ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

​លោក​មួន សេង​សុ​ពិសិដ្ឋ​កំពុង បើ​ដៃ​ឲ្យ​លោក​មេ​ប៉ុស្តិ៍ ឈ្មោះ​ចាន់​ដា​រា ហៅ​យ៉ាត​ស្រង់ដើម​បន្ទាប់ពី​ទទួល​បាន​តំណែង​មេ​វ​រះ

 

ខេត្ត​រតនគីរី ៖ មេ​ប៉ុស្ត៍​ច្រករបៀង​ភ្នំ​ក្រហម​ឈ្មោះ​ចាន់​ដា​រា ហៅ យ៉ា​ត កំពុង​បាន​សិទ្ធិ​អំណាច​ពី​លោក​មួន សេង​សុ​ពិសិដ្ឋ ជា​មេ​វ​រះ​ការពារ​ព្រុំដែន​គោក​លេខ​៦២៣​ដែល​ទើប​និង​ឡើងកាន់តំណែង​ថ្មី ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​ដូច​ហែ​កឋិន ទាំង​ឡាន​និង​ម៉ូតូ​តាម ច្រករបៀង​ភ្នំ​ក្រហម​ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ុក​ញ៉ៃ ស្រុក​អូយ៉ាដាវ​។

ទង្វើ​បើក​ឲ្យមាន​បទល្មើ​សដឹកឈើ​ឆ្លងដែន​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​តូចតាច​ដែល​ខ្សឹប​ប្រាប់​អង្គភាព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា គឺ​លោក មួន សេង​សុ​ពិសិដ្ឋ មេ​វរៈ​ការពារ​ព្រំដែន​គោក​៦២៣​ជា​អ្នក​ឆក់យក​ឱកាស​ឲ្យ​លោក​ជា​មេ​ប៉ុស្តិ៍​រក​លុយ​ឲ្យ​លោក ដើម្បី​ស្រង់ដើម​ដែល​លោក​ចំណាយ​លុយ​យ៉ាងច្រើន​តូ​យក​តំណែង​បាន​ឡើង​ជា​មេ​វីរៈ​ថ្មីៗ​នេះ​។​

​យោងតាម​ប្រភព​រាយការណ៍​មក​អង្គភាព​យើង​ថា ក្រុម​ឈ្មួញ​ដឹក​
​តាមរ​ថយ​ន​ឡង់​គ្រីស័​រកែ​ច្នៃ​ក្នុង​មួយ​យប់ៗ​០៣​ទៅ​០៤​គ្រឿង​រីឯ​ម៉ូតូ​ចាប់ពី​៥០​ទៅ​៦០​គ្រឿង​ជា​មធ្យម​ជាក់ស្ដែង​ដូច​ក្នុង​រូបភាព​ឡាន​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ចំណុច​ផ្លូវ​ចូល​ច្រករបៀង​ភ្នំ​ក្រហម​តែម្ដង​។​

​ទាក់ទិន​នឹង​ករណីរ​ជំនួញ​ឈើ​ខុស​ច្បាប់​ខាងលើ​នេះ​ទើប​នឹង​ចាប់ផ្ដើម​បើក​អោយមាន​ចរាចណ៍​ចេញ​ក្នុង​ខែ​មេសា ២០១៩​នេះ​ចំនួន​០១​គ្រឿង​ប្រភេទ​រថយន្ត​កែច្នៃ​ខ្នាត​យ​ក្យរួ​មទាំង​ម៉ូតូ​ជា​ច្រើន​គ្រឿង ប្រភព​បាន​បន្ត​ទៀត​ថា​ឈើ​ខុសច្បាប់​ហូរ​ចូល​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខាងលើ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​២០០​ម៉ែត្រគូប​ទៅ​៣០០ ម៉ែត្រគូប​ទេ​។​

​បទល្មើស​ដឹកឈើ​ឆ្លងដែន​ខុស​ច្បាប់​ខាងលើ អង្គភាព​យើង​មិនអាច​សុំ​ការបកស្រាយ​បាន​ពី​លោក​យ៉ាត​មេ​ប៉ុស្តិ៍​ភ្នំ​ក្រហម​និង​លោក មួន សេង​សុ​ពិសិដ្ឋ​បញ្ជាការ​វ​រះ​៦២៣​បាន​ទេ​ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com