ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ បិទ សន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២២-២០២៣

ត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បាននអញ្ជើញជាអធិបតីក្នុងពិធី បិទ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១២០២២ និងទិសដៅឆ្នាំសិក្សា ២០២២២០២៣ នារសៀលថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២៣ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលអភិបាលរងក្រុងស្រុក លោកគ្រូ អ្នកគ្រូ មន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំដែលមមន្ទីរអប់រំធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្ត ក្នុងឆ្នាំសិក្សា ២០២១២០២២ និងទិសដៅឆ្នាំសិក្សា២០២២២០២៣ មានរយៈពេល ០២ ថ្ងៃ គឺថ្ងៃ ២៣២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាលទ្ធផលដែលសម្រេចបានកន្លងមកនេះ បានលើកឡើងបង្ហាញក្នុងកិច្ចពិភាក្សាអង្គសន្និបាតចំនួន ប្រធានបទ មាន៖១/អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត /ការចូលរួមរបស់យុវជនក្នុងវិស័យអប់រំ /សុខភាពសិក្សាផ្សារភ្ជាប់ទៅនឹងសុវត្ថិភាពចំណីអាហារ /ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព /ការវាយតម្លៃលទ្ធផលសិក្សា និងការជួយសិស្សជាប្រចាំ /ការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកទេស ឆ្ពោះទៅទីផ្សារការងារសម័យឌីជីថល /ការងារអប់រំ យុវជន និងកីឡាស្រុកតំបែរ /គម្រោងកុមាររីករាយរបស់អង្គការខេប /បទពិសោធន៍ នាយកសាលារៀនល្អរបស់វិទ្យាល័យហេងសំរិនអន្លង់ជ្រៃ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្ស ដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពរបស់ពួកគាត់ ឱ្យបានល្អប្រសើរបន្ថែមមួយកម្រិតទៀត

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលទុកដូចជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹងបទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីបណ្តុះធនធានមនុស្សពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយ ឈ្នះ! ឈ្នះ! នាំឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានវាយតម្លៃខ្ពស់ និងកោតសរសើ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ ពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។បន្ថែមលើនេះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំ ក្នុងខេត្តកាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានប្រគល់នូវសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលនិងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ទង់ជ័យលាភី បណ្ណសរសើ ជូនដល់អង្គភាព និងបុគ្គលិកអប់រំ មានស្នាដៃល្អ និងថវិការមួយចំនួនទៀត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលដ៏ខ្លីខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com