ទាន់ហេតុការណ៍
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

ស្នងការនគបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងទិសដៅបន្ត និងប្រារព្ធទិវាអន្តរជាតិនារី ៨មីនា

(ត្បូងឃ្មុំ) ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងនគរបាល ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៣ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងប្រារព្ធទិវាអន្តរជាតិនារី ៨មីនា។

កិច្ចប្រជុំនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  មានការអញ្ជើញចូលរួមពី ស្នងការរងនគរបាលខេត្ត  នាយការិយាល័យជំនាញ អធិការក្រុងស្រុកទាំង៧  នាយយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤ ឃុំសង្កាត់។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងទទួលផែនការងារសេនាធិកា បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារស្តីពីលទ្ធផលការអនុវត្ត៍ការងារនគរបាល និងសហគមន៍ ដែលនគរបាលសម្រេចបាន ប្រចាំត្រីមាស ទី ឆ្នាំ ២០២៣ ដោយបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅត្រីមាសបន្ទាប់។

នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តីពេលផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ នគរបាលចរាចរណ៍ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដោយបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើបញ្ហា ភូមិ ឃុំ មានសុវត្ថិភាពទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។

បន្ថែមពីនេះ ឯកឧត្តមឧត្តមសេនីយទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំង នគរបាលគ្រប់ជំនាញពាក់ពន្ធ័ទាំងអស់ ឯកឧត្តមឧត្តមសេនីយ៍ក៏បានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង។ លើសពីនេះទៀត តាមស្រុកនីមួយៗចំពោះគោលដៅដែលមានភាពស្មុគស្មាញត្រូវជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីឲ្យជំនាញ ងាយក្នុងការស៊ីបអង្គេតបង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុសំដៅធានាឲ្យបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន។

តមក ឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរខេត្តត្បូងឃ្មុំ បានបន្តប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិនារី មីនា លើកទី១១២ ឆ្នាំ ២០២៣ ក្រោមប្រធានបទ <<ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល>> ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសុខសន្តិភាពសង្គម ពង្រឹងការអភិវឌ្ឍន៍ខ្លួន ចំពោះ ចំណេះ ជំនាញ សមត្ថភាព បន្ថែមឲ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ ក្នុងការបំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស។

ពិធីនេះឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ និងថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ក៏បានជូនបាច់ផ្កា សារុង ចំនួន១ និងថវិការ ដល់កម្លាំងនគរបាលជានារីផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com