ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមផ្ទៃដីទុកប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ កោះ ថ្ម ឃុំទន្លូង ស្រុកមេមត់ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅជាប់ព្រំដែនកម្ពុជាវៀតណាមផ្ទាល់តែម្ដង។

លើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  ដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា  ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានគូសបញ្ជាក់ថា តំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16 គឺជាទីតាំងដែលសម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកជាចំណុចផ្ដើម ដើម្បីចូលទៅប្រទេសវៀតណាម ស្វែងរកសុខសន្ដិភាពជូនប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានត្រៀមរៀបចំផ្ទៃដីប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញអ្នកវិនិយោគផ្សេងៗទៀត ទៅធ្វើការវិនិយោគនៅតំបន់កោះថ្មតែម្ដង។ នេះជាមោទនភាពសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់កោះថ្មនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនប្រសិនក្លាយជាតំបន់សេដ្ឋកិច្ចពិសេស»

ក្រៅពីផែនការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសហើយនោះ លោកអភិបាលខេត្តបានអះអាងទៀតថា បច្ចុប្បន្នតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 រដ្ឋបាលខេត្តកំពុងរៀបចំឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រផងដែរ។ ត្រង់ចំណុចនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អាចទៅទស្សនាបាននៅតំបន់ប្រវត្តិសាស្ដ្រមួយនេះ ដើម្បីអាចស្វែងយល់ពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន។

កោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ានបានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

បើតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ, បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសហគ្រាស គ្រឹះស្ថាន ចំនួន២៩២សហគ្រាស ប្រើប្រាស់កម្លាំងពលកម្ម១៧,០៦០នាក់។ ដោយឡែក សហគ្រាស គ្រឹះស្ថានកាត់ដេរ ២កន្លែង ប្រើប្រាស់កម្លាំង១,០៣៩នាក់ ក្នុងនោះមាននៅក្រុងសួង និងស្រុកអូររាំងឪ។ ក្រុមហ៊ុនចំការកៅស៊ូ ៥កន្លែង ប្រើប្រាស់កម្លាំងពលកម្ម ,៨៨៨នាក់, សិប្បករផលិតឥដ្ឋ ៤៣កន្លែងប្រើប្រាស់កម្លាំងពលកម្ម៦២៩នាក់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com