ទាន់ហេតុការណ៍
តារាងបាល់ទះ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានលួចលាក់បង្គប់បើកមាន់ជល់តាមអនទ្បាញ ខណៈ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប => ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ចំណាយថវិកាប្រមាណជិត៥ពាន់ដុល្លា ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រកូន៤នាក់ និងបន្តនាំយកអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៤០៦គ្រួសារ ក្នុងស្រុកក្រូចឆ្មារ => មន្ត្រីគយខេត្តកណ្ដាលនិងបក្សពួក ដាក់កុងត្រូលជជុះ យកលុយពីក្រុមអាជីវករដឹកទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យវិសាខបូជាក្នុងវត្តវិហារទទឹម និងដង្ហែជុំវិញទីប្រជុំជន ក្រុងសួង ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា => អភិបាលខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២១គ្រួសារ នៅស្រុកតំបែរ => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង សំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ => លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យគណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង អនុវត្តន៍គោលការណ៍ <<រក្សាចាស់ បង្កើនថ្មី>> លើគោលដៅយកជ័យ ក្នុងការបោះឆ្នោតខាងមុខ => អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា

(ត្បូងឃ្មុំ) នាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីនជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡាក់ អ៊េងវន ស៊ាកឡេង បានដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការនៃរដ្ឋបាលខេត្តលោកតា លោកយាយ និងប្រជាពលរដ្ឋ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា។

នាឱកាសដ៏មហោឡារិកនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០រោច ខែពិសាខឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ព្រះរាជពិធីចម្រើនព្រះជន្មនេះ បានប្រារព្ធទៅដោយមានពិធីបែបសាសនាមួយចំនួន ដូចជាពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងវេរប្រគេនទេយ្យទាន ចំពោះព្រសង្ឃ ជូនថវិកាដល់តាជី យាយជី ប្រជាពលរដ្ឋ ដើម្បីថ្វាយព្រះរាកុសល គោរពជូនដល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា សូមព្រះអង្គចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com