ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ជាពិសេសគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនដ៏សាកសមបំផុត

(ត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់សិស្សានុសិស្ស លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាពិសេសគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលមានទាំងចំណេះដឹង ទាំងសីលធម៍ សុជីវធម៍ ទន់ភ្លន់ សុភាព តែម៉ឺងម៉ាត់ការងារ ពូកែដឹកនាំ ចាត់ចែង រៀបចំ ពោរពេញដោយសមត្ថភាព មានប្រជាប្រិយភាពគ្រប់គ្រាន់ ជាអ្នកបន្តវេនដ៏សាកសមបំផុត។

មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣  ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្ជំទាវ ម៉េង វ៉ាន់ដានីន ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី នៅវត្តតេជបារមី សិរីសុខារាម ហៅវត្តតេជៈសុវណ្ណភូមិ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា សមិទ្ធផលលើវិស័យព្រះពុទ្ធសាសនាបានរីកដុះដាលគ្រប់ទីកន្លែង ជាពិសេសនៅទីអារាមថ្មីមួយនេះ ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋក៏មិនមានសិទ្ធសេរីភាព ហើយប្រទេសក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចគ្នានោះដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត គូសបញ្ជាក់ថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព អោយនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់អនាគតកូនៗចៅៗយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានបន្តប្រគេនសុីម៉ង់ចំនួន៥០តោន ដងទង់ចំនួន០២ រូបព្រះបដិមា និងបច្ច័យបុកគ្រឹះចំនួន៣៥០០ដុល្លាបន្ថែមទៀតដល់ចៅអធិការវត្ត ដើម្បីកសាងបន្ត បានចែកជូនថវិកាដល់អ្នកចូលរួុមចំនួន១៧៦៨នាក់ផងដែរ ក្នុងនោះកងកម្លាំងទាំង០៣ប្រភេទចំនួន ២០០នាក់ ក្នុងម្នាក់២០,០០០រៀល មេឃុំស្មៀនឃុំ មេភូមិ គ្រូបង្រៀន និងក្រុមគ្រូពេទ្យ ក្នុងម្នាក់ ២០,០០០រៀល ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមទាំងអស់ក្នុងម្នាក់ ១០,០០០រៀល។

ព្រមទាំងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសាសនាបញ្ចុះបឋមសិលា ដំណើរការសាងសង់ព្រះវិហារថ្មី និងបន្តថ្វាយ ទៀន ធូបតាមទីកន្លែងសក្ការៈ ពិនិត្យសមិទ្ធផលនានា ក្នុងបរិវេណវត្តផងដែរ។

សូមជម្រាបថាៈ ក្រោមម្លប់សុខសន្តិភាព ដោយសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បន្ទាប់ពីផ្តួចផ្តើមបង្កើតឲ្យមានវត្តថ្មីមួយបន្ថែមទៀត ក្នុងចំណោមវត្តសរុប២៥៦វត្តនៅទូទាំងខេត្ត គឺវត្តតេជបារមី សិរីសុខារាម ហៅវត្តតេជៈសុវណ្ណភូមិ លើទឹកដីនៃទីរួមខេត្តត្បូងឃ្មុំ ដោយបានប្រគេនទាំងបច្ច័យ និងសម្ភារៈ ក្នុងការកសាងសមិទ្ធិផលនានាជាច្រើន នៅទីអារាមមួយនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com