List/Grid ព័ត៌មានថ្មីៗ Subscribe RSS feed of category ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ត្បូងឃ្មុំ)៖រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា១៩៥៣–៩វិច្ឆិកា២០២១និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំស្ថាប័នតុលាការសាលាខេត្តមន្ទីរអង្គភាពក្រុងស្រុកនិងមន្រ្តីរាជការជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទព្រះសង្ឃនិស្សិតយុវជនកាយរិទ្ធព្រមទាំងយុវជនស.ស.យ.ក។ ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសន៍ថាខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានៅទូទាំងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣នូវឯករាជ្យពិតប្រាកដក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តទៀតថាសម្តេចព្រះនរោត្តមសីហនុព្រះអង្គជាបិតាសន្តិភាពព្រះបិតាបង្រួបបង្រួមនិងផ្សះផ្សារជាតិទ្រង់បានលះបង់នូវព្រះកាយពលព្រះបញ្ញាញាណរកគន្លឹះដោះស្រាយបញ្ហាកម្ពុជារហូតទទួលបានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជាតែងតែដង្ហែរតាមព្រះរាជតំរិះដ៍ថ្លៃថ្លាជារៀងរហូតមកជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថាជាមួយគ្នានេះការរំលឹកខួបអនុស្សាវរីយ៏ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងបានប្រព្រឹត្តទៅពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដីអធិបតេយ្យសេរីភាពសន្តិភាពនិងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នាឳកាសនោះកម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គព្រះសង្ឃសូត្រស្វាធ្យាយជយន្តោដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធនិងអុជទៀនជ័យអានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនិងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕...
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” ដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកពីប្រវត្តិសាស្ត្រ
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានប្រារព្ធពីធីតាមបែបប្រពៃណីសាសនាបញ្ចុះបឋមសីលាសាងសង់រង្វង់មូល“រូបសំណាក់ហ្លួងព្រះស្ដេចកន”...
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគិតគូរដល់ពន្លកទំពាំង និងអំពាវនាវមាតាបិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំងដល់មនុស្សពេញវ័យរហូតនាពេលនេះបន្តផ្តល់សម្រាប់កុមារាកុមារីជាពន្លកទំពាំងនិងបានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលរបស់កុមារសូមនាំកូនអាយុ៥ឆ្នាំមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នានៅគ្រប់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងក្រុង–ស្រុកទាំង៧ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណធ្វើការថ្លែងអំណរគុណនិងអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរួមដំណើរដោយអភិបាលរងខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មាតាបិតាអាណាព្យាបាលនិងកុមារាកុមារីដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពក្រែក១ក្នុងស្រុកពញាក្រែកនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំនៅទូទាំងខេត្តត្បូងឃ្មុំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់ដូសទី១និងដូសទី២ចាប់ពីថ្ងៃ២៨ខែវិច្ឆិកាដល់១១ខែធ្នូឆ្នាំ២០២១។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា<<សូមក្លាចកូវីដកុំក្លាហានជាមួយកូវីដ>>...
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋ២០០គ្រួសារដែលមានជីវភាពខ្វះខាតលំបាកក្នុងឃុំរការខ្នុរស្រុកក្រូចឆ្មារ។ មានប្រសាសន៍សំណេះសំណាល ...
អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១លោកហោសេរីវឌ្ឍន៍ប្រធានមូលនិធិប្រឆាំងកូវីដ១៩និងឯកឧត្តមហាក់សុខមករាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាគណៈអធិបតី ...
វត្តចំនួន៦ រងនូវការលិចលង់នៅខណ្ឌ ដង្កោ
គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះវត្តនៅតាមដងស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោគឺមានវត្តចំនួន៦បានទទួលរងនូវការលិចលង់គឺមានវត្ត: ១–វត្តសាក់សំពៅ ២–វត្តចំការខ្សាច់ ៣–វត្តព្រែកជ្រៃ ៤–វត្តហារាម ៥–វត្តទឹកថ្លា ៦–វត្តកំពុងក្តុល
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ
គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ...
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត
លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ក្នុងក្របខណ្ឌទូទាំងប្រទេសនិងឯកឧត្តមម៉ៅធនិនអភិបាល...
អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសខួបកំណើត គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ
(ត្បូងឃ្មុំ)៖ក្នុងឱកាសដ៏នក្ខត្តឫក្សមង្គលសួស្តីប្រពៃថ្លៃថ្លានៃពិធីខួបកំណើតឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគម្រប់៤៣ឆ្នាំឈានចូល៤៤ឆ្នាំ ថ្ងៃទី២០ខែតុលាឆ្នាំ១៩៧៧–ថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាមានឫទ្ធិទិសទាំងប្រាំបីទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរបវរមហាប្រសើរសិរីសួស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះយើងខ្ញុំសូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះឯកឧត្តមបណ្ឌិតដែលបានយកអស់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាពស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដីការពារ អធិបតេយ្យភាពជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនលើ គ្រប់វិស័យព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ស្ថិតក្នុងឱកាសដ៏មហោឡារិកប្រកបដោយក្តីសោមនស្សរីករាយនេះជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្ដមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រសូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួនជន្មាយុយឺនយូរបញ្ញាញាណវាងវៃដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិដ៏បវរនៃយើងនិងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស២៥៦៤ត្រូវនឹថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រាស់បង្គាប់តែងតាំងឯកឧត្តមម៉ៅធនិនជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសឯកឧត្តមជាវតាយដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់។ ឯកឧត្តមជាវតាយបានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមគណៈធិបតីព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពតនិងសមិទ្ធផលការងារបំរើជាតិនិងប្រជាជនដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ជាមួយគ្នានេះឯកឧត្តមម៉ៅធនិនបានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងបន្ទាប់ពីទទួលព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្ត។ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះក្នុងនោះក៏រួមមានទាំងឯកឧត្តមម៉ៅធនិនដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពតបន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានស្នើថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋខេត្តកំពតសូមផ្ដល់ការគាំទ្រឯកឧត្តមម៉ៅធនិនសម្រាប់ការបំពេញភារកិច្ចបំរើជាតិនិងប្រជាជនក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពតនិងបានថ្លែងអំណរគុណព្រមទាំងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមជាវតាយសម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។ ពីវេធិការអធិបតីនេះដែរសម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការទាំងអស់ខិតខំរួមគ្នាជាមួយឯកឧត្តមម៉ៅធនិនដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ–១៩ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បបាននិងកំពុងដំណើរការនាពេលនេះ។ សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារសិទ្ធិអំណាចនិងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការនិងវិសហមជ្ឈការ។ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។ សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តពិសេសអាជ្ញាធរមូលដ្ឋានសូមខិតខំប្រមូលបញ្ហាមតិយោបល់សំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនិងថាអភិបាលខេត្តទាំងអស់អាចពិចារណានិងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិន។ សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាលនិងក្រុមប្រឹក្សាខិតខំរួមគ្នាថែរក្សាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕...






