List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ
ប្រតិភូក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធសព លោក កែវ កុសល ប្រធានក្រុមប្រឹក្សាស្រុកមេមត់ ដែលទទួលមរណៈភាព ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ
ព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តត្បូងឃ្មុំអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកកែវកុសលប្រធានក្រុមប្រឹក្សាស្រុកមេមត់នៅគេហដ្ឋានទីរួមស្រុកមេមត់។ លោកកែវកុសលបានទទួលមរណៈភាពកាលពីវេលាម៉ោង១រំលងអាធ្រាត្រថ្ងៃទី៣១ខែឧសភាឈានចូលថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ ...
សម្តេចពិជ័យសេនា ទៀ បាញ់៖ ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឲ្យចិននោះទេ
ភ្នំពេញ)៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះបានបញ្ជាក់ឱ្យដឹងថាភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណងហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញមិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។ សម្តេចពិជ័យសេនាបានបញ្ជាក់ដូច្នេះថា៖«ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជាខាងផ្នែកសមុទ្រឬឱ្យកម្ពុជាមានមូលដ្ឋានដើម្បីមានកន្លែងសមរម្យមានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រមានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។សព្វថ្ងៃនេះគឺឃើញច្បាស់ហើយទឹកវារ៉ាក់តូចអត់មានរោងជាងទេដូច្នេះគេមកជួយនេះកម្ពុជាដឹងគុណណាស់អរគុណគេហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់គេជួយដោយអត់មានចំណងទេ»។ សម្តេចពិជ័យសេនាបញ្ជាក់ថារាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការងារឲ្យកងទ័ពជើងទឹកមានតម្រូវការសាងសង់,...
លោកឧត្តមសេនីយ៍ទោស្នងការ: ការសម្របសម្រួលដោយសន្តិវិធីឈ្នះឈ្នះ គឺយេីងឈ្នះទាំងអស់គ្នា
កំពង់ចាម: នាព្រឹកថ្ងៃទី២៩លោកឧត្តមសេនីយ៍ទោឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម...
ចាប់ខ្លួនបានហើយយុវជនដែលលើកគ្នាទៅវាយយុវជនម្នាក់នៅព្រៃកប្បាស
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតទៅលើយុវជនម្នាក់នៅស្រុកព្រៃកប្បាសខេត្តតាកែវដែលការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នៅចំណុចភូមិកំពែកខាងត្បូងឃុំកំពែកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះអៀងខេងអាយុ២៣ឆ្នាំស្នាក់នៅភូមិក្តាញ់ឃុំក្តាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននគរបាលនៃស្នងការខេត្តតាកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ...
សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្តពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ–១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេចស្ថិតនៅភូមិអន្លងជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍លើកឡើងថា ...
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធាដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយនាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានបានសម្តែងនូវការសោកស្តាយនិងបាននាំយកថវិការដ្ឋបាលខេត្តរួមមានថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពនិងក្រុង–ស្រុកសរុបចំនួន១៥,៥៦០,០០០រៀលក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់២លានរៀលទៅប្រគល់ជូនក្រុមគ្រួសារនៃសពក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមានឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត១០លានរៀលឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាចំនួន០៣លានរៀលឯកឧត្តមវងសូតចំនួន១លានរៀលស្នងការនគរបាលខេត្ត២លាន៦៧ម៉ឺនរៀលតំបន់ប្រតិបត្តិការសឹករកខេត្ត២លានរៀលក៍ដូចជាសាខាកាកបាទក្រហមខេត្តថវិកាចំនួន០២លានរៀលព្រមទាំងអង្ករ១០០គីឡូមី៤កេសទឹកសុទ្ធ៣កេសទឹកផ្លែឈើ២កេសត្រីខ២យួរទឹកត្រី១យួរទឹកស៊ីអ៊ីវវ១យួរប្រេងឆា២ដប។ តមកឯកឧត្តមបណ្ឌិតរួមទាំងប្រតិភូបានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែកដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន២,៥០០,០០០រៀលនិងកងកម្លាំងចំនួន១៥នាក់ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធាដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័កនូវថវិកាចំនួន៦,៥០០,០០០រៀលផងដែរ។ សូមជម្រាបថា៖កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១មានករណីបុរសអ្នកជំងឺកូវីដ–១៩ជាជនញៀនថ្នាំម្នាក់បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះមឿនម៉ឺនអាយុ៣៨ឆ្នាំមានទីលំនៅភូមិក្រពើសារឃុំដំរិលស្រុកអូររាំងឪត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ ចំណែកបុរសជាយោធានិងជាជនរងគ្រោះឈ្មោះមានវ៉ៃអាយុ២៩ឆ្នាំនៅភូមិហួចកើតឃុំក្រែកស្រុកពញាក្រែកជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែកត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ក្នុងហេតុការណ៍នោះជនសង្ស័យបានប្រើដំបងនិងចបកាប់វាយចំសៀតផ្ការបស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ដោយសារអំណាចនៃថ្នាំញៀនខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។ ក្រោយកើតហេតុឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោសក្នុងមន្ទីរពេទ្យរីឯសាកសពជនរងគ្រោះបានយកទៅបូជានៅវត្តសមាធិក្នុងស្រុកពញាក្រែក៕ ...
លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងការណែនាំពីឯកឧត្តមប៉ែនកុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ! នៅយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានដឹកនាំ ...
ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ
ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃកម្ពុជានាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៨៧ឆ្នាំឈានចូល៨៨ឆ្នាំដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១។
មន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលអោយរងរបួសធ្ងន់
ខេត្តកំពង់ធំ)÷អំពើហិង្សាមួយបានកើតឡើងនៅចំណុចភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំវេលាម៉ោងប្រមាណ៧.៣០នាទីព្រឹកថ្ងៃទី២៣ឧសភា២០២១បណ្តាលឲ្យស្ត្រីម្នាក់ទទួលរងរបួសធ្ងន់និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ប្រភពពីស្ត្រីរងគ្រោះឈ្មោះកួចមួយហៀកអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាជនបង្កជាអតីតប្តីមានឈ្មោះស៊្រុនពេជ្ររស្មីមានអាយុ៣៦ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះរៀបរាប់បន្តទៀតថាដំបូងជនបង្កស្រ៊ុនពេជ្ររស្មីមកឈប់ម៉ូតូមុខតូបហើយស្រែកសួរថាកូននៅឯណា?...
លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»
កណ្តាល៖លោកអនុសេនីយ៍ឯកអ៊ុនសំអាតអត្តលេខ៦៥១៤៤អាយុ៣៥ឆ្នាំជាមន្រ្តីនៅការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបែកធ្លាយសំឡេងអួតក្អេងក្អាងថា«១អាទិត្យធ្វើការតែមួយថ្ងៃទេ»...






