List/Grid Daily Archives: 5:19 pm
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធាដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយនាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានបានសម្តែងនូវការសោកស្តាយនិងបាននាំយកថវិការដ្ឋបាលខេត្តរួមមានថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពនិងក្រុង–ស្រុកសរុបចំនួន១៥,៥៦០,០០០រៀលក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់២លានរៀលទៅប្រគល់ជូនក្រុមគ្រួសារនៃសពក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមានឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត១០លានរៀលឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាចំនួន០៣លានរៀលឯកឧត្តមវងសូតចំនួន១លានរៀលស្នងការនគរបាលខេត្ត២លាន៦៧ម៉ឺនរៀលតំបន់ប្រតិបត្តិការសឹករកខេត្ត២លានរៀលក៍ដូចជាសាខាកាកបាទក្រហមខេត្តថវិកាចំនួន០២លានរៀលព្រមទាំងអង្ករ១០០គីឡូមី៤កេសទឹកសុទ្ធ៣កេសទឹកផ្លែឈើ២កេសត្រីខ២យួរទឹកត្រី១យួរទឹកស៊ីអ៊ីវវ១យួរប្រេងឆា២ដប។ តមកឯកឧត្តមបណ្ឌិតរួមទាំងប្រតិភូបានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែកដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន២,៥០០,០០០រៀលនិងកងកម្លាំងចំនួន១៥នាក់ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធាដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័កនូវថវិកាចំនួន៦,៥០០,០០០រៀលផងដែរ។ សូមជម្រាបថា៖កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១មានករណីបុរសអ្នកជំងឺកូវីដ–១៩ជាជនញៀនថ្នាំម្នាក់បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះមឿនម៉ឺនអាយុ៣៨ឆ្នាំមានទីលំនៅភូមិក្រពើសារឃុំដំរិលស្រុកអូររាំងឪត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ ចំណែកបុរសជាយោធានិងជាជនរងគ្រោះឈ្មោះមានវ៉ៃអាយុ២៩ឆ្នាំនៅភូមិហួចកើតឃុំក្រែកស្រុកពញាក្រែកជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែកត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ក្នុងហេតុការណ៍នោះជនសង្ស័យបានប្រើដំបងនិងចបកាប់វាយចំសៀតផ្ការបស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ដោយសារអំណាចនៃថ្នាំញៀនខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។ ក្រោយកើតហេតុឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោសក្នុងមន្ទីរពេទ្យរីឯសាកសពជនរងគ្រោះបានយកទៅបូជានៅវត្តសមាធិក្នុងស្រុកពញាក្រែក៕ ...
លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងការណែនាំពីឯកឧត្តមប៉ែនកុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ! នៅយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានដឹកនាំ ...