ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

List/Grid Monthly Archives: May 2021

លោកឧត្តមសេនីយ៍ទោស្នងការ​:​ ការ​សម្របសម្រួល​ដោយសន្តិវិធីឈ្នះឈ្នះ​ គឺយេីងឈ្នះទាំងអស់គ្នា

លោកឧត្តមសេនីយ៍ទោស្នងការ​:​ ការ​សម្របសម្រួល​ដោយសន្តិវិធីឈ្នះឈ្នះ​ គឺយេីងឈ្នះទាំងអស់គ្នា

កំពង់ចាម​:​ នាព្រឹកថ្ងៃទី២៩លោកឧត្តមសេនីយ៍ទោឯមកុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំបញ្ជាផ្ទាល់​ដល់កងកម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​... សូមអានត... »

ចាប់ខ្លួនបានហើយយុវជនដែលលើកគ្នាទៅវាយយុវជនម្នាក់នៅព្រៃកប្បាស

ចាប់ខ្លួនបានហើយយុវជនដែលលើកគ្នាទៅវាយយុវជនម្នាក់នៅព្រៃកប្បាស

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតទៅលើយុវជនម្នាក់នៅស្រុកព្រៃកប្បាសខេត្តតាកែវដែលការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នៅចំណុចភូមិកំពែកខាងត្បូងឃុំកំពែកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះអៀងខេងអាយុ២៣ឆ្នាំស្នាក់នៅភូមិក្តាញ់ឃុំក្តាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននគរបាលនៃស្នងការខេត្តតាកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ... សូមអានត... »

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង  ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្តពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ–១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេចស្ថិតនៅភូមិអន្លងជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍លើកឡើងថា ... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធាដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយនាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានបានសម្តែងនូវការសោកស្តាយនិងបាននាំយកថវិការដ្ឋបាលខេត្តរួមមានថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពនិងក្រុង–ស្រុកសរុបចំនួន១៥,៥៦០,០០០រៀលក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់២លានរៀលទៅប្រគល់ជូនក្រុមគ្រួសារនៃសពក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមានឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត១០លានរៀលឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាចំនួន០៣លានរៀលឯកឧត្តមវងសូតចំនួន១លានរៀលស្នងការនគរបាលខេត្ត២លាន៦៧ម៉ឺនរៀលតំបន់ប្រតិបត្តិការសឹករកខេត្ត២លានរៀលក៍ដូចជាសាខាកាកបាទក្រហមខេត្តថវិកាចំនួន០២លានរៀលព្រមទាំងអង្ករ១០០គីឡូមី៤កេសទឹកសុទ្ធ៣កេសទឹកផ្លែឈើ២កេសត្រីខ២យួរទឹកត្រី១យួរទឹកស៊ីអ៊ីវវ១យួរប្រេងឆា២ដប។ តមកឯកឧត្តមបណ្ឌិតរួមទាំងប្រតិភូបានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែកដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន២,៥០០,០០០រៀលនិងកងកម្លាំងចំនួន១៥នាក់ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធាដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័កនូវថវិកាចំនួន៦,៥០០,០០០រៀលផងដែរ។ សូមជម្រាបថា៖កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១មានករណីបុរសអ្នកជំងឺកូវីដ–១៩ជាជនញៀនថ្នាំម្នាក់បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះមឿនម៉ឺនអាយុ៣៨ឆ្នាំមានទីលំនៅភូមិក្រពើសារឃុំដំរិលស្រុកអូររាំងឪត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ ចំណែកបុរសជាយោធានិងជាជនរងគ្រោះឈ្មោះមានវ៉ៃអាយុ២៩ឆ្នាំនៅភូមិហួចកើតឃុំក្រែកស្រុកពញាក្រែកជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែកត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ក្នុងហេតុការណ៍នោះជនសង្ស័យបានប្រើដំបងនិងចបកាប់វាយចំសៀតផ្ការបស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ដោយសារអំណាចនៃថ្នាំញៀនខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។ ក្រោយកើតហេតុឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោសក្នុងមន្ទីរពេទ្យរីឯសាកសពជនរងគ្រោះបានយកទៅបូជានៅវត្តសមាធិក្នុងស្រុកពញាក្រែក៕ ... សូមអានត... »

លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

  ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងការណែនាំពីឯកឧត្តមប៉ែនកុសល្យ  ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ! នៅយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានដឹកនាំ ... សូមអានត... »

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃកម្ពុជានាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៨៧ឆ្នាំឈានចូល៨៨ឆ្នាំដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១។   សូមអានត... »

មន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលអោយរងរបួសធ្ងន់

មន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលអោយរងរបួសធ្ងន់

ខេត្តកំពង់ធំ)÷អំពើហិង្សាមួយបានកើតឡើងនៅចំណុចភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំវេលាម៉ោងប្រមាណ៧.៣០នាទីព្រឹកថ្ងៃទី២៣ឧសភា២០២១បណ្តាលឲ្យស្ត្រីម្នាក់ទទួលរងរបួសធ្ងន់និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ប្រភពពីស្ត្រីរងគ្រោះឈ្មោះកួចមួយហៀកអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាជនបង្កជាអតីតប្តីមានឈ្មោះស៊្រុនពេជ្ររស្មីមានអាយុ៣៦ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះរៀបរាប់បន្តទៀតថាដំបូងជនបង្កស្រ៊ុនពេជ្ររស្មីមកឈប់ម៉ូតូមុខតូបហើយស្រែកសួរថាកូននៅឯណា?... សូមអានត... »

លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»

លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»

កណ្តាល៖លោកអនុសេនីយ៍ឯកអ៊ុនសំអាតអត្តលេខ៦៥១៤៤អាយុ៣៥ឆ្នាំជាមន្រ្តីនៅការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបែកធ្លាយសំឡេងអួតក្អេងក្អាងថា«១អាទិត្យធ្វើការតែមួយថ្ងៃទេ»... សូមអានត... »

ជប៉ុនផ្តល់ជំនួយអង្ករមកខេត្តត្បូងឃ្មុំ, អភិបាលខេត្ត នាំយកទៅចែកជូនពលរដ្ឋដែលរងគ្រោះធម្មជាតិ ៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ

ជប៉ុនផ្តល់ជំនួយអង្ករមកខេត្តត្បូងឃ្មុំ, អភិបាលខេត្ត នាំយកទៅចែកជូនពលរដ្ឋដែលរងគ្រោះធម្មជាតិ ៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងស្រុកក្រូចឆ្មារអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនាពេលកន្លងទៅចំនួន៥០០គ្រួសារ។ សកម្មភាពនេះធ្វើឡើងក្នុងមូលដ្ឋានស្រុកក្រូចឆ្មារស្ថិតនៅបរិវេណវត្តកញ្ចក់ទីរួមស្រុកក្រូចឆ្មារព្រមទាំងផ្តល់ថវិកាមួយចំនួនលើកទឹកចិត្តដល់មេឃុំក្រុមប្រឹក្សាឃុំស្មៀនឃ្មុំមេភូមិនិងប្រជាការពារផងដែរ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាយើងទាំងអស់គ្នាដឹងហើយថាជំងឺកូវីដ–១៩បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣កុំនិង៣ការពារដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍នៅខេត្តត្បូងឃ្មុំទាំងមូល។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការជម្រុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូលសូមបន្តដាំដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗសម្រាប់ជាម្អូបអារហារនិងអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ–១៩ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អនិងទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនហើយប្រសិនបើមានបញ្ហាអ្វីត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់។ តមកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេនិងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ... សូមអានត... »

ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព​ នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព​ នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តមអ៊ុនចាន់ដាអអភិបាលខេត្តកំពង់ចាមបានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​ច្បាម​​ឲ្យ​ជាប់​ចំពោះ​អ្នក​ដែល​សង្ស័យ​... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com