List/Grid Yearly Archives: 2021
អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា
ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃពុធ១០រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេឃុំចៅសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន២២២នាក់នាសាលប្រជុំធំសាលាខេត្ត។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំអាជ្ញាធរក្រុង–ស្រុកក៏ដូចជាឃុំ–សង្កាត់លើការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាពដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តនិងទាក់ទាញអ្នកវិនិយោគផងដែរ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមកដើម្បីធ្វើការកែប្រែប្រកបទៅដោយសន្តិវិធីក្នុងការបម្រើដល់ប្រជាពលរដ្ឋដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថា«ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបញ្ចប់ការសិក្សាពីសាលាយោធាWest...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់ ដែលបានបន្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ត្បូងឃ្មុំ)៖អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជនយុវនារីចំនួន១១៦នាក់ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូលនិងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយនិងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ អ្នកទាំង១១៦នាក់ដែលប្រកាសចូលថ្មីនាពេលនេះមកពីឃុំចំនួន០៥រួមមាន៖ឃុំចាន់មូលឃុំកំពាន់ឃុំជាំឃុំមេមងនិងឃុំមេមត់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក្នុងនាមសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិនិងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀតដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺមានតែការបង្រួបបង្រួបបង្រួមជាតិការពារនូវឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចលតាមរយៈការញុះញង់លាបពណ៌និងការរើសអើងជាតិសាសន៍ជាដើម។ នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរគឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃនិងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺក្នុងន័យថាកម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាននិងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ទាំងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបន្តគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាគ្រប់ៗអាណត្តិ៕...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាលោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃនិងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា<<ពេលពលរដ្ឋមានបញ្ហាអ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>>...
សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ
ត្បូងឃ្មុំ)៖លោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំបានអញ្ជើញប្រគល់ផ្ទះទំហំទទឹង០៤ម៉ែត្របណ្ដោយ០៦ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជាមចន្ទ័សោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់នីនផ្ទាល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿនដែលក្រីក្រជួបការលំបាក។ ព្រមទាំងនាំយកអំណោយរួមមានអង្ករ១៥០គីឡូក្រាមទឹកត្រី៨យួរទឹកស៊ីអ៉ីវ៨យួរទឹកសុទ្ធ១០យួរម៉ាស៨ប្រអប់ជែល៤ដបត្រីខ៥យួរនិងថវិកា១,៣១០,០០០រៀលផ្ដល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿននិងគ្រួសារក្រីក្រជួបការលំបាកចំនួន៥គ្រួសារទៀតដែលរស់នៅភូមិស្ទឹងតាថុកនិងភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ។ សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវខៀវសាមួនអនុប្រធានកិត្តិយសលោកជំទាវនីចាន់ធីតាប្រធានប្រតិបត្តិព្រមទាំងក្រុមការងាររួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអនុសាខាសមាគមនារីស្រុកតំបែរនិងអាជ្ញាធរស្រុកតំបែរ។ ក្នុងឱកាសនោះលោកជំទាវម៉េងវ៉ាន់ដានីនក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ក៏ដូចជារដ្ឋបាលខេត្តដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគ–បរិភោគជាច្រើនមុខនិងថវិកាមួយចំនួនផងដែរ។ លោកជំទាវក៏បានបង្ហាញនូវសមានចិត្តនិងទឹកចិត្តប្រកបដោយភាពមនុស្សធម៌យកមកផ្តល់ជូននៅពេលនេះអាចជួយសម្រាលនូវការលំបាករបស់ពួកគាត់បានមួយរយៈផងដែរជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃវិបត្តិកូវីដ–១៩នេះ។ ជាការឆ្លើយតបប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រជួបការលំបាកបន្ទាប់ពីទទួលបានផ្ទះនិងអំណោយបានលើកម្រាមដៃ១០ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំព្រមទាំងក្រុមការងារសមាគន៏ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕...
សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩
រសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបានអញ្ជើញទទួលជែលលាងដៃចំនួន៦៧៣កេស...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគាំទ្រពេញទំហឹង និងបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញាវន្តតែមួយគត់ដែលសក្តិសមបំផុតសម្រាប់តំណែង បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត”
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ប្រកាសចំៗបែបនេះធ្វើឡើងក្នុងឳកាសដែលឯកឧត្តមបណ្ឌិតនិងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងទីកន្លែងព្រះសង្ឃប្រសូត្រធ្វើអំពីស្ពាន់និងមាសនៅវត្តសាមគ្គីសុខារាម(ហៅត្តច្រករំដេង)...
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ)៖នារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះបានជំរុញឲ្យពង្រឹងមន្ដ្រីអ្នកនាំពាក្យតាមបណ្ដាស្ថាប័នពិសេសរដ្ឋបាលថ្នាក់ខេត្តដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលាជាមួយបណ្ដាសារព័ត៌មានផ្សេងៗ។ លោករដ្ឋមន្រ្តីខៀវកាញារីទ្ធក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការិយាល័យអ្នកនាំពាក្យនិងការិយាល័យព័ត៌មានទុកដើម្បីជាការឆ្លើយតបឲ្យថ្នាក់ដឹកនាំជាអភិបាលខេត្តរាជធានីមេបញ្ជាការស្នងការព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើតែអាចនិយាយតែរឿងណាដែលសំខាន់និងចាំបាច់បន្ទាន់ម្តងម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជាប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាននិងអ្នកនាំពាក្យគឺពាក់ព័ន្ធទៅនឹងវិជ្ជាបុគ្គលដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដោយក្នុងនោះគឺជ្រើសរើសយកអភិបាលរងខេត្តរាជធានីម្នាក់ដែលអាចជួបជាប្រចាំជាមួយអភិបាលខេត្តរាជធានីនិងយកមន្រ្តីសាលាខេត្តម្នាក់ទៀតព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។នេះជាការលើកឡើងរបស់លោករដ្ឋមន្ដ្រី។ ទន្ទឹមនេះក៏ត្រូវមានមន្រ្តីនៃមន្ទីរព័ត៌មានម្នាក់ទៀតចូលរួមក្នុងកិច្ចការងារការិយាល័យព័ត៌មាននិងអ្នកនាំពាក្យព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្តក្រុងរបស់ខ្លួនដឹងពីការងារធ្វើជាសេចក្តីថ្លែងការណ៍ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយណាខ្លះបានទាន់ពេលវេលា។ដូច្នេះមន្រ្តីព័ត៌មានត្រូវយល់ឲ្យច្បាស់ពីពាក្យស្លោករបស់ក្រសួងព័ត៌មានគឺប្លែកលឿនទុកចិត្តបានទីណាពេលណាក៏បាន។ លោកបន្ថែមថាមន្ត្រីព័ត៌មានត្រូវតែនិយាយតែពាក្យពិតកុំកុហកឲ្យសោះបើមិនដូច្នេះទេនឹងបាត់ជំនឿទុកចិត្តជាក់ជាមិនខាន។លោករដ្ឋមន្ដ្រីបានលើកឡើងថានៅក្នុងសម័យនេះដើម្បីគ្រប់គ្រងអំណាចបានគឺត្រូវចែងចែកព័ត៌មានឲ្យបានរហ័សហើយត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ទាំងអស់។ឆ្លៀតក្នុងឱកាសនេះលោកខៀវកាញារីទ្ធបានជំរុញដល់មន្រ្តីគ្រប់ផ្នែកត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អមានកិច្ចសហការជាមួយមន្ទីរជុំវិញខេត្តទើបធ្វើឲ្យរាល់កិច្ចការងារប្រព្រឹត្តទៅដោយរលូននិងទទួលបានប្រសិទ្ធិភាពនិងលទ្ធផលល្អ។ សូមជម្រាបថាបន្ទាប់ពីបានដំណើរការអស់រយ:ពេល២ថ្ងៃរួចមកអង្គសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន»...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង
(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី«...
លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១គឺសម្តេចបញ្ជាក់ថា«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។ សម្តេចតេជោហ៊ុនសែនផ្ញើរសារបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹកនិងវាទទីយកដីបឹងទន្លេសាបជាពិសេសនៅខេត្តកំពង់ឆ្នាំង!តាមរយៈសារជាសម្លេងសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖«អនាធិបតេយ្យបែបនេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុកឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រានយកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើងដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះចាំបាច់មានវិធានការ»។ សម្តេចបញ្ជាក់ថា«ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។សម្តេចតេជោបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រើប្រាស់កម្លាំងថ្មើរជើងទាំងជើងទឹកនិងឧទ្ធម្ភាគចក្រត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រកអាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។ក្នុងរឿងនេះសម្តេចបានស្នើដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។ដូច្នេះក្នុងករណីនេះបើលោកឈួរច័ន្ទឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងពាក់ព័ន្ធការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា!...