List/Grid Daily Archives: 8:38 pm
អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឲ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំដែលជំរុញឲ្យមានកំណើនគ្រប់មុខផលិតកម្មកសិកម្មដែលតម្លៃផលិតកម្មកសិកម្មទាំងមូលក្នុងខេត្តមានរហូតដល់៤៩០លានដុល្លាអាមេរិកនៅឆ្នាំ២០២១កន្លងមកនេះ។ មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២នៅសាលាខេត្តត្បូងឃ្មុំក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២របស់មន្ទីរកសិកម្មខេត្ត។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តមន្ទីរ–អង្គភាពជុំវិញអភិបាលក្រុង–ស្រុកថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរកសិកម្មខេត្តព្រមទាំងអ្នកពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងបញ្ជាក់ថាសមិទ្ធផលជាច្រើននៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំបានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះគឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពពាក់ព័ន្ធវិស័យឯកជនសហគមន៍កសិកម្មជាពិសេសបងប្អូនប្រជាកសិករនោះទេ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជំរុញឲ្យមន្ទីរកសិកម្មខេត្តរួមទាំងអ្នកពាក់ព័ន្ធទាំងអស់បន្តសហការគាំទ្រទាំងស្មារតីថវិកាសម្ភារៈនិងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករបន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តឲ្យកាន់តែមានកំណើនបន្ថែមក្នុងគោលដៅបង្កើនការដាំដុះនិងផលិតកម្មសត្វក្នុងស្រុកដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ បើតាមរបាយការណ៍របស់លោកហេងពិសិដ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឲ្យដឹងថានៅឆ្នាំ២០២១ផលិតកម្មកសិកម្មរួមមាន៖ –អនុវិស័យដំណាំផ្តល់បរិមាណផល១៥១២៦០០តោនមានតម្លៃផលិតកម្មទំហំ២៧៥លានដុល្លាអាមេរិក។ –អនុវិស័យកៅស៊ូផ្តល់បរិមាណផល(ជ័រស្ងួត)...