ទាន់ហេតុការណ៍
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

List/Grid Monthly Archives: January 2022

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

(ត្បូងឃ្មុំ)៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាថ្លែងលើកឡើងថាក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្តក្រុងស្រុកត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដដែលជាការផ្តល់ភាពកក់ក្តៅនិងដើម្បីពិគ្រោះសុំយោបល់ពីសំណាក់អ្នកនៅមូលដ្ឋាន។ជាពិសេស<<ក្នុងនាមក្រុមការងារចុះមូលដ្ឋានគឺត្រូវចុះជួយដោះស្រាយរាល់បញ្ហានានាបន្តអភិវឌ្ឍន៍និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោហ៊ុនសែនតែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋានដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ>>... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

(ត្បូងឃ្មុំ)៖កុំព្យូទ័រយួរដៃ(computer latop) ចំនួន៥៤គ្រឿងព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)... សូមអានត... »

ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា

ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា

ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំមេមត់ក្រូចឆ្មារនិងក្រុងសួងខេត្តត្បូងឃ្មុំអញ្ជើញសំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុបសម័យប្រឡងឆ្នាំ២០២១មកពីស្រុកក្រុងចំនួន០៤គឺស្រុកត្បូងឃ្មុំស្រុកមេមត់ស្រុកក្រូចឆ្មារនិងក្រុងសួងសរុបចំនួន១៥៦០នាក់នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។ ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងក្រុមការងារចុះជួយខេត្តឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាយក–នាយករងសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលប្រឡងជាប់។ សូមជម្រាបថាសិស្សនិទ្ទេសA... សូមអានត... »

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១​ និងលេីកទិសដៅអនុវត្តឆ្នាំ២០២២​ ក្រោមអធិបតីភាពឯកឧត្តមសាយ​... សូមអានត... »

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖លោកស្រីណែនស៊ីអ៊ីសលីកនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី(USAID) ប្រចាំនៅកម្ពុជាបានដឹកនាំប្រតិភូចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ។ ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំនាឳកាសនោះលោកស្រីណែនស៊ីអ៊ីសលីកបានជម្រាបជូនឯកឧត្តមបណ្ឌិតអភិបាលខេត្តថា ... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តស្ថាប័នតុលាការនាយក–នាយករងរដ្ឋបាលសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានច្រកចេញចូលតែមួយសាលាខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួនដោយបានធ្វើការពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍រួមមាន៖–សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត–សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្ត–សេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ(មករាកុម្ភៈមីនា)... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

Q ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននិងបានចូលនិវត្តន៍ទាំងអស់ដែលចំណាយពេលវេលាអស់១ជីវិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទង្វើដ៍ប្រពៃនេះបានដក់ជាប់ក្នុងបេះដូងឯកឧត្តមបណ្ឌិតជាដ៏រាបក៍ដូចជាឪពុកម្តាយអាណាព្យាបាលនិងពលរដ្ឋទូទាំងប្រទេស។ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលបន្ទាប់ពីនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនិងបន្តទៅអនាគតទាំងនេះគឺសុទ្ធសឹងចូលរួមផ្តើមចេញពីកត្តាធនធានមនុស្សដែលក្មួយៗសិស្សានុសិស្សក្រេបជញ្ជក់ចំណេះដឹងសីលធម៍សុជីវធម៍ពីលោកគ្រូអ្នកគ្រូនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន។ មានប្រសាសន៍បែបនេះក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១–២០២២គ្រប់កម្រិតសិក្សានៅទូទាំងខេត្តត្បូងឃ្មុំ។ ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកក្នុងឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តលោកនាយក–នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបីប្រភេទប្រធាន–អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមន្ទីរនានាជុំវិញខេត្តដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំនិងសិស្សានុសិស្សប្រមាណ១០៣៨នាក់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងនៅក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១–២០២២ក៏ដូចជាបានអបអរសាទរនិងសោមនស្សរីករាយក្រៃលែងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះក៍ដូចជាគ្រប់សាលារៀននៅទូទាំងខេត្តត្បូងឃ្មុំនាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនទើបវិស័យអប់រំមានសន្ទុះរីកចម្រើននិងអភិវឌ្ឍពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិតបានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រជាទំពាំងគុណភាពជាសសរទ្រូងប្រទេសជាតិចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួនក្រុមគ្រួសារនិងសង្គមជាតិកម្ពុជាទាំងមូល។ ជាមួយគ្នានេះដែរបន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ដោយឡែកនាឆ្នាំនេះបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានធ្វើការក្រើនរំលឹកក៏ដូចជាអំពាវនាវជាថ្មីម្តងទៀតដល់គ្រប់គ្រឹះស្ថានសិក្សាបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ–១៩ដោយអនុវត្តតាមអភិក្រម“៣កុំ៣ការពារ”... សូមអានត... »

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាល២នាក់ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជះឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសាយដេតអធិការនគរបាលស្រុកជាំក្សាន្តខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាមានករណីផ្ទុះគ្រាប់និងផ្ទុះមីនតោនចំនួន២ករណីផ្សេងគ្នាក្នុងភូមិតែមួយ។ករណីទី១កើតឡើងនៅវេលាម៉ោង១០៖១០នាទីព្រឹកដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូងបណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះហួនលីអាយុ៤៣ឆ្នាំជាកងទ័ពវរ៣៩៥ចំណុះកងពលតូចអន្តរាគមន៍លេខ៩។ ករណីទី២ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន២នាក់បាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់។លោកថាករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ៕   ... សូមអានត... »

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិតថេងច័ន្ទសង្វាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វិហារលួងក្រុងសួងខេត្តត្បូងឃ្មុំបានថ្លែងថាគាំទ្ររប៉ែកភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះនិងគាំទ្ររជាឯកឆ័ន្ទនូវប៉ែកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន។ ឯកឧត្តមថ្លែងនៅក្នុងបរិវេណនៃវត្តវិហារហ្លួងក្រុងសួងខេត្តត្បូងឃ្មុំក្នុងពិធីដែលឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួងអាណត្តិទី៤(... សូមអានត... »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ៥កើតខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះសម្តេចតេជោបាននាំទៅជាមួយជំនួយជាម៉ាស់ជាង៣លាននិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ–១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៧និងថ្ងៃទី០៨ខែមករាឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។  ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនិងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com