List/Grid Daily Archives: 7:48 pm
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ
ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តស្ថាប័នតុលាការនាយក–នាយករងរដ្ឋបាលសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានច្រកចេញចូលតែមួយសាលាខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួនដោយបានធ្វើការពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍រួមមាន៖–សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត–សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្ត–សេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ(មករាកុម្ភៈមីនា)...