List/Grid Monthly Archives: March 2022
អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ
ត្បូងឃ្មុំ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិស្វាយតាធម្មឃុំអំពិលតាពកស្រុកអូរាំងឪខេត្តត្បូងឃ្មុំសម្ដែងការសោកស្ដាយនិងអស់សង្ឃឹមចំពោះអភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមិនព្រមចុះដោះស្រាយរឿងបុគ្គលមួយរូបបានសាងសង់រំលោកយកប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិខណៈពួកគាត់បានស្នើឲ្យមានការដោះស្រាយករណីនេះជាច្រើនលើកច្រើនសារតែខាងអាជ្ញាធរស្រុកបានត្រឹមចុះវាស់វែងនឹងសន្យាខ្យល់ថានឹងដោះស្រាយ។ ក្នុងករណីនេះតំណាងប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាអាជ្ញាធរស្រុកនៅតែមិនបន្តដោះស្រាយពួកគាត់នឹងធ្វើដំណើរទៅសាលាខេត្តដើម្បីសុំអន្តរាគមន៍ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយបញ្ហានេះព្រោះថាប្រឡាយមួយនេះគឺជាច្រកតែមួយគត់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលចេញចូលធ្វើស្រែហើយពេលនេះគឺជារដូវចាប់ផ្ដើមភ្ជួរាស់ដើម្បីធ្វើស្រែហើយបើនៅតែមិនព្រមចុះវាស់វែងដោះស្រាយនោះពួកគាត់មិនមានផ្លូវសម្រាប់ចេញចូលធ្វើស្រែនោះទេ។ បើតាមតំណាងប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាករណីនេះគឺបានកើតឡើងជាយូរឆ្នាំមកហើយដោយឈ្មោះម៉ៅសុខល័ងបានសង់រំលោភយកប្រឡាយតែកន្លងមកប្រជាពលរដ្ឋមានផ្លូវចេញចូលតាមដីអ្នកភូមិនៅជាប់នោះមិនមានការតវ៉ាឬទាមទារភ្លាមៗនោះដែរប៉ុន្តែពេលនេះម្ចាស់ដីដែលជាប់ស្រឡាយមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើដំណើរលើដីគាត់ទៀតនោះទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរស្រុកជួយអន្តរាគមន៍ចុះវាស់វែងដីប្រឡាយនោះមកឲ្យប្រជាពលរដ្ឋជាសម្បត្តិរដ្ឋវិញ។បន្ទាប់ពីមានការស្នើអភិបាលស្រុកអូររាំងឪរួមទាំងមន្ត្រីពាក់ព័ន្ធក៏បានចុះទៅវាស់វែងប៉ុន្តែក្រោយការចុះវាស់វែងអស់រយះពេលជាច្រើនខែគឺមិនឃើញមានដំណោះស្រាយអ្វីឡើយ។តំណាងអ្នកភូមិខាងលើបន្តឲ្យដឹងទៀតថារហូតដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២អ្នកភូមិក៏បានធ្វើលិខិតស្នើសុំជួយដោះស្រាយជាថ្មីម្ដងទៀតទៅលោកអភិបាលស្រុកនិងបានយកលិខិតនោះទៅដាក់ដោយផ្ទាល់នៅសាលាស្រុកអូរាំងឪប៉ុន្តែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចេញមកទទួលនោះទេ។ប៉ុន្តែក្រោយមកព័ត៌មានមន្ត្រីម្នាក់បានមកជួបប្រជាពលរដ្ឋនិងបានលើកឡើងថា ខាងអាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលំនៅឋានវិញ។ តែយ៉ាងណាករណីនេះរហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០២២គេនៅមិនទាន់ឃើញខាងអាជ្ញាធរស្រុកអូររាំងឪចុះទៅវាស់វែងដីប្រឡាយខាងលើជូនប្រជាពលរដ្ឋវិញនៅឡើយទេ។ការមិនចុះនេះត្រូវបានប្រភពប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបង្ហើបឲ្យដឹងថាដោយសារតែអាជ្ញាធរស្រុកអាចនឹងទទួលបានផលប្រយោជន៍អ្វីមួយទើបពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតដូច្នេះ។ ការមិនព្រមចុះវាស់វែងដោះស្រាយនេះប្រជាពលរដ្ឋនៅក្នុងភូមិតាធម្មឃុំអំពិលតាពកស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថាពួកគាត់មិនអាចបន្តទ្រាំរង់ចាំបានទៀតនោះទេព្រោះថារដូវបង្កបង្កើនផលស្រូវចាប់ផ្ដើមហើយហើយពួកគាត់គ្មានផ្លូវសម្រាប់ចេញចូលនោះទេដូច្នេះនឹងធ្វើដំណើរយកសំណើសុំជួយអន្តរាគមន៍ដោយផ្ទាល់ជូនឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់អាចមានផ្លូវចេញចូលទៅបង្កបង្កើនផលស្រូវបានទាំងអស់គ្នា។ លោកងួនប៊ុណ្ណានអភិបាលស្រុកអូររាំងឪធ្លាប់ប្រាប់សារព័ត៌មានឲ្យដឹងថាករណីនេះករណីនេះស្រុកកំពុងបន្តនីតិវិធីហើយតែវិធានការច្បាប់ដោះស្រាយតាមរដ្ឋបាលគឺយូរបន្តិច។...
ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត
ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានិងសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីបន្តការពារសុខសន្តិភាពស្ថេរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្តទៀតគណៈសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋយើង។ការអំពាវនាវបែបនេះរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសម្ភោធសមិទ្ធិផលនានានឹងកាត់ឫសសីមាឆ្លងព្រះវិហារនៅវត្តបុព្វកសុវារីហៅវត្តជីទ្រុនស្ថិតនៅភូមិជីទ្រុនឃុំត្រពាំងព្រីងស្រុកតំបែរខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២២។ ឯកឧត្តមហ៊ុនម៉ាណែតបានលើកឡើងទៀតថាជាការពិតប្រទេសជាតិយើងកំពុងមានសុខសន្តិភាពហើយសុខសន្តិភាពនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទក្នុងនោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ដោយសម្ដេចបានជំរុញឲ្យមានការចាក់វ៉ាក់សាំងចាប់កុមារអាយុ៣ឆ្នាំឡើងទៅរហូតធ្វើឲ្យប្រទេសជាតិមានស្ថានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យពិសេសដំណើរការឲ្យប្អូនដែលជាទំពាំងស្នងឬស្សីបានចូលសិក្សារៀនសូត្រជាធម្មតាវិញ ...
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ)៖នាព្រឹកថ្ងែទី០២ខែមីនាឆ្នាំ២០២២ឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី០២ខែមីនាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ ក្នុងសុន្ទរកថាបិទសន្និបាតនាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានថ្លែងថាផ្អែកលើបញ្ហាប្រឈមជាសកលនិងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនោះលោកបានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗចំនួនប្រាំបួនចំណុចសំខាន់ៗមានដូចជាការពង្រឹងសន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងនោះអាជ្ញាធរដែនដីនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាពស្ថិរភាពនយោបាយឯករាជ្យបូរណភាពទឹកដីអធិបតេយ្យភាពជាតិត្រូវការពារសន្តិសុខជាតិឱ្យបានរឹងមាំសំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិការពារព្រះមហាក្សត្រការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្តជំរុញលើកកម្ពស់លិទ្ធប្រជាធិបតេយ្យសេរីពហុបក្សការពារនិងលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋនិងការពង្រឹងនិតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ ជាមួយគ្នានោះត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយមដែលប្រឌិតបំផុសបំផុលញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។ បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋានជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរនិងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីបង្ការទប់ស្កាត់បង្ក្រាបសកម្មភាពលួចឆក់ប្លន់ល្បែងស៊ីសងខុសច្បាប់ក្រមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។ រួមគ្នាបង្ការទប់ស្កាត់និងបង្ក្រាបការជួញដូរការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗឱ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានគូសបញ្ជាក់ថាប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗចំនួន២គឺការទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាននិងការរៀបចំដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ខាងមុខ។ហេតុនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដើម្បីចូលរួមបន្តបរិយាយកាសល្អប្រសើរជាទូទៅដល់ការរៀបចំកិច្ចប្រជុំនិងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។មួយវិញទៀតត្រូវផ្តល់នូវការគាំទ្រនិងសហការជាមួយគ.ជ.បចាត់ចែងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌។ ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងសុន្ទរកថាក្នុងឱកាសបិទសន្និបាតនោះថាជាការឆ្លើយតបទៅនឹងប្រធានបទដែលបានពិភាក្សារួចមកអង្គសន្និបាតបានលើកឡើងនូវសំណូមពរនិងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន២១ចំណុចក្នុងនោះត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខសណ្តាប់ធ្នាប់សារណៈស្ថិរភាពនយោបាយសុវត្ថិភាពសង្គមនិងពង្រឹងការអនុវត្តគោលយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានភាពកក់ក្តៅនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិអន្តរជាតិវិនិយោគិនធុរជនដៃគូអភិវឌ្ឍន៍សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យ។ផ្តល់កិច្ចគាំទ្រនិងសហការជាមួយគ.ជ.បក្នុងការអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវរួមនឹងធានារក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សាឃុំសង្កាត់អាណតិ្តទី៥ដែលនឹងប្រព្រឹត្តនៅនាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានអំពាវនាវបន្តផ្សព្វផ្សាយវិធានការសុខាភិបាលក្នុងការចូលរូមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ព្រមទាំងជំរុញបងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ–១៩បានគ្រប់ដូសគ្រប់ៗគ្នា។យកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រឱ្យបានអត្រាទាបផងដែរ៕...