ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!

List/Grid Daily Archives: 4:30 pm

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិស្វាយតាធម្មឃុំអំពិលតាពកស្រុកអូរាំងឪខេត្តត្បូងឃ្មុំសម្ដែងការសោកស្ដាយនិងអស់សង្ឃឹមចំពោះអភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមិនព្រមចុះដោះស្រាយរឿងបុគ្គលមួយរូបបានសាងសង់រំលោកយកប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិខណៈពួកគាត់បានស្នើឲ្យមានការដោះស្រាយករណីនេះជាច្រើនលើកច្រើនសារតែខាងអាជ្ញាធរស្រុកបានត្រឹមចុះវាស់វែងនឹងសន្យាខ្យល់ថានឹងដោះស្រាយ។ ក្នុងករណីនេះតំណាងប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាអាជ្ញាធរស្រុកនៅតែមិនបន្តដោះស្រាយពួកគាត់នឹងធ្វើដំណើរទៅសាលាខេត្តដើម្បីសុំអន្តរាគមន៍ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយបញ្ហានេះព្រោះថាប្រឡាយមួយនេះគឺជាច្រកតែមួយគត់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលចេញចូលធ្វើស្រែហើយពេលនេះគឺជារដូវចាប់ផ្ដើមភ្ជួរាស់ដើម្បីធ្វើស្រែហើយបើនៅតែមិនព្រមចុះវាស់វែងដោះស្រាយនោះពួកគាត់មិនមានផ្លូវសម្រាប់ចេញចូលធ្វើស្រែនោះទេ។ បើតាមតំណាងប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាករណីនេះគឺបានកើតឡើងជាយូរឆ្នាំមកហើយដោយឈ្មោះម៉ៅសុខល័ងបានសង់រំលោភយកប្រឡាយតែកន្លងមកប្រជាពលរដ្ឋមានផ្លូវចេញចូលតាមដីអ្នកភូមិនៅជាប់នោះមិនមានការតវ៉ាឬទាមទារភ្លាមៗនោះដែរប៉ុន្តែពេលនេះម្ចាស់ដីដែលជាប់ស្រឡាយមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើដំណើរលើដីគាត់ទៀតនោះទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរស្រុកជួយអន្តរាគមន៍ចុះវាស់វែងដីប្រឡាយនោះមកឲ្យប្រជាពលរដ្ឋជាសម្បត្តិរដ្ឋវិញ។បន្ទាប់ពីមានការស្នើអភិបាលស្រុកអូររាំងឪរួមទាំងមន្ត្រីពាក់ព័ន្ធក៏បានចុះទៅវាស់វែងប៉ុន្តែក្រោយការចុះវាស់វែងអស់រយះពេលជាច្រើនខែគឺមិនឃើញមានដំណោះស្រាយអ្វីឡើយ។តំណាងអ្នកភូមិខាងលើបន្តឲ្យដឹងទៀតថារហូតដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២អ្នកភូមិក៏បានធ្វើលិខិតស្នើសុំជួយដោះស្រាយជាថ្មីម្ដងទៀតទៅលោកអភិបាលស្រុកនិងបានយកលិខិតនោះទៅដាក់ដោយផ្ទាល់នៅសាលាស្រុកអូរាំងឪប៉ុន្តែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចេញមកទទួលនោះទេ។ប៉ុន្តែក្រោយមកព័ត៌មានមន្ត្រីម្នាក់បានមកជួបប្រជាពលរដ្ឋនិងបានលើកឡើងថា ខាងអាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលំនៅឋានវិញ។ តែយ៉ាងណាករណីនេះរហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០២២គេនៅមិនទាន់ឃើញខាងអាជ្ញាធរស្រុកអូររាំងឪចុះទៅវាស់វែងដីប្រឡាយខាងលើជូនប្រជាពលរដ្ឋវិញនៅឡើយទេ។ការមិនចុះនេះត្រូវបានប្រភពប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបង្ហើបឲ្យដឹងថាដោយសារតែអាជ្ញាធរស្រុកអាចនឹងទទួលបានផលប្រយោជន៍អ្វីមួយទើបពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតដូច្នេះ។ ការមិនព្រមចុះវាស់វែងដោះស្រាយនេះប្រជាពលរដ្ឋនៅក្នុងភូមិតាធម្មឃុំអំពិលតាពកស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថាពួកគាត់មិនអាចបន្តទ្រាំរង់ចាំបានទៀតនោះទេព្រោះថារដូវបង្កបង្កើនផលស្រូវចាប់ផ្ដើមហើយហើយពួកគាត់គ្មានផ្លូវសម្រាប់ចេញចូលនោះទេដូច្នេះនឹងធ្វើដំណើរយកសំណើសុំជួយអន្តរាគមន៍ដោយផ្ទាល់ជូនឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់អាចមានផ្លូវចេញចូលទៅបង្កបង្កើនផលស្រូវបានទាំងអស់គ្នា។ លោកងួនប៊ុណ្ណានអភិបាលស្រុកអូររាំងឪធ្លាប់ប្រាប់សារព័ត៌មានឲ្យដឹងថាករណីនេះករណីនេះស្រុកកំពុងបន្តនីតិវិធីហើយតែវិធានការច្បាប់ដោះស្រាយតាមរដ្ឋបាលគឺយូរបន្តិច។... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com