List/Grid Monthly Archives: June 2022
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
(ត្បូងឃ្មុំ)៖ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២នេះបានរៀបចំប្រជុំជួរនិងត្រួតពិនិត្យកម្លាំងដាក់បទបញ្ជាផែនការធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំងក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសផែនការការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្តនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបានជំរុញនិងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់គ្រប់ជាន់ថ្នាក់ក្តាប់ឲ្យបាននូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជួយសម្រួលចរាចរណ៍តាមដងផ្លូវពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះថ្ងៃបោះនិងក្រោយថ្ងៃបោះឆ្នោតពិសេសនៅតាមការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥តែម្តង។ លោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបន្ថែមថាបើទោះបីយើងជាប់បេសកកម្មលើការងារការពារការិយាល័យបោះឆ្នោតក៏ដោយប៉ុន្តែភារកិច្ចស្នូលគឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើររក្សាការងារតាមជំនាញក្នុងនោះថ្នាក់ដឹកនាំនាយ–នាយករងការិយាល័យត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការរាល់បទល្មើសនានាត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការក្នុងការដោះស្រាយរឿងក្តីនិងបញ្ហាជូនពលរដ្ឋ។ ជាចុងក្រោយ ...
អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន
(ត្បូងឃ្មុំ)៖នៅសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ–មន្ត្រីមន្ទីរព័ត៌មានខេត្តនិងអ្នកអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដែលបានខិតខំចុះយកព័ត៌មានផលិតផ្សព្វផ្សាយព័ត៌មានក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានាជាពិសេសទាំងមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំកិច្ចខិតខំប្រឹងប្រែងការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាកម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមកមិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មករយៈកាល២៤ឆ្នាំកម្ពុជាគឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេសមានការឯកភាពជាតិខ្មែរតែមួយមានព្រះមហាក្សត្រតែ១រាជរដ្ឋាភិបាលតែ១មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិមានការកសាងហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍលើគ្រប់វិស័យ ...