List/Grid Daily Archives: 8:39 pm
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន០៦ចំនុចរួមមាន៖ ១.សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ២.សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត ៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែឆ្នាំទី៤អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ៤.ការងារបោះឆ្នោតតែងតាំងមន្ត្រីរាជការសាលាខេត្ត ៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ ៦.បញ្ហាផ្សេងៗ ...