ទាន់ហេតុការណ៍
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

List/Grid Monthly Archives: May 2022

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ០៨ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ០៨ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកមេមត់ខេត្តត្បូងឃ្មុំ  បានរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនាផ្លូវក្រាលគ្រួសក្រហមនិងសាងសង់ផ្លូវបេតុងអាមេចំនួន០៨គម្រោងរួមមាន៖ឃុំចាន់មូលចំនួន០១គម្រោងឃុំជាំចំនួន០២គម្រោងឃុំត្រមូងចំនួន០២គម្រោងឃុំដារចំនួន០១គម្រោងនិងឃុំជាំតាម៉ៅដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកមេមត់ក្រោមវត្តមានលោកស្រេងលីអភិបាលស្រុកមេមត់លោកស៊ឺងគិរីវណ្ឌីនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំង០៨មន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ។ នាឱកាសនោះលោកស្រេងលីបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។ ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃរបស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមកលោកស្រេងលីក៏បានមានប្រសាសន៏បន្ថែមថាតាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់នេះគឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃខណៈប្រធានគណៈកម្មការលទ្ធកម្មយល់ព្រមទទួលយកគម្រោង។ នាឱកាសនោះដែរលោកស៊ឺងគិរិវណ្ឌីនាយកទីរងចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៏ថាក្រោយពីដំណើរការដេញថ្លៃត្រូវបានបញ្ចប់សូមលោក–លោកស្រីជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយធ្វើយ៉ាងណាអនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះប្រកបដោយគុណភាពបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែងទន្ទឹមគ្នានេះសូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជូនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ–១៩។ សូមជម្រាបថា៖ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងស្ថាបនានិងសាងសង់ផ្លូវទាំង០៨គម្រោងខាងលើនេះសម្រាប់គម្រោង៖ឃុំចាន់មូលសាងសង់ផ្លូវបេតុងអាមេ០១ខ្សែមានប្រវែង១៩៧មបានទៅលើលោកហួតឆៃលីមជាតំណាងក្រុមហ៊ុនហួតឆៃលីមមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៣/... សូមអានត... »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ  ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

(ត្បូងឃ្មុំ)៖ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តមជាវណ្ណៈប្រធានសាលាដំបូងខេត្តត្បូងឃ្មុំជំនួសឯកឧត្តមជុំសដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំប្រធានសាលាដំបូងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងព្រមទាំងចៅក្រមព្រះរាជអាជ្ញារងនិងមន្ទីរ–អង្គភាពជុំវិញខេត្ត។ ក្នុងឳកាសនោះឯកឧត្តមជុំសបានឡើងធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិលអគារសាលាដំបូងនិងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំអនុវត្តន៍បានក្នុងវិស័យយុត្តិធម៍។ ឯកឧត្តមជាវណ្ណៈបន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំបានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរនិងថ្លែងនូវការអរគុណចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលកន្លងមកនេះបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការដឹកនាំអនុវត្តវិស័យច្បាប់និងវិស័យតុលាការដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាពិសេស ... សូមអានត... »

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

កណ្តាល៖បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ដែលរាជរដ្ឋភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបានដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញស្ថិតនៅចំណុចភូមិតាស្គរឃុំសារិកាកែវស្រុកល្វាឯមនិងនៅចំណុចភូមិវាលធំឃុំពាមឧកញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាលកំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញនៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូនក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់យ៉ាងអនាធិបតេយ្យជាទីបំផុតដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។ មហាជនបានសំណូមពរដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខាងលើមេត្តាជួយបើកភ្នែកមើលបនល្បែងជល់មាន់តាមអនឡាញនៅចំណុចទីតាំងខាងលើដែលកំពុងតែពង្វក់ក្រុមគ្រួសាររបស់ពួកគាត់អោយឆ្កួតវង្វេងលែងប្រកបមុខរបរដើម្បីចិញ្ចឹមប្រពន្ធអស់ហើយ។មានខ្លះក្រុមអ្នកញៀនល្បែងខាងលើចាញ់លុយអស់ពីក្នុងហោប៉ៅបែរជាមកប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀតផង។ ប្រភពខាងលើបានលើកឡើងថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងអស់លោកត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។ មហាជនបានសំណូមពរដល់លោកឈឿនសុចិត្តស្នងការខេត្តកណ្តាលនិងលោកគង់សោភ័ណ្ឌចៅហ្វាយខេត្តកណ្តាលមេត្តាជួយចេញបទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទអោយចុះមកបង្ក្រាបបនល្បែងជល់មាន់តាមអនឡាញខាងលើនេះផង។បើមិនដូច្នេះទេ?បនល្បែងជល់មាន់តាមអនឡាញខាងលើនេះពង្វក់ពលរដ្ឋអោយឆ្កួតវង្វេងអស់ហើយ។ សូមជម្រាបថា៖បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសងជំពូក៣ទោសបញ្ញត្តិបានចែងក្នុងមាត្រា៤ជនណាលេងល្បែងសុីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០)... សូមអានត... »

ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤

ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤

ត្បូងឃ្មុំ)៖ឯកឧត្តមជាសុផារ៉ាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកត្បូងឃ្មុំស្រុកក្រូចឆ្មារស្រុកមេមត់និងក្រុងសួងនាថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នៅតាមបណ្តាឃុំ–សង្កាត់ក្នុងក្រុង–ស្រុកចំនួន០៤គឺស្រុកត្បូងឃ្មុំស្រុកក្រូចឆ្មារស្រុកមេមត់និងក្រុងសួងមានសមាជិកសមាជិកាគណបក្សប្រជាជនចេញដង្ហែឃោសនាប្រមាណ២ម៉ឺននាក់ក្នុងថ្ងៃទី០១នេះ។ សូមបញ្ជាក់ថាយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០២២នេះក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង–ស្រុកនិង៦៤ឃុំ–សង្កាត់។ ការឃោសនានេះមានរយៈពេល២សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២២។ សូមជម្រាបថា៖នៅទូទាំងខេត្តត្បូងឃ្មុំមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន១១រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា២.គណបក្សភ្លើងទៀន៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច៥.គណបក្សខ្មែរស្រឡាញ់ជាតិ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៨.គណបក្សឆន្ទៈខ្មែរ ៩.គណបក្សយុវជនកម្ពុជា១០.គណបក្សកែទម្រង់កម្ពុជានិង១១.គណបក្សខ្មែរតែមួយ។ ចំពោះពលរដ្ឋមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ឆ្នាំ២០២២នៅទូទាំងខេត្តមានសរុបចំនួន៤៦៩,៥៦៨នាក់និងមានការិយាល័យបោះឆ្នោតសរុប១,៣១៨នាក់៕... សូមអានត... »

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកពញាក្រែកខេត្តត្បូងឃ្មុំ  បានធ្វើការរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនានិងសាងសង់ផ្លូវចំនួន០៤ខ្សែរួមមាន៖ឃុំដូនតីសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំវាលម្លូរសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំកណ្តោលជ្រុំសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៤៤៩មនិងឃុំកក់សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣៥០មដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកពញាក្រែកក្រោមវត្តមានលោកសុខមករាអភិបាលរងស្រុកពញាក្រែកលោកវ៉ាគឹមហេងនាយកទីចាត់ការផែនការនិងវិនិយោគខេត្តដោយមានការចូលរួមពីលោកនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំង៤មន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ។ នាឱកាសនោះលោកសុខមករាបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។... សូមអានត... »

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន១ខ្នងកម្ពស់២ជាន់មាន១០បន្ទប់និងសមិទ្ធផលនានាក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពរវ័នជំនីកស្ថិតក្នុងភូមិស្វាយដំណាក់ឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្រុកឃុំអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តមន្ទីរអង្គភាពនិងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានសមាគមន៍នានាលោកគ្រូអ្នកគ្រូសិស្សានុសិស្សកាយរិទ្ធយុវជនកាកបាទក្រហមស.ស.យ.កនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពភូមិសាស្ត្រទូទាំងខេត្តដំណាំដាំដុះកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលខេត្តសម្រេចបានពិសេសរបាយករណ៍សាងសង់សមិទ្ធិលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានសូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកហើយសំណង់អគារនិងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះនឹងស្ថិតស្ថេរនៅគង់វង្សយូរអង្វែងតជំនាន់ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។ ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានលើកឡើងថានៅក្នុងវិស័យអប់រំក្រៅពីរាជរដ្ឋាភិបាលមានតួអង្គបីសំខាន់គឺទី១៖មាតាបិតាអាណាព្យាបាលជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់និងការអប់រំណែនាំឱ្យមានសីលធម៌និងចរិយាសម្បត្តិល្អ,... សូមអានត... »

ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥

ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥

ខេត្តត្បូងឃ្មុំ៖ថ្ងៃពុធ៤កើតខែពិសាខឆ្នាំខាលចត្វាស័កព.ស២០៦៥ត្រូវថ្ងៃទី៤ខែឧសភាឆ្នាំ២០២២វេលាម៉ោង៨:៣០នាទី ឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំបានដឹកនាំសហការីចុះសួរសុខទុក្ខដល់កងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧និង៦១៥។ ... សូមអានត... »

មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ

មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ

ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២២វេលលាម៉ោង១១,៤៥នាទីបន្ទាប់ពីទទួលបានទទួលព៌តមានភ្លាមលោកវរសេនីយ៍ឯកប៉េងអេងហាក់អធិការនៃអធិការដ្ឋាននគរបាលស្រុកតំបែរបានអោយកម្លាំងផែនប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រីសែតវិបុលអធិការរងទទួលផែនប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីងចុះទៅចំណុចខាងលើពេលសមត្ថកិច្ចទៅដល់ឃើញមុខសញ្ញាគួរសង្ស័យចំនួន០២នាក់ដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតប្រាកដមែនពេលនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួននិងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០២កញ្ចប់និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងជនសង្ស័យទាំងពីរនាក់៖ ១–ឈ្មោះម៉ូសាអូស្មានប/២៧ឆ្នាំនៅភូមិសែនជ័យឃុំរំចេកស្រុកមេមត់ខេត្តត្បូងឃ្មុំ(ឆែករកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់ធំក្នុងហោប៉ៅខោនិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងដាក់ក្នុងការបូបស្ពាយ) ២–ឈ្មោះនឹមស្រីនិចស/២៦ឆ្នាំនៅភូមិអណ្តូងពេជ្រឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ(ឆែករកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់តូចក្នុងហោប៉ៅអាវ)ម៉្សៅក្រាមពណ៌សថ្លាសង្ស័គ្រឿងញៀនចំនួន០២កញ្ចប់ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូស័ព្ទដៃអិនចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង ... សូមអានត... »

ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ត្បូងឃ្មុំ) ព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំតំណាងឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២២ក្រោមប្រធានបទ“សន្តិភាពសុខភាពនិងសន្តិសុខការងារ“ក្រោមការរៀបចំដោយរដ្ឋបាលខេត្តនិងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះលោកអ៊ុំវាសនាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំបានបង្ហាះរបាយការណ៍សង្ខេបនូវលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានធ្វើការអានសារលិខិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនជនរួមជាតិក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦នៃទិវាពលកម្មអន្តរជាតិ។ ឯកឧត្តមជាមច័ន្ទសោភ័ណបានបង្ហាញនូវការប្រារព្ធពិធីនេះឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករកម្មករនៅលើពិភពលោកទាំងមូលដែលបានតស៊ូទាមទារសេរីភាពនិងយុត្តិធម៌កាលពី១៣៦ឆ្នាំមុននិងដើម្បីឧទ្ទិសដល់វីរភាពពលករកម្មករនិងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាពនិងយុត្តិធម៌។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាពការអភិវឌ្ឍប្រកបដោយចីរភាពនិងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងការស្វែងរកបាននូវសន្តិភាពដែលបានកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់និងភាពអង់អាចក្លាហានរបស់សម្តេចនិងថ្នាក់ដឹកនាំយុទ្ធជនកម្ពុជាដណ្តើមបានជោគជ័យលើរបបប្រល័យពូជសាសន៍ខែ្មរក្រហម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសរំលេចបន្ថែមថាកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយនេះបានផ្តល់លទ្ធភាពឲ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេសដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋនិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារមានជីវភាពធូរធារសម្បូរសប្បាយដូចសព្វថ្ងៃនិងជំរុញបន្តចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានឧបត្ភម្ភដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និយោជកកម្មករនិយោជិកដែលបានចូលរួមនូវថវិកាក្នុងម្នាក់២ម៉ឺនរៀលនិងក្រម៉ាម្នាក់មួយៗផងដែរ៕... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com