List/Grid Daily Archives: 8:27 pm
គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកពញាក្រែកខេត្តត្បូងឃ្មុំ បានធ្វើការរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនានិងសាងសង់ផ្លូវចំនួន០៤ខ្សែរួមមាន៖ឃុំដូនតីសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំវាលម្លូរសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំកណ្តោលជ្រុំសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៤៤៩មនិងឃុំកក់សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣៥០មដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកពញាក្រែកក្រោមវត្តមានលោកសុខមករាអភិបាលរងស្រុកពញាក្រែកលោកវ៉ាគឹមហេងនាយកទីចាត់ការផែនការនិងវិនិយោគខេត្តដោយមានការចូលរួមពីលោកនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំង៤មន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ។ នាឱកាសនោះលោកសុខមករាបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។...