ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។

List/Grid Daily Archives: 6:36 pm

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ  ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

(ត្បូងឃ្មុំ)៖ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តមជាវណ្ណៈប្រធានសាលាដំបូងខេត្តត្បូងឃ្មុំជំនួសឯកឧត្តមជុំសដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំប្រធានសាលាដំបូងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងព្រមទាំងចៅក្រមព្រះរាជអាជ្ញារងនិងមន្ទីរ–អង្គភាពជុំវិញខេត្ត។ ក្នុងឳកាសនោះឯកឧត្តមជុំសបានឡើងធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិលអគារសាលាដំបូងនិងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំអនុវត្តន៍បានក្នុងវិស័យយុត្តិធម៍។ ឯកឧត្តមជាវណ្ណៈបន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំបានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរនិងថ្លែងនូវការអរគុណចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលកន្លងមកនេះបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការដឹកនាំអនុវត្តវិស័យច្បាប់និងវិស័យតុលាការដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាពិសេស ... សូមអានត... »

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

កណ្តាល៖បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ដែលរាជរដ្ឋភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបានដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញស្ថិតនៅចំណុចភូមិតាស្គរឃុំសារិកាកែវស្រុកល្វាឯមនិងនៅចំណុចភូមិវាលធំឃុំពាមឧកញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាលកំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញនៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូនក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់យ៉ាងអនាធិបតេយ្យជាទីបំផុតដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។ មហាជនបានសំណូមពរដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខាងលើមេត្តាជួយបើកភ្នែកមើលបនល្បែងជល់មាន់តាមអនឡាញនៅចំណុចទីតាំងខាងលើដែលកំពុងតែពង្វក់ក្រុមគ្រួសាររបស់ពួកគាត់អោយឆ្កួតវង្វេងលែងប្រកបមុខរបរដើម្បីចិញ្ចឹមប្រពន្ធអស់ហើយ។មានខ្លះក្រុមអ្នកញៀនល្បែងខាងលើចាញ់លុយអស់ពីក្នុងហោប៉ៅបែរជាមកប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀតផង។ ប្រភពខាងលើបានលើកឡើងថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងអស់លោកត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។ មហាជនបានសំណូមពរដល់លោកឈឿនសុចិត្តស្នងការខេត្តកណ្តាលនិងលោកគង់សោភ័ណ្ឌចៅហ្វាយខេត្តកណ្តាលមេត្តាជួយចេញបទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទអោយចុះមកបង្ក្រាបបនល្បែងជល់មាន់តាមអនឡាញខាងលើនេះផង។បើមិនដូច្នេះទេ?បនល្បែងជល់មាន់តាមអនឡាញខាងលើនេះពង្វក់ពលរដ្ឋអោយឆ្កួតវង្វេងអស់ហើយ។ សូមជម្រាបថា៖បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសងជំពូក៣ទោសបញ្ញត្តិបានចែងក្នុងមាត្រា៤ជនណាលេងល្បែងសុីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០)... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com