List/Grid Daily Archives: 8:46 pm
ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ចើញសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥
ខេត្តត្បូងឃ្មុំ៖ថ្ងៃពុធ៤កើតខែពិសាខឆ្នាំខាលចត្វាស័កព.ស២០៦៥ត្រូវថ្ងៃទី៤ខែឧសភាឆ្នាំ២០២២វេលាម៉ោង៨:៣០នាទី ឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំបានដឹកនាំសហការីចុះសួរសុខទុក្ខដល់កងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧និង៦១៥។ ...
មុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចចំការស្វាយចន្ទីខាងក្រោយភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ
ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២២វេលលាម៉ោង១១,៤៥នាទីបន្ទាប់ពីទទួលបានទទួលព៌តមានភ្លាមលោកវរសេនីយ៍ឯកប៉េងអេងហាក់អធិការនៃអធិការដ្ឋាននគរបាលស្រុកតំបែរបានអោយកម្លាំងផែនប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រីសែតវិបុលអធិការរងទទួលផែនប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីងចុះទៅចំណុចខាងលើពេលសមត្ថកិច្ចទៅដល់ឃើញមុខសញ្ញាគួរសង្ស័យចំនួន០២នាក់ដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតប្រាកដមែនពេលនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួននិងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០២កញ្ចប់និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងជនសង្ស័យទាំងពីរនាក់៖ ១–ឈ្មោះម៉ូសាអូស្មានប/២៧ឆ្នាំនៅភូមិសែនជ័យឃុំរំចេកស្រុកមេមត់ខេត្តត្បូងឃ្មុំ(ឆែករកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់ធំក្នុងហោប៉ៅខោនិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងដាក់ក្នុងការបូបស្ពាយ) ២–ឈ្មោះនឹមស្រីនិចស/២៦ឆ្នាំនៅភូមិអណ្តូងពេជ្រឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ(ឆែករកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់តូចក្នុងហោប៉ៅអាវ)ម៉្សៅក្រាមពណ៌សថ្លាសង្ស័គ្រឿងញៀនចំនួន០២កញ្ចប់ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូស័ព្ទដៃអិនចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង ...