ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨)

នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុងទាំង៧ នាយក/នាយករងរដ្ឋបាលលាសាខេត្ត អធិការ អធិការងស្រុកក្រុងទាំង៧ មេឃុំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ ២០២៤នេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយនិងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តត្បូងឃ្មុំ  សម្រេចបានសមិទ្ធផលនានាជាច្រើននៅរយៈពេលកន្លងមកនេះ។

ជាមួយគ្នានោះដែរ  ឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ នូវខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ មានដូចខាងក្រោមនេះ ៖ ផ្តោ

ទី១៖  ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងខឿនសន្តិសុខជាតិ តាមរយៈការចូលរួមចំណែកការពារដាច់ខាតនូវសន្ដិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ការទប់ស្កាត់ការប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងប្រទេសជិតខាង ការប្រឆាំងដាច់ខាតអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា វិទ្ធង្សនានានា ការពាររបបរាជានិយម របបប្រជាធិបតេយ្យសេរីពហុបក្ស ការធានាប្រក្រតីកម្មស្ថាប័ន ការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌតំបន់ និងអន្ដរជាតិ។

ទី២៖  ការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយផ្ដោតលើការចាត់វិធានការកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ការជំរុញការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពលកម្ម អាជីវកម្មផ្លូវភេទ ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ  និងការកាត់បន្ថយគ្រោះថ្នាក់សង្គម ការប្រើប្រាស់អាវុធខុសច្បាប់ និងសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម និងការដោះស្រាយការស្ទះចរាចរណ៍។

ទី៣៖  ការពង្រឹង និងអភិវឌ្ឍការងារនគរបាល និងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ការពង្រឹង ពង្រីកកម្លាំងបង្អែកនៅមូលដ្ឋានគាំទ្រការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងកសាងប្រព័ន្ធទទួល និងផ្ដល់ព័ត៌មានសម្រាប់បង្កើនទំនាក់ទំនងរវាងមន្ត្រីនគរបាល និងសហគមន៍។

ទី៤៖  ការពង្រឹងការគ្រប់គ្រងច្រកទ្វារព្រំដែន ការគ្រប់គ្រងជនបរទេសអន្ដោប្រវេសន៍ ការបង្កើនការផ្តល់សេវាអន្តោប្រវេសន៍ និងពង្រឹងពង្រីកចំណងមិត្តភាព សហប្រតិបត្តិការជាតិ និងអន្ដរជាតិ ដែលផ្តោតទៅលើការពង្រឹងការគ្រប់គ្រងច្រកទ្វារគ្រប់ប្រភេទ ការផ្តល់ទិដ្ឋាការអន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការបង្កើនការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ការពង្រឹង ពង្រីកចំណងមិត្តភាពជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្ដរជាតិ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាអន្តោប្រវេសន៍។

ទី៥៖  ការពង្រឹងការងារអត្តសញ្ញាណកម្មដើម្បីធានាសម្រេចបានគោលដៅ “បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ” និង “មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ” តាមរយៈការកែលម្អប្រព័ន្ធ និងនីតិវិធីចុះបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន ការអភិវឌ្ឍសមត្ថភាពមន្ត្រីអត្រានុកូលដ្ឋាន និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីសារសំខាន់នៃការចុះបញ្ជី អត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com