ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។

List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋ២០០គ្រួសារដែលមានជីវភាពខ្វះខាតលំបាកក្នុងឃុំរការខ្នុរស្រុកក្រូចឆ្មារ។ មានប្រសាសន៍សំណេះសំណាល ... សូមអានត... »

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១លោកហោសេរីវឌ្ឍន៍ប្រធានមូលនិធិប្រឆាំងកូវីដ១៩និងឯកឧត្តមហាក់សុខមករាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាគណៈអធិបតី ... សូមអានត... »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ

គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ... សូមអានត... »

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស២៥៦៤ត្រូវនឹថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រាស់បង្គាប់តែងតាំងឯកឧត្តមម៉ៅធនិនជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសឯកឧត្តមជាវតាយដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់។ ឯកឧត្តមជាវតាយបានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមគណៈធិបតីព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពតនិងសមិទ្ធផលការងារបំរើជាតិនិងប្រជាជនដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ជាមួយគ្នានេះឯកឧត្តមម៉ៅធនិនបានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងបន្ទាប់ពីទទួលព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្ត។ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះក្នុងនោះក៏រួមមានទាំងឯកឧត្តមម៉ៅធនិនដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពតបន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានស្នើថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋខេត្តកំពតសូមផ្ដល់ការគាំទ្រឯកឧត្តមម៉ៅធនិនសម្រាប់ការបំពេញភារកិច្ចបំរើជាតិនិងប្រជាជនក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពតនិងបានថ្លែងអំណរគុណព្រមទាំងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមជាវតាយសម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។ ពីវេធិការអធិបតីនេះដែរសម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការទាំងអស់ខិតខំរួមគ្នាជាមួយឯកឧត្តមម៉ៅធនិនដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ–១៩ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បបាននិងកំពុងដំណើរការនាពេលនេះ។ សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារសិទ្ធិអំណាចនិងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការនិងវិសហមជ្ឈការ។ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។ សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តពិសេសអាជ្ញាធរមូលដ្ឋានសូមខិតខំប្រមូលបញ្ហាមតិយោបល់សំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនិងថាអភិបាលខេត្តទាំងអស់អាចពិចារណានិងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិន។ សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាលនិងក្រុមប្រឹក្សាខិតខំរួមគ្នាថែរក្សាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕... សូមអានត... »

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមងួនរតនៈជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តមសុខលូដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។ សូមជម្រាប់ជូនថានាព្រឹកថ្ងៃចន្ទទី១១ឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខលូជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសឯកឧត្តមងួនរតនៈ។ ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលកំពង់ធំនារសៀលថ្ងៃនេះត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមប្រឹក្សាអភិបាលអភិបាលរងខេត្តនិងមន្ទីរ–អង្គភាពអាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ–១៩។ នាឱកាសនោះដែរឯកឧត្តមសុខលូអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោមសខេង ... សូមអានត... »

យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា

យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា

ត្បូងឃ្មុំ)៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលទទួលបន្ទុកស.ស.យ.កខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំដល់យុវជនស្ម័គ្រចិត្តស.ស.យ.កមកពីឃុំ–សង្កាត់ទាំង៦៤ទូទាំងខេត្តដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់យុវជនស.ស.យ.កទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះទឹកចិត្តដ៏ក្លៀវក្លារបស់ក្រុមយុវជនស.ស.យ.កយើងទាំងអស់ ... សូមអានត... »

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ

(ត្បូងឃ្មុំ)៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនៃកងពលតូចថ្មើរជើងលេខ២១។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះនៅទីបញ្ជាការដ្ឋានកងទ័ពកងពលតូចថ្មើរជើងលេខ២១ស្ថិតក្នុងស្រុកត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងការកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំក៏ដូចជាទូទាំងប្រទេសដែលបានរួមដំណើរជាមួយសម្តេចតេជោនិងឥស្សរជនទាំងអស់ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនាំយកសុខសន្តិភាពជូនពលរដ្ឋនិងប្រទេសជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបង្ហាញអារម្មណ៍ចេញពីដួងចិត្តគោរពស្ញប់ស្ញែងនូវគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនបានចារដក់ជាប់នៅលើដើមទ្រូងពលរដ្ឋខ្មែរទូទាំងប្រទេសនូវពលីកម្មដ៏ធំធេងមួយនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តគូសបញ្ជាក់ថាសុខសន្តិភាពជាកត្តាចាំបាច់បំផុតបានធ្វើឲ្យប្រទេសជាតិសុខសានត្រាណមានការអភិវឌ្ឍន៍រីកចម្រើនឥតឈបឈរពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយពិសេសការយកចិត្តទុកជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនយើងសុទ្ធសឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្នើម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំសង្ឃឹមយ៉ាងមុតមាំនិងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់បន្តឥតងាករេរគាំទ្រដាច់ខាតគណបក្សប្រជាជនគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីជារៀងដរាបដើម្បីបងប្អូនអតីតយោធិនយើងពលរដ្ឋយើងនិងប្រទេសជាតិកម្ពុជាយើងទាំងមូលបន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ«សម្តេចតេជោហ៊ុនសែនបិតាសុខសន្តិភាពនិងការអភិវឌ្ឍន៍នៃកម្ពុជា»។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំក៏បានឲ្យដឹងដែរថានៅទូទាំងខេត្តត្បូងឃ្មុំមានអតីតយុទ្ធជនជាង២០០០នាក់ខណៈ៣៨គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចរស់នៅខាងខេត្តក្រចេះដែលផ្តល់ជូននិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។ ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាមមី១កេសទឹកសុទ្ធ១កេសត្រីខ១យួរប៊ីចេង១កញ្ចប់ប្រេងឆា១ដបទឹកត្រី១ដបទឹកសុីអុីវ១ដបខ្ទឹមសថវិកា១០០.០០០រៀលនិងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១អង្ករ១តោនទឹកសុទ្ធ១០០កេសមី៦០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងថវិកាមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីតាមរយៈឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១នូវថវិកាចំនួន៤៥,០០០,០០០រៀលបន្ថែមផងដែរ ... សូមអានត... »

អំណោយឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ

អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត  ជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ... សូមអានត... »

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈអ្នកឧកញ៉ាឡេងណាវ៉ាត្រាប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។ អំណោយទាំងអស់រួមមានអង្ករ២០តោនម៉ាស១០០,០០០ម៉ាសអាល់កុល១,០០០លីត្រផ្លែតាង៉ែន(មៀនប៉ៃលិន)... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

ត្បូងឃ្មុំ)៖គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យផ្សារក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។ ដើម្បីផ្តល់ការលើកទឹកចិត្តនិងការណែនាំនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ទីតាំងដបិទខ្ទប់២កន្លែងនៅក្រុងសួង១កន្លែងនិងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com