List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន
ខេត្តកំពង់ឆ្នាំង ៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន មានរយៈពេល៥ថ្ងៃ ត្រូវបានធ្វើពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង និងលោក លោកស្រី ជាថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង សិក្ខាកាមមកពីបណ្តាលរាជធានីខេត្តចំនួន៥។
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង
ខេត្តកោះកុង ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង។ ពិធីនេះបានធ្វើឡើងដើម្បីចង្អុលបង្ហាញដល់មន្ត្រីគ្រប់ជំនាញ នៃស្នងការដ្ឋានខេត្ត ខិតខំយកចិត្តទុកដាក់ពង្រឹងភូមិឃុំមានសុវត្ថិភាព នឹងពង្រឹងស្មារតីសាមគ្គីភាព រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់៕
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់រថយន្តចំនួន ៧៥គ្រឿង ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តចំនួន ៧៥គ្រឿង ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។ រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ គូរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើន ទាំងស្មារតី សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា៕
ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត
ខេត្តកំពត៖ ថ្ងៃអាទិត្យ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី០៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល...
ឯកឧត្តម ហ៊ីវ ជននាថ អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដល់អ្នកសារព័ត៌មាន
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ នឹងអាចមានភ្លៀងនិងខ្យល់កើនឡើងខ្លាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ភ្នំ និងមាត់សមុទ្រ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩...
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ពហុកីឡដ្ឋានមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍...
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៦០នាក់ ចូលរួមចុះឈ្មោះដើម្បីទទួលបានការប្រើប្រាស់ប្រព័ន្ធសមាជិកភាព និង កម្មវិធី (App) ស.ស.យ.ក
រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា...
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានា...
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត...






