ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!

List/Grid Yearly Archives: 2021

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង

ត្បូងឃ្មុំ)៖នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដោយសំណេះសំណាលឧបត្ថម្ភថវិកាដល់កម្មករនិងប្រជាពលរដ្ឋចំនួន១៧០នាក់ក្នុងម្នាក់១ម៉ឺនរៀលសរុប១,៧០០,០០០រៀលព្រមទាំងចែកសារ៉ុងមួយចំនួនទៀតផងដែរ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបញ្ជាក់ឲ្យដឹងថាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំដែលមានតម្លៃរហូតដល់១.៤លានដុល្លារបំពាក់ដោយបរិក្ខារទំនើបៗកំពុងដំណើរការសាងសង់បានប្រមាណជិត៨០%ហើយដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីស្រឡាងនេះមានកម្ពស់៤ជាន់ទំហំ៤,១៣៧ម៉ែត្រក្រឡាសាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡាតាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ១.៤លានដុល្លារអាមេរិក។ បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។ បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។ ទំនប់បង្ហៀរទឹកព្រែកតាកុចនេះមានប្រវែងបណ្តោយ១៥០ម៉ែត្រ.... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

ត្បូងឃ្មុំ)៖គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យផ្សារក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។ ដើម្បីផ្តល់ការលើកទឹកចិត្តនិងការណែនាំនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ទីតាំងដបិទខ្ទប់២កន្លែងនៅក្រុងសួង១កន្លែងនិងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។... សូមអានត... »

ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

រយៈពេល៣ថ្ងៃពីថ្ងៃ១២ដល់ថ្ងៃ១៤ខែកញ្ញាឆ្នាំ២០២១  ផ្លែមៀនប៉ៃលិនដែលអ្នកឧកញ៉ាឡេងណាវ៉ាត្រាបាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំក្នុងតម្លៃខាតដើមចំនួន៥៨តោនក្នុងតម្លៃត្រឹមតែ១.៩០០រៀលក្នុង១គីឡូក្រាមត្រូវបានលក់អស់ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំស្ថិតនៅភូមិនិគមន៍លើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ ក្នុងថ្ងៃលក់ចុងក្រោយនេះអ្នកឧកញ៉ាឡេងណាវ៉ាត្រាក៏បានចុះពិនិត្យការលក់ដោយផ្ទាល់និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។ ក្នុងជំនួបសំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧកញ៉ា ... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់

អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតបន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលនៅតំបន់សំពៅលូនក្នុងឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សូមជួយសហការជាមួយក្រុមហ៊ុនបង្កលក្ខណៈងាយស្រួលក្នុងការរុករករ៉ែមាសនៅតំបន់នេះ។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិតបានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាសនៅខេត្តត្បូងឃ្មុំពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះដោយធ្វើយ៉ាងណាកុំឳ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។... សូមអានត... »

គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ

គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនិងកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំយ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧នៅក្នុងមូលដ្ឋានទូទាំងខេត្ត។ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១នេះការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋមន្ត្រីរាជការកុមារនិងយុវវ័យមានដូចជា៖ –ប្រភេទវ៉ាក់សាំងSinopharm/Beijin... សូមអានត... »

ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃដល់ប្រជាពលរដ្ឋស្រុកអូររាំងឪ ចំនួន២៩គ្រួសារ ទទួលបានពូជត្រី ចំណី និងថ្នាំព្យាបាលពី គម្រោង ASPIRE

ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃដល់ប្រជាពលរដ្ឋស្រុកអូររាំងឪ ចំនួន២៩គ្រួសារ ទទួលបានពូជត្រី ចំណី និងថ្នាំព្យាបាលពី គម្រោង ASPIRE

ត្បូងឃ្មុំ៖ឯកឧត្ដមពាងណារិទ្ធិអភិបាលរងខេត្តត្បូងឃ្មុំបាននាំយកត្រីពូជចំណីត្រីនិងថ្នាំព្យាបាលជំងឺត្រីពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ  ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  នារសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែមនៅសណ្ឋាគារសុវណ្ណភូមិមាន៥២បន្ទប់ស្ថិតក្នុងភូមិទន្លេបិទលើឃុំទន្លេបិទស្រុកត្បូងឃ្មុំខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀននឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។ នាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាដោយអនុវត្តតាមការណែនាំនិងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ–១៩របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ–១៩ជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ–១៩និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានានៅតាមបណ្តារាជធានី/ខេត្តក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។... សូមអានត... »

ផ្ទុះរឿងអាស្រូវ លោក ហ៊ុយ អិតជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់

ផ្ទុះរឿងអាស្រូវ លោក ហ៊ុយ អិតជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់

ខេត្ដព្រៃវែង៖យោងតាមការចេញផ្សាយរបស់គេហទំព័រ(កងមាស)ចេញផ្សាយនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១បានបញ្ជាក់ថា៖មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«ជេម៉ាលី» បានបង្ហោះសារទំលាយរឿងអាស្រូវរបស់លោកហ៊ុយអិត(ហៅពេទ្យវុធ)... សូមអានត... »

ប្រេងឥន្ធនៈចំនួន ៣ទីតាំងបន្ថែមទៀតស្ថិតក្នុងស្រុកបាទី នៅតែបន្តប្រកបអាជីវកម្មមិនសុចរិត

ប្រេងឥន្ធនៈចំនួន ៣ទីតាំងបន្ថែមទៀតស្ថិតក្នុងស្រុកបាទី នៅតែបន្តប្រកបអាជីវកម្មមិនសុចរិត

ខេត្តតាកែវ៖មន្ត្រីជំនាញសាខាក.ប.ប. ខេត្តតាកែវនៅថ្ងៃចន្ទ៧រោចខែស្រាពណ៍ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះនៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៣ទីតាំងស្ថិតក្នុងឃុំដូងនិងឃុំចំប៉ីស្រុកបាទីខេត្តតាកែវប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ យោងតាមមន្រ្តីជំនាញបានគូសបញ្ជាក់ថាចំពោះអាជីវកម្មដែលប្រកបរបរមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដូចនេះមន្រ្តីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍តាមបទប្បញ្ញត្តិជាធរមានផងដែរ។ ជាក់ស្តែងក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង,... សូមអានត... »

មេឃុំព្រែករំដេងលោកស្រីបាវ ស៊ីមអ៊ន់ បានអះអាងថា៖ពិតជាមានល្បែងស៊ីសងមាន់ជល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិតប្រាកដមែន តែគាត់គ្មានលទ្ធភាពបង្ក្រាបទេ?បានត្រឹមតែអង្វរអោយម្ចាស់សង្វៀន រើសង្វៀនចេញពីមូលដ្ឋានរបសគាត់

មេឃុំព្រែករំដេងលោកស្រីបាវ ស៊ីមអ៊ន់ បានអះអាងថា៖ពិតជាមានល្បែងស៊ីសងមាន់ជល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិតប្រាកដមែន តែគាត់គ្មានលទ្ធភាពបង្ក្រាបទេ?បានត្រឹមតែអង្វរអោយម្ចាស់សង្វៀន រើសង្វៀនចេញពីមូលដ្ឋានរបសគាត់

កំពង់ចាម៖ដោយអនុវត្តតាមអនុសាសន៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសក្រសួងសុខាភិបាលក្នុងនាមរដ្ឋបាលសាលាខេត្តកំពង់ចាមដែលមានឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណះអភិបាលខេត្តកំពង់ចាម។ឯកឧត្តមរួមនិងអាជ្ញាធរជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ចាមបានរិះរកគ្រប់មធ្យោបាយដើម្បីរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩តាមការនែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល។ក្នុងនោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរួមនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ៗគ្នាដោយសម្រេចបានដោយជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល។ ឯកឧត្តមអ៊ុនចាន់ដាតែងតែបានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាមត្រូវនាំគ្នាអនុវត្តតាមអនុសាសន៌ដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោនូវពាក្យស្លោក៣ការពារនិង៣កុំដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ដ៌កាចសាហាវមួយនេះដែលកំពុងតែយាយីមកលើប្រទេសកម្ពុជា។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចស្រុកស្រីសន្ធរខេត្តកំពង់ចាមដូចជាមិនស៊ូវយកចិត្តទុកដាក់តាមអនុសាសន៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសបទបញ្ជារបស់ឯកឧត្តមអ៊ុនចាន់ដាតែម្តង។ដោយគេសង្ស័យថា៖មានការបើកដៃអោយមានការលេងល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់នៅចំណុចចំការគរទល់មុខវត្តពោធ៌ព្រឹក្សស្ថិតក្នុងភូមិតាកុចឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩បន្តិចណាសោះឡើយ។ លោកស្រីបាវស៊ីមអ៊ន់មេឃុំព្រែករំដេងបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា៖ពិតជាមានករណីលេងល្បែងមាន់ជល់នៅក្នុងមូដ្ឋានរបស់ខ្លួនពិតប្រាកដមែន៖តែលោកស្រីគ្មានលទ្ធភាភបង្ក្រាបទេ?បានត្រឹមតែអង្វអោយម្ចាស់សង្វៀនជល់មាន់ខាងលើនេះមេត្តារើសង្វៀនចេញពីមូលដ្ឋានរបស់គាត់ទៅ។សូមបញ្ជាក់ថា៖ចំពោះករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះលោកឯមកុសលស្នងការនគរបាលខេត្តកំពង់ចាម(សាន់ដេ)មិនអាចទាក់ទងសុំការបំភ្លឺពីលោកឯមកុសលបាននោះទេ?ដោយទូរស័ព្ទរបស់គាត់ចុចចូលជាប់រវល់ជាច្រើនដង។ ដោយឡែកឯកឧត្តមអ៊ុនចាន់ដាបានប្រាប់(សាន់ដេ)តាមប្រព័ន្ធតេឡេហ្ក្រាម(Telegram)ថា៖(បែកការអស់ហើយពេលសមត្ថកិច្ចចុះដល់រត់អស់សង្ស័យមានគ្នាយើងផ្តល់ព័ត៌មាន)។សូមបញ្ជាក់ថា៖នៅសប្តាហ៌មុនៗក៌មានករណីល្បែងជល់មាន់ផងដែរនៅចំណុចភ្នំមាសភូមិពោធ៌ឃុំស្វាយពោធ៌ស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយសារអ្នកសារព័ត៌មានចុះផ្សាយខ្លាំងពេកទើបនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២១នេះម្ចាស់សង្វៀនក៌បាននាំគ្នារើសង្វៀនមកដាក់នៅចំណុចចំការគរទល់មុខវត្តពោធិព្រឹក្សស្ថិតក្នុងភូមិតាកុចឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាម សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com