List/Grid Daily Archives: 1:32 pm
ខេត្តព្រៃវែង៖ មន្ត្រីយោធាម្នាក់ដែរជាម្ចាស់ទីតាំងសង្វៀន «ជល់មាន់ និង អាប៉ោង» អាងខ្លួនជាទាហាន ប្រមូលផ្ដុំបក្សពួក ល្មើសបំរាមរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្កើតល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ថែមទាំងវ៉ៃអ្នកសារព័ត៌មានទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖យោធាអត់គោរពវិន័យម្នាក់ដែលល្មើសបម្រាមរាជរដ្ឋាភិបាលមានឈ្មោះរិនជាអ្នកបង្កើតល្បែងស៊ីសងនិងបង្កើតបក្សពួកបងតូចបងធំដើម្បីទុកវ៉ៃអ្នកសារព័ត៌មាន។ ជាក់ស្តែងនៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះក្រុមអ្នកសារព័ត៌មានមានលោកផាត់ហ៊ននិងអ្នកផ្សេងទៀតចុះយកផ្តិតរូបភាពជាក់ស្តែងត្រូវក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោងដេញវាយរត់បាតជើងសព្រាតដែលស្ថិតនៅភូមិព្រែកគុយឃុំគោខ្ចកស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ពាក់ព័ន្វករណីនេះលោកសួនសំអឿនអធិការនគរបាលស្រុកកំពង់ត្របែកនៃស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា៖ពិតជាមានលេងមែនតែទើបបាន១គូរ២គូតែប៉ុន្នោះតែត្រូវសារព័ត៌មានទៅដល់ហើយកើតជាជម្លោះតែម្តងទៅហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។ ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា៖តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅស្រុកកំពង់ត្របែកនិងខេត្តព្រៃវែងមានវិធានការបែបណាទៅលើម្ចាស់«សង្វៀនជល់មាន់និងអាប៉ោង»...