List/Grid Daily Archives: 7:41 pm
មេឃុំព្រែករំដេងលោកស្រីបាវ ស៊ីមអ៊ន់ បានអះអាងថា៖ពិតជាមានល្បែងស៊ីសងមាន់ជល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិតប្រាកដមែន តែគាត់គ្មានលទ្ធភាពបង្ក្រាបទេ?បានត្រឹមតែអង្វរអោយម្ចាស់សង្វៀន រើសង្វៀនចេញពីមូលដ្ឋានរបសគាត់
កំពង់ចាម៖ដោយអនុវត្តតាមអនុសាសន៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសក្រសួងសុខាភិបាលក្នុងនាមរដ្ឋបាលសាលាខេត្តកំពង់ចាមដែលមានឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណះអភិបាលខេត្តកំពង់ចាម។ឯកឧត្តមរួមនិងអាជ្ញាធរជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ចាមបានរិះរកគ្រប់មធ្យោបាយដើម្បីរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩តាមការនែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល។ក្នុងនោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរួមនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ៗគ្នាដោយសម្រេចបានដោយជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល។ ឯកឧត្តមអ៊ុនចាន់ដាតែងតែបានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាមត្រូវនាំគ្នាអនុវត្តតាមអនុសាសន៌ដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោនូវពាក្យស្លោក៣ការពារនិង៣កុំដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ដ៌កាចសាហាវមួយនេះដែលកំពុងតែយាយីមកលើប្រទេសកម្ពុជា។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចស្រុកស្រីសន្ធរខេត្តកំពង់ចាមដូចជាមិនស៊ូវយកចិត្តទុកដាក់តាមអនុសាសន៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសបទបញ្ជារបស់ឯកឧត្តមអ៊ុនចាន់ដាតែម្តង។ដោយគេសង្ស័យថា៖មានការបើកដៃអោយមានការលេងល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់នៅចំណុចចំការគរទល់មុខវត្តពោធ៌ព្រឹក្សស្ថិតក្នុងភូមិតាកុចឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩បន្តិចណាសោះឡើយ។ លោកស្រីបាវស៊ីមអ៊ន់មេឃុំព្រែករំដេងបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា៖ពិតជាមានករណីលេងល្បែងមាន់ជល់នៅក្នុងមូដ្ឋានរបស់ខ្លួនពិតប្រាកដមែន៖តែលោកស្រីគ្មានលទ្ធភាភបង្ក្រាបទេ?បានត្រឹមតែអង្វអោយម្ចាស់សង្វៀនជល់មាន់ខាងលើនេះមេត្តារើសង្វៀនចេញពីមូលដ្ឋានរបស់គាត់ទៅ។សូមបញ្ជាក់ថា៖ចំពោះករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះលោកឯមកុសលស្នងការនគរបាលខេត្តកំពង់ចាម(សាន់ដេ)មិនអាចទាក់ទងសុំការបំភ្លឺពីលោកឯមកុសលបាននោះទេ?ដោយទូរស័ព្ទរបស់គាត់ចុចចូលជាប់រវល់ជាច្រើនដង។ ដោយឡែកឯកឧត្តមអ៊ុនចាន់ដាបានប្រាប់(សាន់ដេ)តាមប្រព័ន្ធតេឡេហ្ក្រាម(Telegram)ថា៖(បែកការអស់ហើយពេលសមត្ថកិច្ចចុះដល់រត់អស់សង្ស័យមានគ្នាយើងផ្តល់ព័ត៌មាន)។សូមបញ្ជាក់ថា៖នៅសប្តាហ៌មុនៗក៌មានករណីល្បែងជល់មាន់ផងដែរនៅចំណុចភ្នំមាសភូមិពោធ៌ឃុំស្វាយពោធ៌ស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយសារអ្នកសារព័ត៌មានចុះផ្សាយខ្លាំងពេកទើបនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២១នេះម្ចាស់សង្វៀនក៌បាននាំគ្នារើសង្វៀនមកដាក់នៅចំណុចចំការគរទល់មុខវត្តពោធិព្រឹក្សស្ថិតក្នុងភូមិតាកុចឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាម