List/Grid Daily Archives: 8:27 pm
ក្រុមឈ្មួញ ស្រូវ ឈ្លោះ ដណ្តើម ផែ គ្នា , ម្ខាង យក ទូក បិទ ផ្លូវទឹក ម្ខាង យក រថយន្ត ស្រូវ រាំង បិទផ្លូវ ថ្នល់ ផ្អើលមហាជនពេញច្រកព្រំដែនព្រៃវល្លិ៍
ស្វាយរៀងៈមានករណីក្រុមឈ្មួញស្រូវបានផ្ទុះជម្លោះឈ្លោះដណ្តើមបេនផែទូកកាណូតគ្នាដោយម្ខាងយកទូកកាណូតដាក់ត្រួតគ្នាបិទព្រែកមិនឲ្យទូកកាណូតភាគីម្ខាងទៀតចូលមកដឹកស្រូវធ្វើឲ្យជម្លោះផ្ទុះឡើង។ ចំណែកអ្នកមានបេនរថយន្តនៅដើមផ្លូវយករថយន្តដឹកស្រូវដាក់បិទផ្លូវរថយន្តមិនឲ្យរថយន្តភាគីខាងចុងផ្លូវចូលរថយន្តទៅបេនផែកាណូតវិញបង្កឲ្យមានការកកស្ទះរថយន្តពេញដងផ្លូវរយៈពេល១២ម៉ោង។ ករណីខាងលើនេះបានកើតឡើងតាំងពីវេលាម៉ាង៧ព្រឹករហូតដល់ម៉ោង២រសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២១នៅចំណុចប្រឡាយទាហានស្ថិតនៅភូមិព្រៃវល្លិ៍ឃុំថ្មីស្រុកកំពង់រោទិ៍ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីបានឲ្យដឹងថាករណីជម្លោះរវាងឈ្មួញស្រូវនិងឈ្មួញស្រូវនេះគឺដណ្តើមផែទូកកាណូតផ្ទេរស្រូវលក់ឲ្យម៉ូយវៀតណាម។ប្រភពបន្តថាមុនពេលកើតហេតុគឺឈ្មោះឡុងលាភភេទប្រុសអាយុ២៥ឆ្នាំនិងឪពុកមានស្រុកកំណើតនៅខេត្តព្រៃវែងបានមកទិញដីធ្វើបេនចំណតរថយន្តជាប់ប្រឡាយទាហានក្បែរព្រែកព្រៃវល្លិ៍ជាប់ព្រំដែននេះហើយនៅព្រឹកកើតហេតុ២នាក់ឪពុកនិងកូនបានឲ្យវៀតណាមចតទូកពេញប្រឡាយចតកាណូតត្រួតគ្នារួចឲ្យកម្មករលីស្រូវពីលើរថយន្តចុះទូកបង្កការបិទផ្លូវទូកជិតធ្វើឲ្យភាគីម្ខាងទៀតឈ្មោះតាកប៊ុនណារិទ្ធភេទប្រុសអាយ៥៤ឆ្នាំនៅភូមិព្រៃវល្លិ៍ឃុំថ្មីដែលមានបេនចំណតរថយន្តដឹកស្រូវនៅដើមផ្លូវមិនអាចឲ្យម៉ូយទូកវៀតណាមចូលមកទិញស្រូវដាក់ទូកកាណូតបានក៏យករថយន្តដឹកស្រូវដាក់បិទផ្លូវមិនឲ្យរថយន្តភាគីឪពុកកូនចូលដូចគ្នា។ សមត្ថកិច្ចបានឲ្យដឹងទៀតថានៅប្រឡាយទាហាននេះជាផ្លូវទឹកអាចឲ្យទូកកាណូតធំចេញចូលបានដោយមានទំហំទទឹងប្រមាណ១២ម៉ែត្របណ្តោយប្រវែង៧០០ម៉ែត្រមានផ្លូវទំនប់ជាថ្នល់អមសងខាងមានក្រុមហ៊ុនទិញលក់ស្រូវចំនួន៣ប្រកបមុខរបរទិញលក់ស្រូវឲ្យវៀតណាម។ទី១....