ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ => អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង => លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង => អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប => លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ => អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត => (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ => រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ => ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។ => ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

List/Grid Daily Archives: 12:42 pm

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ត្បូងឃ្មុំ)៖រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា១៩៥៣–៩វិច្ឆិកា២០២១និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំស្ថាប័នតុលាការសាលាខេត្តមន្ទីរអង្គភាពក្រុងស្រុកនិងមន្រ្តីរាជការជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទព្រះសង្ឃនិស្សិតយុវជនកាយរិទ្ធព្រមទាំងយុវជនស.ស.យ.ក។ ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសន៍ថាខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានៅទូទាំងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣នូវឯករាជ្យពិតប្រាកដក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តទៀតថាសម្តេចព្រះនរោត្តមសីហនុព្រះអង្គជាបិតាសន្តិភាពព្រះបិតាបង្រួបបង្រួមនិងផ្សះផ្សារជាតិទ្រង់បានលះបង់នូវព្រះកាយពលព្រះបញ្ញាញាណរកគន្លឹះដោះស្រាយបញ្ហាកម្ពុជារហូតទទួលបានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជាតែងតែដង្ហែរតាមព្រះរាជតំរិះដ៍ថ្លៃថ្លាជារៀងរហូតមកជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថាជាមួយគ្នានេះការរំលឹកខួបអនុស្សាវរីយ៏ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងបានប្រព្រឹត្តទៅពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដីអធិបតេយ្យសេរីភាពសន្តិភាពនិងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នាឳកាសនោះកម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គព្រះសង្ឃសូត្រស្វាធ្យាយជយន្តោដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធនិងអុជទៀនជ័យអានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនិងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com