List/Grid Daily Archives: 6:30 pm
ខេត្តត្បូងឃ្មុំ ៖ ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។
កាស៊ីណូច្រកដូង៧ដើមដែលមានម្ចាស់ឈ្មោះហេងហើយធ្លាប់អាជ្ញាធរខេត្តមានចំណាត់ការដោយឱ្យព្រះរាជអាជ្ញានគរបាលនិងកងរាជអាវុធហត្ថចុះស្រាវជ្រាវត្រួតពិនិត្យហើយលទ្ធផលបង្ហាញថាខុសច្បាប់ឈានដល់បិទទីតាំងមួយនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃរួចដំណើរការឡើងវិញដដែលថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម។កាស៊ីណូច្រកដូង៧ដើមស្ថិតនៅឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះមានឈ្មោះលឹមនិងវ៉ាជាអ្នកជួលហើយគេមើលឃើញភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលលេងសុទ្ធតែជាពលរដ្ឋខ្មែរទោះជាមានសន្តិសុខនិងសមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។ អ្នកនិយមចូលលេងបន្តថាសកម្មភាពនេះបានបញ្ជាក់ថាសូម្បីតែអ្នកមានលុយនៅស្រុកមេមត់និងអ្នកក្នុងខេត្តនិងក្រៅខេត្តទាំងស៊ីវិលមន្ត្រីរាជការសមត្ថកិច្ចក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ចាក់លុយយ៉ាងសប្បាយនិងមានសុវត្ថិភាពរលូនដូចដើម។ ទីតាំងកាស៊ីណូខាងលើមាននេះសង្វៀនជល់មាន់ចាក់ភ្នាល់សប្បាយហូរកញ្ជ្រៀវលាន់ឮអឺងកងរំពងមានទាំងពលរដ្ឋខ្មែរ–វៀតណាមក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែងបែបអនាធិបតេយ្យជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ។ ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងប្រជាជនសំណូមពរដល់ជំនាញថ្នាក់លើដូចជាខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គស្នងការនគរបាលនៃក្រសួងមហាផ្ទៃពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មអគ្គស្នងការនគរបាលជាតិដែលជាអ្នកមើលការខុសត្រូវនេះតែម្តងគួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសងក្លាយជាជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិជម្លោះក្រុមគ្រួសារនិងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិភាព។ គួរបញ្ជាក់ថាកន្លងមកករណីនេះជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នារបៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាបហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថាចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ៕