ទាន់ហេតុការណ៍
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

List/Grid Monthly Archives: October 2021

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋ២០០គ្រួសារដែលមានជីវភាពខ្វះខាតលំបាកក្នុងឃុំរការខ្នុរស្រុកក្រូចឆ្មារ។ មានប្រសាសន៍សំណេះសំណាល ... សូមអានត... »

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១លោកហោសេរីវឌ្ឍន៍ប្រធានមូលនិធិប្រឆាំងកូវីដ១៩និងឯកឧត្តមហាក់សុខមករាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាគណៈអធិបតី ... សូមអានត... »

វត្តចំនួន៦ រងនូវការលិចលង់នៅខណ្ឌ ដង្កោ

វត្តចំនួន៦ រងនូវការលិចលង់នៅខណ្ឌ ដង្កោ

គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះវត្តនៅតាមដងស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោគឺមានវត្តចំនួន៦បានទទួលរងនូវការលិចលង់គឺមានវត្ត: ១–វត្តសាក់សំពៅ ២–វត្តចំការខ្សាច់ ៣–វត្តព្រែកជ្រៃ ៤–វត្តហារាម ៥–វត្តទឹកថ្លា ៦–វត្តកំពុងក្តុល សូមអានត... »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ

គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ... សូមអានត... »

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ នៃគណៈអភិបាលខេត្តកំពត

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ នៃគណៈអភិបាលខេត្តកំពត

លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ក្នុងក្របខណ្ឌទូទាំងប្រទេសនិងឯកឧត្តមម៉ៅធនិនអភិបាល​... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសខួបកំណើត គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសខួបកំណើត គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

(ត្បូងឃ្មុំ)៖ក្នុងឱកាសដ៏នក្ខត្តឫក្សមង្គលសួស្តីប្រពៃថ្លៃថ្លានៃពិធីខួបកំណើតឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគម្រប់៤៣ឆ្នាំឈានចូល៤៤ឆ្នាំ ថ្ងៃទី២០ខែតុលាឆ្នាំ១៩៧៧–ថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាមានឫទ្ធិទិសទាំងប្រាំបីទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរបវរមហាប្រសើរសិរីសួស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះយើងខ្ញុំសូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះឯកឧត្តមបណ្ឌិតដែលបានយកអស់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាពស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដីការពារ អធិបតេយ្យភាពជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនលើ គ្រប់វិស័យព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ស្ថិតក្នុងឱកាសដ៏មហោឡារិកប្រកបដោយក្តីសោមនស្សរីករាយនេះជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្ដមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រសូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួនជន្មាយុយឺនយូរបញ្ញាញាណវាងវៃដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិដ៏បវរនៃយើងនិងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ សូមអានត... »

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស២៥៦៤ត្រូវនឹថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រាស់បង្គាប់តែងតាំងឯកឧត្តមម៉ៅធនិនជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសឯកឧត្តមជាវតាយដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់។ ឯកឧត្តមជាវតាយបានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមគណៈធិបតីព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពតនិងសមិទ្ធផលការងារបំរើជាតិនិងប្រជាជនដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ជាមួយគ្នានេះឯកឧត្តមម៉ៅធនិនបានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងបន្ទាប់ពីទទួលព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្ត។ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះក្នុងនោះក៏រួមមានទាំងឯកឧត្តមម៉ៅធនិនដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពតបន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានស្នើថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋខេត្តកំពតសូមផ្ដល់ការគាំទ្រឯកឧត្តមម៉ៅធនិនសម្រាប់ការបំពេញភារកិច្ចបំរើជាតិនិងប្រជាជនក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពតនិងបានថ្លែងអំណរគុណព្រមទាំងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមជាវតាយសម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។ ពីវេធិការអធិបតីនេះដែរសម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការទាំងអស់ខិតខំរួមគ្នាជាមួយឯកឧត្តមម៉ៅធនិនដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ–១៩ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បបាននិងកំពុងដំណើរការនាពេលនេះ។ សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារសិទ្ធិអំណាចនិងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការនិងវិសហមជ្ឈការ។ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។ សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តពិសេសអាជ្ញាធរមូលដ្ឋានសូមខិតខំប្រមូលបញ្ហាមតិយោបល់សំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនិងថាអភិបាលខេត្តទាំងអស់អាចពិចារណានិងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិន។ សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាលនិងក្រុមប្រឹក្សាខិតខំរួមគ្នាថែរក្សាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕... សូមអានត... »

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមងួនរតនៈជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តមសុខលូដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។ សូមជម្រាប់ជូនថានាព្រឹកថ្ងៃចន្ទទី១១ឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខលូជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសឯកឧត្តមងួនរតនៈ។ ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលកំពង់ធំនារសៀលថ្ងៃនេះត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមប្រឹក្សាអភិបាលអភិបាលរងខេត្តនិងមន្ទីរ–អង្គភាពអាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ–១៩។ នាឱកាសនោះដែរឯកឧត្តមសុខលូអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោមសខេង ... សូមអានត... »

យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា

យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា

ត្បូងឃ្មុំ)៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលទទួលបន្ទុកស.ស.យ.កខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំដល់យុវជនស្ម័គ្រចិត្តស.ស.យ.កមកពីឃុំ–សង្កាត់ទាំង៦៤ទូទាំងខេត្តដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់យុវជនស.ស.យ.កទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះទឹកចិត្តដ៏ក្លៀវក្លារបស់ក្រុមយុវជនស.ស.យ.កយើងទាំងអស់ ... សូមអានត... »

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ

(ត្បូងឃ្មុំ)៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនៃកងពលតូចថ្មើរជើងលេខ២១។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះនៅទីបញ្ជាការដ្ឋានកងទ័ពកងពលតូចថ្មើរជើងលេខ២១ស្ថិតក្នុងស្រុកត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងការកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំក៏ដូចជាទូទាំងប្រទេសដែលបានរួមដំណើរជាមួយសម្តេចតេជោនិងឥស្សរជនទាំងអស់ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនាំយកសុខសន្តិភាពជូនពលរដ្ឋនិងប្រទេសជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបង្ហាញអារម្មណ៍ចេញពីដួងចិត្តគោរពស្ញប់ស្ញែងនូវគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនបានចារដក់ជាប់នៅលើដើមទ្រូងពលរដ្ឋខ្មែរទូទាំងប្រទេសនូវពលីកម្មដ៏ធំធេងមួយនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តគូសបញ្ជាក់ថាសុខសន្តិភាពជាកត្តាចាំបាច់បំផុតបានធ្វើឲ្យប្រទេសជាតិសុខសានត្រាណមានការអភិវឌ្ឍន៍រីកចម្រើនឥតឈបឈរពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយពិសេសការយកចិត្តទុកជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនយើងសុទ្ធសឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្នើម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំសង្ឃឹមយ៉ាងមុតមាំនិងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់បន្តឥតងាករេរគាំទ្រដាច់ខាតគណបក្សប្រជាជនគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីជារៀងដរាបដើម្បីបងប្អូនអតីតយោធិនយើងពលរដ្ឋយើងនិងប្រទេសជាតិកម្ពុជាយើងទាំងមូលបន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ«សម្តេចតេជោហ៊ុនសែនបិតាសុខសន្តិភាពនិងការអភិវឌ្ឍន៍នៃកម្ពុជា»។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំក៏បានឲ្យដឹងដែរថានៅទូទាំងខេត្តត្បូងឃ្មុំមានអតីតយុទ្ធជនជាង២០០០នាក់ខណៈ៣៨គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចរស់នៅខាងខេត្តក្រចេះដែលផ្តល់ជូននិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។ ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាមមី១កេសទឹកសុទ្ធ១កេសត្រីខ១យួរប៊ីចេង១កញ្ចប់ប្រេងឆា១ដបទឹកត្រី១ដបទឹកសុីអុីវ១ដបខ្ទឹមសថវិកា១០០.០០០រៀលនិងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១អង្ករ១តោនទឹកសុទ្ធ១០០កេសមី៦០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងថវិកាមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីតាមរយៈឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១នូវថវិកាចំនួន៤៥,០០០,០០០រៀលបន្ថែមផងដែរ ... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com