ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។

List/Grid ព័ត៌មានថ្មីៗ Subscribe RSS feed of category ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ... សូមអានត... »

ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២... សូមអានត... »

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន០៦ចំនុចរួមមាន៖ ១.សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ២.សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត ៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែឆ្នាំទី៤អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ៤.ការងារបោះឆ្នោតតែងតាំងមន្ត្រីរាជការសាលាខេត្ត ៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ ៦.បញ្ហាផ្សេងៗ   ... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២នេះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនជាមច័ន្ទសោភ័ណរួមជាមួយបងប្អូនប្រជាពលរដ្ឋទូទៅបានអញ្ជើញទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរមួយរូបបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី០៥នៅការិយាល័យលេខ១១៦៨ក្នុងមណ្ឌលសាលាបឋមសិក្សាសខេងខ្នារស្ថិតក្នុងឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានក្តីសប្បាយរីករាយដែលបានបំពេញកាតព្វកិច្ចរួចរាល់ក្នុងនាមជាពលរដ្ឋមួយរូបសម្រាប់ឃុំ–សង្កាត់និងរាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានិងសម្រេចចិត្តឲ្យច្បាស់ដើម្បីជ្រើសរើសមេឃុំ–ចៅសង្កាត់ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើមពិសេសបន្តអភិវឌ្ឍន៍ភូមិឃុំសង្កាត់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមជម្រាបថា៖មណ្ឌលសាលាបឋមសិក្សាសខេងខ្នារមាន០៣ការិយាល័យនិងមានពលរដ្ឋមានឈ្មោះត្រូវបោះឆ្នោតចំនួន១១៦២នាក់រួមមាន៖ការិយាល័យលេខ១១៦៦មាន៣៩៤នាក់ការិយាល័យ១១៦៧មាន៣៤០នាក់និងការិយាល័យលេខ១១៦៨មានចំនួន៤២៨នាក់។ក្នុងនោះក៏មានគណៈបក្សចំនួន០៣ចូលរួមអង្កេតការណ៍ផងដែរគឺគណបក្សប្រជាជនកម្ពុជាគណបក្សភ្លើងទៀននិងគណបក្សហ៊្វុនសុិនប៉ិច។ បើតាមលោកហ៊ាងសុផលប្រធានលេខាធិការដ្ឋានគ.ជ.បខេត្តត្បូងឃ្មុំឱ្យដឹងថានៅទូទាំងខេត្តត្បូងឃ្មុំមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន១១គណបក្សមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតសរុបចំនួន៤៦៩,៥៦៨នាក់និងមានការិយាល័យបោះឆ្នោតសរុប១,៣១៨នាក់៕... សូមអានត... »

ក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវចំនួន៤ បានគេចវេស មិនព្រមដាក់សំណើដេញថ្លៃទេបន្ទាប់មន្រ្តីជំនាញ និងគណៈកម្មការលទ្ធកម្មរិតបន្តឹងពីនិតិវិធីក្នុងការចូលរួមដេញថ្លៃ

ក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវចំនួន៤ បានគេចវេស មិនព្រមដាក់សំណើដេញថ្លៃទេបន្ទាប់មន្រ្តីជំនាញ និងគណៈកម្មការលទ្ធកម្មរិតបន្តឹងពីនិតិវិធីក្នុងការចូលរួមដេញថ្លៃ

ត្បូងឃ្មុំ៖ក្រោយពីមានក្រុមហ៊ុនម៉ៅការដេញថ្លៃស្ថាបនាផ្លូវមួយចំនួនបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃមន្រ្តីជំនាញនិងប្រធានគណៈកម្មការលទ្ធកម្មបានរិតបន្តឹងនូវនិតិវិធីដើម្បីឳ្យដំណើរការដេញថ្លៃប្រព្រឹត្តិទៅរលួននិងមានតម្លាភាពជាក់ស្តែងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ក្នុងកម្មវិធីដេញថ្លៃស្ថាបផ្លូវនៅសាលាឃុំជីរោទី២មានម្ចាស់ចំនួន៣០ក្រុមហ៊ុនដែលបានចុះវត្តមានក្នុងចំណោមក្រុមហ៊ុនទាំង៣០នេះមានក្រុមហ៊ុនចំនួន៤ ១.ក្រុមហ៊ុនសេនសុវណ្ណារ៉ាចុះបញ្ជីនៅខេត្តត្បូងឃ្មុំ ២.ក្រុមហ៊ុនជាគឹមសាងចុះបញ្ជីនៅខរត្តកំពង់ឆ្នាំង ៣.ក្រុមហ៊ុនហ៊ាងលន់ចុះបញ្ជីនៅខេត្តព្រៃវែងដែលបុគ្គលឈ្មោះយ៉ានយឿនមកជាតំណាង ៤.ក្រុមហ៊ុនហុងលីហួរចុះបញ្ជីនៅខេត្តកំពង់ចាម)ដែលបានបានគេចវេសមិនព្រមដាក់សំណើដេញថ្លៃទេ ដូចនេះបើតាមការសន្និដ្ឋានក្រុមហ៊ុនទាំងនោះមិនមានឯកសារគ្រប់គ្រាន់នៅក្នុងស្រោមសំបុត្រទេគឺគាត់មានគោលបំណងមកអង្គុយអុកឡុកនិងទាមទាផលប្រយោជន៍ផ្សេងៗនៅក្នុងពេលកិច្ចលទ្ធកម្ម។ លោកជាប៊ុនពៅមេឃុំជីរោទី២និងជាប្រធានគណៈកម្មការលទ្ធកម្មបានលើកឡើងថាក្រុមហ៊ុនចំនួន៥បានដាក់សំណើរដេញថ្លៃខុសនិតិវិធីហើយលោកមិនអនុញ្ញាតិឳ្យចូលរួមក្នុងឃុំរបស់លោកទៀតនោះទេព្រោះក្រុមហ៊ុនទាំងនោះមានចេតនាបង្ករភាពអនាធិបតេយ្យដល់កម្មវិធីដេញថ្លៃ។លោកបន្តថាក្រោយមានការសម្រេចនេះក្រុមចំនួន៤បានទទួលយកកំហុសតែមានក្រុម១គឺក្រុមហ៊ុនវ៉ាន់សុធីបានបន្តការអុកឡុកច្រងែងច្រងាងគ្មានច្បាប់ទំលាប់មកលើរូបលោករបៀបមនុស្សព្រៃមិនស្គាល់ច្បាប់ទំលាប់មិនសមជាក្រុមហ៊ុនដែលត្រូវអនុញ្ញាតិឳ្យចូលរួមដេញថ្លៃលើកក្រោយទៀតនោះទេ។ ជុំវិញបញ្ហានេះម្ចាស់ក្រុមហ៊ុនម៉ៅការដេញថ្លៃមួយចំនួនបានខ្សឹបប្រាប់ឳ្យដឹងថាម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដែលមានរាយឈ្មោះដូចខាងលើតែងបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃជាច្រើនដងមកហើយដោយនេះមិនមែនជាលើកទី១នោះទេជាក់ស្តែងនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នៅឃុំក្រូចឆ្មារស្រុកក្រូចឆ្មារក៏មានសកម្មភាពស្រដៀងនេះដែរតែមកដល់ពេលនេះមិនទាន់មានមន្ត្រីជំនាញណាចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនៅឡើយទេ។ លោកស៊ឺងគីរីវណ្ឌីអនុប្រធានទីចាត់ការផែនការវិនិយោគសាលាខេត្តត្បូងឃ្មុំដែលចូលរួមជាអធិប្បតីក្នុងកម្មវិធីដេញថ្លៃខាងលើបានលើកឡើងថាក្រុមហ៊ុនទាំងអស់ដែលមិនពេញចិត្តចំពោះការសម្រេចរបស់ប្រធានគណៈកម្មការលទ្ធកម្មគឺមានសិទ្ធិតវ៉ាតែមិនមែនមកច្រងែងច្រង៉ាងបង្ករភាពអនាធិតេយ្យបែបនេះទេ។ ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដើម្បីកុំឳ្យបង្ករភាពអនាធិបតេយ្យបំផ្លាញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននេះ។ សូមអានត... »

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

(ត្បូងឃ្មុំ)៖ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២នេះបានរៀបចំប្រជុំជួរនិងត្រួតពិនិត្យកម្លាំងដាក់បទបញ្ជាផែនការធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំងក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសផែនការការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្តនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបានជំរុញនិងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់គ្រប់ជាន់ថ្នាក់ក្តាប់ឲ្យបាននូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជួយសម្រួលចរាចរណ៍តាមដងផ្លូវពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះថ្ងៃបោះនិងក្រោយថ្ងៃបោះឆ្នោតពិសេសនៅតាមការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥តែម្តង។ លោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបន្ថែមថាបើទោះបីយើងជាប់បេសកកម្មលើការងារការពារការិយាល័យបោះឆ្នោតក៏ដោយប៉ុន្តែភារកិច្ចស្នូលគឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើររក្សាការងារតាមជំនាញក្នុងនោះថ្នាក់ដឹកនាំនាយ–នាយករងការិយាល័យត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការរាល់បទល្មើសនានាត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការក្នុងការដោះស្រាយរឿងក្តីនិងបញ្ហាជូនពលរដ្ឋ។ ជាចុងក្រោយ ... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន

(ត្បូងឃ្មុំ)៖នៅសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ–មន្ត្រីមន្ទីរព័ត៌មានខេត្តនិងអ្នកអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដែលបានខិតខំចុះយកព័ត៌មានផលិតផ្សព្វផ្សាយព័ត៌មានក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានាជាពិសេសទាំងមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំកិច្ចខិតខំប្រឹងប្រែងការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាកម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមកមិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មករយៈកាល២៤ឆ្នាំកម្ពុជាគឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេសមានការឯកភាពជាតិខ្មែរតែមួយមានព្រះមហាក្សត្រតែ១រាជរដ្ឋាភិបាលតែ១មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិមានការកសាងហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍលើគ្រប់វិស័យ ... សូមអានត... »

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ០៨ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ០៨ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកមេមត់ខេត្តត្បូងឃ្មុំ  បានរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនាផ្លូវក្រាលគ្រួសក្រហមនិងសាងសង់ផ្លូវបេតុងអាមេចំនួន០៨គម្រោងរួមមាន៖ឃុំចាន់មូលចំនួន០១គម្រោងឃុំជាំចំនួន០២គម្រោងឃុំត្រមូងចំនួន០២គម្រោងឃុំដារចំនួន០១គម្រោងនិងឃុំជាំតាម៉ៅដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកមេមត់ក្រោមវត្តមានលោកស្រេងលីអភិបាលស្រុកមេមត់លោកស៊ឺងគិរីវណ្ឌីនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំង០៨មន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ។ នាឱកាសនោះលោកស្រេងលីបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។ ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃរបស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមកលោកស្រេងលីក៏បានមានប្រសាសន៏បន្ថែមថាតាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់នេះគឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃខណៈប្រធានគណៈកម្មការលទ្ធកម្មយល់ព្រមទទួលយកគម្រោង។ នាឱកាសនោះដែរលោកស៊ឺងគិរិវណ្ឌីនាយកទីរងចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៏ថាក្រោយពីដំណើរការដេញថ្លៃត្រូវបានបញ្ចប់សូមលោក–លោកស្រីជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយធ្វើយ៉ាងណាអនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះប្រកបដោយគុណភាពបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែងទន្ទឹមគ្នានេះសូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជូនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ–១៩។ សូមជម្រាបថា៖ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងស្ថាបនានិងសាងសង់ផ្លូវទាំង០៨គម្រោងខាងលើនេះសម្រាប់គម្រោង៖ឃុំចាន់មូលសាងសង់ផ្លូវបេតុងអាមេ០១ខ្សែមានប្រវែង១៩៧មបានទៅលើលោកហួតឆៃលីមជាតំណាងក្រុមហ៊ុនហួតឆៃលីមមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៣/... សូមអានត... »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ  ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ជា វណ្ណៈ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅខេត្តបាត់ដំបងវិញ

(ត្បូងឃ្មុំ)៖ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តមជាវណ្ណៈប្រធានសាលាដំបូងខេត្តត្បូងឃ្មុំជំនួសឯកឧត្តមជុំសដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំប្រធានសាលាដំបូងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងព្រមទាំងចៅក្រមព្រះរាជអាជ្ញារងនិងមន្ទីរ–អង្គភាពជុំវិញខេត្ត។ ក្នុងឳកាសនោះឯកឧត្តមជុំសបានឡើងធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិលអគារសាលាដំបូងនិងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំអនុវត្តន៍បានក្នុងវិស័យយុត្តិធម៍។ ឯកឧត្តមជាវណ្ណៈបន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំបានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរនិងថ្លែងនូវការអរគុណចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលកន្លងមកនេះបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការដឹកនាំអនុវត្តវិស័យច្បាប់និងវិស័យតុលាការដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាពិសេស ... សូមអានត... »

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

មហាជសូមសំណូមពរដល់ លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់អនឡាញនៅក្នុងស្រុកល្វាឯមផងទាន។

កណ្តាល៖បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ដែលរាជរដ្ឋភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបានដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញស្ថិតនៅចំណុចភូមិតាស្គរឃុំសារិកាកែវស្រុកល្វាឯមនិងនៅចំណុចភូមិវាលធំឃុំពាមឧកញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាលកំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញនៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូនក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់យ៉ាងអនាធិបតេយ្យជាទីបំផុតដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។ មហាជនបានសំណូមពរដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខាងលើមេត្តាជួយបើកភ្នែកមើលបនល្បែងជល់មាន់តាមអនឡាញនៅចំណុចទីតាំងខាងលើដែលកំពុងតែពង្វក់ក្រុមគ្រួសាររបស់ពួកគាត់អោយឆ្កួតវង្វេងលែងប្រកបមុខរបរដើម្បីចិញ្ចឹមប្រពន្ធអស់ហើយ។មានខ្លះក្រុមអ្នកញៀនល្បែងខាងលើចាញ់លុយអស់ពីក្នុងហោប៉ៅបែរជាមកប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀតផង។ ប្រភពខាងលើបានលើកឡើងថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងអស់លោកត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។ មហាជនបានសំណូមពរដល់លោកឈឿនសុចិត្តស្នងការខេត្តកណ្តាលនិងលោកគង់សោភ័ណ្ឌចៅហ្វាយខេត្តកណ្តាលមេត្តាជួយចេញបទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទអោយចុះមកបង្ក្រាបបនល្បែងជល់មាន់តាមអនឡាញខាងលើនេះផង។បើមិនដូច្នេះទេ?បនល្បែងជល់មាន់តាមអនឡាញខាងលើនេះពង្វក់ពលរដ្ឋអោយឆ្កួតវង្វេងអស់ហើយ។ សូមជម្រាបថា៖បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសងជំពូក៣ទោសបញ្ញត្តិបានចែងក្នុងមាត្រា៤ជនណាលេងល្បែងសុីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០)... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com