ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។

List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ

ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤

ឯកឧត្តម ជា សុផារ៉ា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ក្នុងខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២មុឺននាក់ នៅក្រុង-ស្រុកចំនួន០៤

ត្បូងឃ្មុំ)៖ឯកឧត្តមជាសុផារ៉ាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកត្បូងឃ្មុំស្រុកក្រូចឆ្មារស្រុកមេមត់និងក្រុងសួងនាថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នៅតាមបណ្តាឃុំ–សង្កាត់ក្នុងក្រុង–ស្រុកចំនួន០៤គឺស្រុកត្បូងឃ្មុំស្រុកក្រូចឆ្មារស្រុកមេមត់និងក្រុងសួងមានសមាជិកសមាជិកាគណបក្សប្រជាជនចេញដង្ហែឃោសនាប្រមាណ២ម៉ឺននាក់ក្នុងថ្ងៃទី០១នេះ។ សូមបញ្ជាក់ថាយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០២២នេះក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង–ស្រុកនិង៦៤ឃុំ–សង្កាត់។ ការឃោសនានេះមានរយៈពេល២សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២២។ សូមជម្រាបថា៖នៅទូទាំងខេត្តត្បូងឃ្មុំមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន១១រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា២.គណបក្សភ្លើងទៀន៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច៥.គណបក្សខ្មែរស្រឡាញ់ជាតិ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៨.គណបក្សឆន្ទៈខ្មែរ ៩.គណបក្សយុវជនកម្ពុជា១០.គណបក្សកែទម្រង់កម្ពុជានិង១១.គណបក្សខ្មែរតែមួយ។ ចំពោះពលរដ្ឋមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ឆ្នាំ២០២២នៅទូទាំងខេត្តមានសរុបចំនួន៤៦៩,៥៦៨នាក់និងមានការិយាល័យបោះឆ្នោតសរុប១,៣១៨នាក់៕... សូមអានត... »

ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម

ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម

កំពង់ចាម៖មន្ត្រីពាក់ព័ន្ធមួយចំនួននិងក្រុមអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដោយពួកគេបានយកថវិការជាតិក្រោមរូបភាពលុយទឹកតែមកចែកគ្នាខណៈថវិការទាំងនោះរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ស្ថាបនាផ្លូវឃុំ/សង្កាត់បម្រើដល់ផលប្រយោជន៍ប្រចាំថ្ងៃរបស់បង្អូនប្រជាពលរដ្ឋប្រកបបររកស៊ីចិញ្ចឹមជីវិត។ជាក់ស្តែងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២២មានការដាក់ឳ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវចំនួន៦ខ្សែនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលមានក្រុមហ៊ុនដេញចូលរួមដេញថ្លៃមិនក្រោម១០០ក្រុមហ៊ុននោះទេតែមួយចំនួនធំពួកគេគ្រាន់តែមកសំកុកចាំទាមទាលុយពីក្រុមហ៊ុនណាដែលដេញថ្ងៃបានតែប៉ុណ្ណោះ។ ជុំវិញក្រុមមនុស្សដែលមកសំកុកចាំទាមទាលុយទឹកតែទាំងនោះត្រូវបានប្រភពច្បាស់ការបង្ហើបឳ្យដឹងថាគ្រប់អ្នកម៉ៅការដេញថ្លៃដែលមានបំណងចង់បានត្រូវតែចរចាជាមុនជាពួកគេដោយត្រូវតែដក់ភាគរយមកចែកឳ្យមនុស្សទាំងនោះបើមិនដូច្នេះទេគឺមិនអាចដេញថ្លៃបានដោយស្រួលឡើយពោលគឺពួកគេនឹងចូលអុកឡុកបង្ករភាពរញេរញ៉ៃពេញកម្មវិធីដេញថ្លៃជាក់ជាមិនខានហើយម្យ៉ាងទៀតពួកគេនឹងដាក់តម្លៃទាបរួចរត់ចោលតែម្តងដោយធ្វើយ៉ាងណាឳ្យការដេញថ្លៃមិនអាចដំណើរការទៅបាន។ប្រភពខាងលើឳ្យដឹងទៀតថាក្រុមអ្នកម៉ៅការទាំងនោះមិនខ្វល់ពីផលប្រប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេធ្វើយ៉ាងណាឳ្យតែពួកគេអាចយកប្រាក់របស់រដ្ឋមកចែកគ្នាបាន។ ករណីខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំផ្លឺពីប្រធានទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេតែយ៉ាងណាសូមឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តមេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍បំបាត់នូវការប្រព្រឹត្តិអំពើពុករលួយដោយបើចំហរក្រោមរូបភាពលុយទឹកតែរបស់ក្រុមអ្នកម៉ៅការខាងលើនេះផងព្រោះថាពួកគេកំពុងធ្វើឳ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្នាននិងម្យ៉ាងគឺបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្រោមការដឹករបស់សម្តេចតេជោដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីផលប្រយោជន៍សុខសុវត្ថិភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ... សូមអានត... »

ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២

ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២

(ភ្នំពេញ)៖ឯកឧត្ដមឧត្ដមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលោកជំទាវបានបរិច្ចាគថវិកាចំនួន១០,០០០ដុល្លារអាមេរិកចូលរួមជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២២។ នាកន្លងមកឯកឧត្ដមឧត្ដមសេនីយ៍ឯកនិងលោកជំទាវតែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា២០២២ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានាបន្តពង្រឹងភាពធន់សហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមសូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជានៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាដែលមានលេខគណនីដូចខាងក្រោម៖ *... សូមអានត... »

សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា

សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា

ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត... សូមអានត... »

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិស្វាយតាធម្មឃុំអំពិលតាពកស្រុកអូរាំងឪខេត្តត្បូងឃ្មុំសម្ដែងការសោកស្ដាយនិងអស់សង្ឃឹមចំពោះអភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមិនព្រមចុះដោះស្រាយរឿងបុគ្គលមួយរូបបានសាងសង់រំលោកយកប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិខណៈពួកគាត់បានស្នើឲ្យមានការដោះស្រាយករណីនេះជាច្រើនលើកច្រើនសារតែខាងអាជ្ញាធរស្រុកបានត្រឹមចុះវាស់វែងនឹងសន្យាខ្យល់ថានឹងដោះស្រាយ។ ក្នុងករណីនេះតំណាងប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាអាជ្ញាធរស្រុកនៅតែមិនបន្តដោះស្រាយពួកគាត់នឹងធ្វើដំណើរទៅសាលាខេត្តដើម្បីសុំអន្តរាគមន៍ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយបញ្ហានេះព្រោះថាប្រឡាយមួយនេះគឺជាច្រកតែមួយគត់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលចេញចូលធ្វើស្រែហើយពេលនេះគឺជារដូវចាប់ផ្ដើមភ្ជួរាស់ដើម្បីធ្វើស្រែហើយបើនៅតែមិនព្រមចុះវាស់វែងដោះស្រាយនោះពួកគាត់មិនមានផ្លូវសម្រាប់ចេញចូលធ្វើស្រែនោះទេ។ បើតាមតំណាងប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាករណីនេះគឺបានកើតឡើងជាយូរឆ្នាំមកហើយដោយឈ្មោះម៉ៅសុខល័ងបានសង់រំលោភយកប្រឡាយតែកន្លងមកប្រជាពលរដ្ឋមានផ្លូវចេញចូលតាមដីអ្នកភូមិនៅជាប់នោះមិនមានការតវ៉ាឬទាមទារភ្លាមៗនោះដែរប៉ុន្តែពេលនេះម្ចាស់ដីដែលជាប់ស្រឡាយមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើដំណើរលើដីគាត់ទៀតនោះទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរស្រុកជួយអន្តរាគមន៍ចុះវាស់វែងដីប្រឡាយនោះមកឲ្យប្រជាពលរដ្ឋជាសម្បត្តិរដ្ឋវិញ។បន្ទាប់ពីមានការស្នើអភិបាលស្រុកអូររាំងឪរួមទាំងមន្ត្រីពាក់ព័ន្ធក៏បានចុះទៅវាស់វែងប៉ុន្តែក្រោយការចុះវាស់វែងអស់រយះពេលជាច្រើនខែគឺមិនឃើញមានដំណោះស្រាយអ្វីឡើយ។តំណាងអ្នកភូមិខាងលើបន្តឲ្យដឹងទៀតថារហូតដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២អ្នកភូមិក៏បានធ្វើលិខិតស្នើសុំជួយដោះស្រាយជាថ្មីម្ដងទៀតទៅលោកអភិបាលស្រុកនិងបានយកលិខិតនោះទៅដាក់ដោយផ្ទាល់នៅសាលាស្រុកអូរាំងឪប៉ុន្តែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចេញមកទទួលនោះទេ។ប៉ុន្តែក្រោយមកព័ត៌មានមន្ត្រីម្នាក់បានមកជួបប្រជាពលរដ្ឋនិងបានលើកឡើងថា ខាងអាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលំនៅឋានវិញ។ តែយ៉ាងណាករណីនេះរហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០២២គេនៅមិនទាន់ឃើញខាងអាជ្ញាធរស្រុកអូររាំងឪចុះទៅវាស់វែងដីប្រឡាយខាងលើជូនប្រជាពលរដ្ឋវិញនៅឡើយទេ។ការមិនចុះនេះត្រូវបានប្រភពប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបង្ហើបឲ្យដឹងថាដោយសារតែអាជ្ញាធរស្រុកអាចនឹងទទួលបានផលប្រយោជន៍អ្វីមួយទើបពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតដូច្នេះ។ ការមិនព្រមចុះវាស់វែងដោះស្រាយនេះប្រជាពលរដ្ឋនៅក្នុងភូមិតាធម្មឃុំអំពិលតាពកស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថាពួកគាត់មិនអាចបន្តទ្រាំរង់ចាំបានទៀតនោះទេព្រោះថារដូវបង្កបង្កើនផលស្រូវចាប់ផ្ដើមហើយហើយពួកគាត់គ្មានផ្លូវសម្រាប់ចេញចូលនោះទេដូច្នេះនឹងធ្វើដំណើរយកសំណើសុំជួយអន្តរាគមន៍ដោយផ្ទាល់ជូនឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់អាចមានផ្លូវចេញចូលទៅបង្កបង្កើនផលស្រូវបានទាំងអស់គ្នា។ លោកងួនប៊ុណ្ណានអភិបាលស្រុកអូររាំងឪធ្លាប់ប្រាប់សារព័ត៌មានឲ្យដឹងថាករណីនេះករណីនេះស្រុកកំពុងបន្តនីតិវិធីហើយតែវិធានការច្បាប់ដោះស្រាយតាមរដ្ឋបាលគឺយូរបន្តិច។... សូមអានត... »

ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត

ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត

ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានិងសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីបន្តការពារសុខសន្តិភាពស្ថេរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្តទៀតគណៈសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋយើង។ការអំពាវនាវបែបនេះរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសម្ភោធសមិទ្ធិផលនានានឹងកាត់ឫសសីមាឆ្លងព្រះវិហារនៅវត្តបុព្វកសុវារីហៅវត្តជីទ្រុនស្ថិតនៅភូមិជីទ្រុនឃុំត្រពាំងព្រីងស្រុកតំបែរខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២២។ ឯកឧត្តមហ៊ុនម៉ាណែតបានលើកឡើងទៀតថាជាការពិតប្រទេសជាតិយើងកំពុងមានសុខសន្តិភាពហើយសុខសន្តិភាពនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទក្នុងនោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ដោយសម្ដេចបានជំរុញឲ្យមានការចាក់វ៉ាក់សាំងចាប់កុមារអាយុ៣ឆ្នាំឡើងទៅរហូតធ្វើឲ្យប្រទេសជាតិមានស្ថានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យពិសេសដំណើរការឲ្យប្អូនដែលជាទំពាំងស្នងឬស្សីបានចូលសិក្សារៀនសូត្រជាធម្មតាវិញ ... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ  ប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖នាព្រឹកថ្ងែទី០២ខែមីនាឆ្នាំ២០២២ឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី០២ខែមីនាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ ក្នុងសុន្ទរកថាបិទសន្និបាតនាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានថ្លែងថាផ្អែកលើបញ្ហាប្រឈមជាសកលនិងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនោះលោកបានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗចំនួនប្រាំបួនចំណុចសំខាន់ៗមានដូចជាការពង្រឹងសន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងនោះអាជ្ញាធរដែនដីនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាពស្ថិរភាពនយោបាយឯករាជ្យបូរណភាពទឹកដីអធិបតេយ្យភាពជាតិត្រូវការពារសន្តិសុខជាតិឱ្យបានរឹងមាំសំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិការពារព្រះមហាក្សត្រការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្តជំរុញលើកកម្ពស់លិទ្ធប្រជាធិបតេយ្យសេរីពហុបក្សការពារនិងលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋនិងការពង្រឹងនិតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ ជាមួយគ្នានោះត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយមដែលប្រឌិតបំផុសបំផុលញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។ បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋានជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរនិងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីបង្ការទប់ស្កាត់បង្ក្រាបសកម្មភាពលួចឆក់ប្លន់ល្បែងស៊ីសងខុសច្បាប់ក្រមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។ រួមគ្នាបង្ការទប់ស្កាត់និងបង្ក្រាបការជួញដូរការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗឱ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានគូសបញ្ជាក់ថាប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗចំនួន២គឺការទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាននិងការរៀបចំដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ខាងមុខ។ហេតុនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដើម្បីចូលរួមបន្តបរិយាយកាសល្អប្រសើរជាទូទៅដល់ការរៀបចំកិច្ចប្រជុំនិងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។មួយវិញទៀតត្រូវផ្តល់នូវការគាំទ្រនិងសហការជាមួយគ.ជ.បចាត់ចែងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌។ ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងសុន្ទរកថាក្នុងឱកាសបិទសន្និបាតនោះថាជាការឆ្លើយតបទៅនឹងប្រធានបទដែលបានពិភាក្សារួចមកអង្គសន្និបាតបានលើកឡើងនូវសំណូមពរនិងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន២១ចំណុចក្នុងនោះត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខសណ្តាប់ធ្នាប់សារណៈស្ថិរភាពនយោបាយសុវត្ថិភាពសង្គមនិងពង្រឹងការអនុវត្តគោលយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានភាពកក់ក្តៅនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិអន្តរជាតិវិនិយោគិនធុរជនដៃគូអភិវឌ្ឍន៍សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យ។ផ្តល់កិច្ចគាំទ្រនិងសហការជាមួយគ.ជ.បក្នុងការអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវរួមនឹងធានារក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សាឃុំសង្កាត់អាណតិ្តទី៥ដែលនឹងប្រព្រឹត្តនៅនាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានអំពាវនាវបន្តផ្សព្វផ្សាយវិធានការសុខាភិបាលក្នុងការចូលរូមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ព្រមទាំងជំរុញបងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ–១៩បានគ្រប់ដូសគ្រប់ៗគ្នា។យកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រឱ្យបានអត្រាទាបផងដែរ៕... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឲ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឲ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំដែលជំរុញឲ្យមានកំណើនគ្រប់មុខផលិតកម្មកសិកម្មដែលតម្លៃផលិតកម្មកសិកម្មទាំងមូលក្នុងខេត្តមានរហូតដល់៤៩០លានដុល្លាអាមេរិកនៅឆ្នាំ២០២១កន្លងមកនេះ។ មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២នៅសាលាខេត្តត្បូងឃ្មុំក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២របស់មន្ទីរកសិកម្មខេត្ត។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តមន្ទីរ–អង្គភាពជុំវិញអភិបាលក្រុង–ស្រុកថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរកសិកម្មខេត្តព្រមទាំងអ្នកពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងបញ្ជាក់ថាសមិទ្ធផលជាច្រើននៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំបានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះគឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពពាក់ព័ន្ធវិស័យឯកជនសហគមន៍កសិកម្មជាពិសេសបងប្អូនប្រជាកសិករនោះទេ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជំរុញឲ្យមន្ទីរកសិកម្មខេត្តរួមទាំងអ្នកពាក់ព័ន្ធទាំងអស់បន្តសហការគាំទ្រទាំងស្មារតីថវិកាសម្ភារៈនិងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករបន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តឲ្យកាន់តែមានកំណើនបន្ថែមក្នុងគោលដៅបង្កើនការដាំដុះនិងផលិតកម្មសត្វក្នុងស្រុកដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ បើតាមរបាយការណ៍របស់លោកហេងពិសិដ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឲ្យដឹងថានៅឆ្នាំ២០២១ផលិតកម្មកសិកម្មរួមមាន៖ –អនុវិស័យដំណាំផ្តល់បរិមាណផល១៥១២៦០០តោនមានតម្លៃផលិតកម្មទំហំ២៧៥លានដុល្លាអាមេរិក។ –អនុវិស័យកៅស៊ូផ្តល់បរិមាណផល(ជ័រស្ងួត)... សូមអានត... »

សូមស្ថាប័នក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យការជីកនិងដឹក អាចម៌ដីយកទៅលក់ របស់លោកហុង វណ្ណឌី ដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពល

សូមស្ថាប័នក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យការជីកនិងដឹក អាចម៌ដីយកទៅលក់ របស់លោកហុង វណ្ណឌី ដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពល

កំពង់ចាម៖សកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលមានម្ចាស់អាជីវកម្មឈ្មោះហុងវណ្ណឌីបានធ្វើសកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់យ៉ាងអនាធិបតេយ្យជាទីផុតបណ្តាលអោយផ្លូវថ្នល់មួយកន្លែងទល់មុខវត្តព្រះប្រសប់និងទល់មុខសាលាឃុំព្រះប្រសប់ពិសេសផ្លូវថ្នល់មួយចំនួនទៀតនៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលរងការខូចខាតដោយអន្លើៗក្នុងនោះអាជ្ញាធរឃុំព្រះប្រសប់ពិសេសលោកប៊ុនផេងចៅហ្វាយស្រុកខ្សាច់កណ្តាលមិនដែលបើកភ្នែកមើលសកម្មភាពការដឹកអាចម៌ដីយកទៅលក់របស់លោកហុងវណ្ណឌីនោះឡើយ?... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ២០០គ្រួសារ

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ២០០គ្រួសារ

(ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២នេះបានដឹកនាំប្រតិភូថ្នាក់ខេត្ត–ស្រុកអញ្ជើញចុះពិនិត្យទីតាំងបូជនីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកនរួមមានកស្សិនទឹកខាងលិចនិងបឹងប្រាក់(ជាទីកន្លែងផលិតប្រាក់ស្លឹងខ្មែរតាំងពីសតវត្សទី១៥ដល់ដើមសតវត្សទី២០)... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com