List/Grid Yearly Archives: 2021
អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប
ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ ការប្រឡងជ្រើសរើសនេះធ្វើឡើងនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំមានបេក្ខជនចូលរួមមានចំនួន១៣៣រូប។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តមានប្រសាសន៍លើកឡើងថាការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់សម្រាប់ប្អូនៗគ្រប់រូបតែអ្វីដែលកាន់តែសំខាន់នោះគឺក្រោយការការៀនសូត្រដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារមិនថាក្នុងក្របខណ្ឌរដ្ឋឬឯកជននោះទេដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។ ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តបណ្ឌិតក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពដើម្បីទទួលបានជោគជ័យរៀងៗខ្លួនហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាពនិងភាពយុត្តិធម៌។ សូមជម្រាបថាការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវីលក្រសួងមហាផ្ទៃ ...
លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ
ភ្នំពេញ÷ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែងរបស់ឈ្មោះផ្លក់ស្ថិតនៅភូមិទ្រា3 សង្កាត់មានជ័យទី1 ខណ្ឌខណ្ឌមានជ័យរាជធានីភ្នំពេញកន្លងមកត្រូវបានលោកសនភឿនមេប៉ុស៌្តសង្កាត់ស្ទឹមានជ័យទី1...
អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត
នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តនាយក–នាយករងសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទអភិបាលក្រុង–ស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបដែលធ្វើឡើងនៅសាលប្រជុំ«ក»...
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ)...
រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ
ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ...
ខេត្តត្បូងឃ្មុំ ៖ ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។
កាស៊ីណូច្រកដូង៧ដើមដែលមានម្ចាស់ឈ្មោះហេងហើយធ្លាប់អាជ្ញាធរខេត្តមានចំណាត់ការដោយឱ្យព្រះរាជអាជ្ញានគរបាលនិងកងរាជអាវុធហត្ថចុះស្រាវជ្រាវត្រួតពិនិត្យហើយលទ្ធផលបង្ហាញថាខុសច្បាប់ឈានដល់បិទទីតាំងមួយនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃរួចដំណើរការឡើងវិញដដែលថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម។កាស៊ីណូច្រកដូង៧ដើមស្ថិតនៅឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះមានឈ្មោះលឹមនិងវ៉ាជាអ្នកជួលហើយគេមើលឃើញភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលលេងសុទ្ធតែជាពលរដ្ឋខ្មែរទោះជាមានសន្តិសុខនិងសមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។ អ្នកនិយមចូលលេងបន្តថាសកម្មភាពនេះបានបញ្ជាក់ថាសូម្បីតែអ្នកមានលុយនៅស្រុកមេមត់និងអ្នកក្នុងខេត្តនិងក្រៅខេត្តទាំងស៊ីវិលមន្ត្រីរាជការសមត្ថកិច្ចក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ចាក់លុយយ៉ាងសប្បាយនិងមានសុវត្ថិភាពរលូនដូចដើម។ ទីតាំងកាស៊ីណូខាងលើមាននេះសង្វៀនជល់មាន់ចាក់ភ្នាល់សប្បាយហូរកញ្ជ្រៀវលាន់ឮអឺងកងរំពងមានទាំងពលរដ្ឋខ្មែរ–វៀតណាមក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែងបែបអនាធិបតេយ្យជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ។ ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងប្រជាជនសំណូមពរដល់ជំនាញថ្នាក់លើដូចជាខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គស្នងការនគរបាលនៃក្រសួងមហាផ្ទៃពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មអគ្គស្នងការនគរបាលជាតិដែលជាអ្នកមើលការខុសត្រូវនេះតែម្តងគួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសងក្លាយជាជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិជម្លោះក្រុមគ្រួសារនិងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិភាព។ គួរបញ្ជាក់ថាកន្លងមកករណីនេះជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នារបៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាបហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថាចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ៕
ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត
ព្រឹកថ្ងៃសុក្រ៨កើតខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តកំពតមានរៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាឯកឧត្តម...
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ត្បូងឃ្មុំ)៖រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា១៩៥៣–៩វិច្ឆិកា២០២១និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំស្ថាប័នតុលាការសាលាខេត្តមន្ទីរអង្គភាពក្រុងស្រុកនិងមន្រ្តីរាជការជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទព្រះសង្ឃនិស្សិតយុវជនកាយរិទ្ធព្រមទាំងយុវជនស.ស.យ.ក។ ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសន៍ថាខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានៅទូទាំងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣នូវឯករាជ្យពិតប្រាកដក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តទៀតថាសម្តេចព្រះនរោត្តមសីហនុព្រះអង្គជាបិតាសន្តិភាពព្រះបិតាបង្រួបបង្រួមនិងផ្សះផ្សារជាតិទ្រង់បានលះបង់នូវព្រះកាយពលព្រះបញ្ញាញាណរកគន្លឹះដោះស្រាយបញ្ហាកម្ពុជារហូតទទួលបានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជាតែងតែដង្ហែរតាមព្រះរាជតំរិះដ៍ថ្លៃថ្លាជារៀងរហូតមកជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថាជាមួយគ្នានេះការរំលឹកខួបអនុស្សាវរីយ៏ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងបានប្រព្រឹត្តទៅពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដីអធិបតេយ្យសេរីភាពសន្តិភាពនិងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នាឳកាសនោះកម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គព្រះសង្ឃសូត្រស្វាធ្យាយជយន្តោដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធនិងអុជទៀនជ័យអានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនិងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕...
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” ដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកពីប្រវត្តិសាស្ត្រ
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានប្រារព្ធពីធីតាមបែបប្រពៃណីសាសនាបញ្ចុះបឋមសីលាសាងសង់រង្វង់មូល“រូបសំណាក់ហ្លួងព្រះស្ដេចកន”...
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគិតគូរដល់ពន្លកទំពាំង និងអំពាវនាវមាតាបិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំងដល់មនុស្សពេញវ័យរហូតនាពេលនេះបន្តផ្តល់សម្រាប់កុមារាកុមារីជាពន្លកទំពាំងនិងបានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលរបស់កុមារសូមនាំកូនអាយុ៥ឆ្នាំមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នានៅគ្រប់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងក្រុង–ស្រុកទាំង៧ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណធ្វើការថ្លែងអំណរគុណនិងអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរួមដំណើរដោយអភិបាលរងខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មាតាបិតាអាណាព្យាបាលនិងកុមារាកុមារីដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពក្រែក១ក្នុងស្រុកពញាក្រែកនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំនៅទូទាំងខេត្តត្បូងឃ្មុំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់ដូសទី១និងដូសទី២ចាប់ពីថ្ងៃ២៨ខែវិច្ឆិកាដល់១១ខែធ្នូឆ្នាំ២០២១។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា<<សូមក្លាចកូវីដកុំក្លាហានជាមួយកូវីដ>>...