List/Grid Monthly Archives: November 2021
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” ដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកពីប្រវត្តិសាស្ត្រ
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានប្រារព្ធពីធីតាមបែបប្រពៃណីសាសនាបញ្ចុះបឋមសីលាសាងសង់រង្វង់មូល“រូបសំណាក់ហ្លួងព្រះស្ដេចកន”...
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគិតគូរដល់ពន្លកទំពាំង និងអំពាវនាវមាតាបិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំងដល់មនុស្សពេញវ័យរហូតនាពេលនេះបន្តផ្តល់សម្រាប់កុមារាកុមារីជាពន្លកទំពាំងនិងបានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលរបស់កុមារសូមនាំកូនអាយុ៥ឆ្នាំមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នានៅគ្រប់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងក្រុង–ស្រុកទាំង៧ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណធ្វើការថ្លែងអំណរគុណនិងអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរួមដំណើរដោយអភិបាលរងខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មាតាបិតាអាណាព្យាបាលនិងកុមារាកុមារីដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពក្រែក១ក្នុងស្រុកពញាក្រែកនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំនៅទូទាំងខេត្តត្បូងឃ្មុំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់ដូសទី១និងដូសទី២ចាប់ពីថ្ងៃ២៨ខែវិច្ឆិកាដល់១១ខែធ្នូឆ្នាំ២០២១។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា<<សូមក្លាចកូវីដកុំក្លាហានជាមួយកូវីដ>>...