ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!

List/Grid Daily Archives: 7:34 pm

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

ត្បូងឃ្មុំ)៖លោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំបានអញ្ជើញប្រគល់ផ្ទះទំហំទទឹង០៤ម៉ែត្របណ្ដោយ០៦ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជាមចន្ទ័សោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់នីនផ្ទាល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿនដែលក្រីក្រជួបការលំបាក។ ព្រមទាំងនាំយកអំណោយរួមមានអង្ករ១៥០គីឡូក្រាមទឹកត្រី៨យួរទឹកស៊ីអ៉ីវ៨យួរទឹកសុទ្ធ១០យួរម៉ាស៨ប្រអប់ជែល៤ដបត្រីខ៥យួរនិងថវិកា១,៣១០,០០០រៀលផ្ដល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿននិងគ្រួសារក្រីក្រជួបការលំបាកចំនួន៥គ្រួសារទៀតដែលរស់នៅភូមិស្ទឹងតាថុកនិងភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ។ សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវខៀវសាមួនអនុប្រធានកិត្តិយសលោកជំទាវនីចាន់ធីតាប្រធានប្រតិបត្តិព្រមទាំងក្រុមការងាររួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអនុសាខាសមាគមនារីស្រុកតំបែរនិងអាជ្ញាធរស្រុកតំបែរ។ ក្នុងឱកាសនោះលោកជំទាវម៉េងវ៉ាន់ដានីនក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ក៏ដូចជារដ្ឋបាលខេត្តដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគ–បរិភោគជាច្រើនមុខនិងថវិកាមួយចំនួនផងដែរ។ លោកជំទាវក៏បានបង្ហាញនូវសមានចិត្តនិងទឹកចិត្តប្រកបដោយភាពមនុស្សធម៌យកមកផ្តល់ជូននៅពេលនេះអាចជួយសម្រាលនូវការលំបាករបស់ពួកគាត់បានមួយរយៈផងដែរជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃវិបត្តិកូវីដ–១៩នេះ។ ជាការឆ្លើយតបប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រជួបការលំបាកបន្ទាប់ពីទទួលបានផ្ទះនិងអំណោយបានលើកម្រាមដៃ១០ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំព្រមទាំងក្រុមការងារសមាគន៏ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕... សូមអានត... »

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

រសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបានអញ្ជើញទទួលជែលលាងដៃចំនួន៦៧៣កេស​... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com