List/Grid ព័ត៌មានថ្មីៗ Subscribe RSS feed of category ព័ត៌មានថ្មីៗ
សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
នារសៀលថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមងួនរតនៈជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តមសុខលូដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។ សូមជម្រាប់ជូនថានាព្រឹកថ្ងៃចន្ទទី១១ឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខលូជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសឯកឧត្តមងួនរតនៈ។ ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលកំពង់ធំនារសៀលថ្ងៃនេះត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមប្រឹក្សាអភិបាលអភិបាលរងខេត្តនិងមន្ទីរ–អង្គភាពអាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ–១៩។ នាឱកាសនោះដែរឯកឧត្តមសុខលូអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោមសខេង ...
យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា
ត្បូងឃ្មុំ)៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលទទួលបន្ទុកស.ស.យ.កខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំដល់យុវជនស្ម័គ្រចិត្តស.ស.យ.កមកពីឃុំ–សង្កាត់ទាំង៦៤ទូទាំងខេត្តដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់យុវជនស.ស.យ.កទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះទឹកចិត្តដ៏ក្លៀវក្លារបស់ក្រុមយុវជនស.ស.យ.កយើងទាំងអស់ ...
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ
(ត្បូងឃ្មុំ)៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនៃកងពលតូចថ្មើរជើងលេខ២១។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះនៅទីបញ្ជាការដ្ឋានកងទ័ពកងពលតូចថ្មើរជើងលេខ២១ស្ថិតក្នុងស្រុកត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងការកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំក៏ដូចជាទូទាំងប្រទេសដែលបានរួមដំណើរជាមួយសម្តេចតេជោនិងឥស្សរជនទាំងអស់ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនាំយកសុខសន្តិភាពជូនពលរដ្ឋនិងប្រទេសជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបង្ហាញអារម្មណ៍ចេញពីដួងចិត្តគោរពស្ញប់ស្ញែងនូវគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនបានចារដក់ជាប់នៅលើដើមទ្រូងពលរដ្ឋខ្មែរទូទាំងប្រទេសនូវពលីកម្មដ៏ធំធេងមួយនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តគូសបញ្ជាក់ថាសុខសន្តិភាពជាកត្តាចាំបាច់បំផុតបានធ្វើឲ្យប្រទេសជាតិសុខសានត្រាណមានការអភិវឌ្ឍន៍រីកចម្រើនឥតឈបឈរពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយពិសេសការយកចិត្តទុកជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនយើងសុទ្ធសឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្នើម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំសង្ឃឹមយ៉ាងមុតមាំនិងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់បន្តឥតងាករេរគាំទ្រដាច់ខាតគណបក្សប្រជាជនគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីជារៀងដរាបដើម្បីបងប្អូនអតីតយោធិនយើងពលរដ្ឋយើងនិងប្រទេសជាតិកម្ពុជាយើងទាំងមូលបន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ«សម្តេចតេជោហ៊ុនសែនបិតាសុខសន្តិភាពនិងការអភិវឌ្ឍន៍នៃកម្ពុជា»។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំក៏បានឲ្យដឹងដែរថានៅទូទាំងខេត្តត្បូងឃ្មុំមានអតីតយុទ្ធជនជាង២០០០នាក់ខណៈ៣៨គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចរស់នៅខាងខេត្តក្រចេះដែលផ្តល់ជូននិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។ ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាមមី១កេសទឹកសុទ្ធ១កេសត្រីខ១យួរប៊ីចេង១កញ្ចប់ប្រេងឆា១ដបទឹកត្រី១ដបទឹកសុីអុីវ១ដបខ្ទឹមសថវិកា១០០.០០០រៀលនិងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១អង្ករ១តោនទឹកសុទ្ធ១០០កេសមី៦០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងថវិកាមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីតាមរយៈឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១នូវថវិកាចំនួន៤៥,០០០,០០០រៀលបន្ថែមផងដែរ ...
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំសម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនិងប្រយុទ្ធជំងឺកូវីដ១៩ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារបូរណភាពទឹកដីគាំទ្រឥតងាករេរតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងទៅកាន់កងកម្លាំងយោធានាឳកាសនោះត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤គីឡូម៉ែត្រមិនឲ្យបុគ្គលណារឺប្រទេសណាឈ្លានពានទឹកដីនេះជាកតព្វកិច្ចកងកម្លាំង ...
អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនជាមច័ន្ទសោភ័ណនាព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំណុះសាលាខេត្តព្រមទាំងចែកជូនប្រេងសាំងនិងថវិកាដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមកនិងបន្តឲ្យកាន់តែល្អបន្ថែមទៀតក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខណៈដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការជួបជុំប្រារព្ធពិធីកាន់បិណ្ឌវេនទី៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមន្ត្រីរាជការសាលាខេត្តដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាពបន្តនាំយកនូវភាពជោគជ័យក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្ត។ ជាមួយគ្នានេះក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី–១៩ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវការពារការឆ្លងមេរោគនេះតាមវិធាន«៣កុំ៣ការពារ»...
អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ...
ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តដោយមានការចូលរួមពីអភិបាលរងខេត្តព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតដែលត្រូវបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះលទ្ធផលខេត្តត្បូងឃ្មុំសម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖ *ទី១៖អាយុ០៦–ក្រោម១២ឆ្នាំចំនួន៨៧,៨៣៨នាក់ *ទី២៖អាយុ១២–ក្រោម១៨ឆ្នាំចំនួន១០១,៦៥០នាក់ *ទី៣៖អាយុ១៨ឆ្នាំឡើងចំនួន៥១៨,១៣០នាក់ ក្នុងនោះចាក់បានដូសទី១ចំនួន៥៧៣,០៣៩ស្មើនឹង៨០,៩៨%,...
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសម្រាប់សាងសង់អគារជាបន្តពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ ថ្លែងនាឳកាសនោះលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានបង្ហាញនូវសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈបង្ក្រាបបទល្មើសនានាធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួនពិសេសបន្តលើភារកិច្ចការងារនេះឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងអំពាវនាវឲ្យកងកម្លាងត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺCovid-19...
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)
(ឡាប៉ាល់ម៉ា, អេស្ប៉ាញ)៖កម្អែលភ្នំភ្លើង, ផ្សែងនិងផេះបានជះពាសពេញផ្ទៃអាកាសនិងតំបន់ជុំវិញនៅលើកោះឡាប៉ាល់ម៉ា(La Palma) ប្រទេសអេស្ប៉ាញបន្ទាប់ពីភ្នំភ្លើងឃ្យូមប្រេវីអេហា(Cumbre...
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមទាំងអភិបាលរងខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ទអញ្ជើញទទួលសម្ភារៈបរិក្ខារពេទ្យចំរុះចំនួន១៥០កេសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជចន្ទមុនីប្រធានក្រុមប្រឹក្សាភិបាលTYDA...






