ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។

List/Grid Yearly Archives: 2022

ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ខេត្តត្បូងឃ្មុំ ប្រារពពិធីរំលឹកលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ត្បូងឃ្មុំ) ព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំតំណាងឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២២ក្រោមប្រធានបទ“សន្តិភាពសុខភាពនិងសន្តិសុខការងារ“ក្រោមការរៀបចំដោយរដ្ឋបាលខេត្តនិងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះលោកអ៊ុំវាសនាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំបានបង្ហាះរបាយការណ៍សង្ខេបនូវលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានធ្វើការអានសារលិខិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនជនរួមជាតិក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦នៃទិវាពលកម្មអន្តរជាតិ។ ឯកឧត្តមជាមច័ន្ទសោភ័ណបានបង្ហាញនូវការប្រារព្ធពិធីនេះឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករកម្មករនៅលើពិភពលោកទាំងមូលដែលបានតស៊ូទាមទារសេរីភាពនិងយុត្តិធម៌កាលពី១៣៦ឆ្នាំមុននិងដើម្បីឧទ្ទិសដល់វីរភាពពលករកម្មករនិងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាពនិងយុត្តិធម៌។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាពការអភិវឌ្ឍប្រកបដោយចីរភាពនិងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងការស្វែងរកបាននូវសន្តិភាពដែលបានកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់និងភាពអង់អាចក្លាហានរបស់សម្តេចនិងថ្នាក់ដឹកនាំយុទ្ធជនកម្ពុជាដណ្តើមបានជោគជ័យលើរបបប្រល័យពូជសាសន៍ខែ្មរក្រហម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានគូសរំលេចបន្ថែមថាកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយនេះបានផ្តល់លទ្ធភាពឲ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេសដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋនិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារមានជីវភាពធូរធារសម្បូរសប្បាយដូចសព្វថ្ងៃនិងជំរុញបន្តចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានឧបត្ភម្ភដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និយោជកកម្មករនិយោជិកដែលបានចូលរួមនូវថវិកាក្នុងម្នាក់២ម៉ឺនរៀលនិងក្រម៉ាម្នាក់មួយៗផងដែរ៕... សូមអានត... »

ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម

ការប្រព្រឹត្តិអំពើពុករលួយដោយបើកចំហរ ក្រោមរួបភាពលុយទឹកតែ កំពុងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកនៅខេត្តកំពង់ចាម

កំពង់ចាម៖មន្ត្រីពាក់ព័ន្ធមួយចំនួននិងក្រុមអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដោយពួកគេបានយកថវិការជាតិក្រោមរូបភាពលុយទឹកតែមកចែកគ្នាខណៈថវិការទាំងនោះរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ស្ថាបនាផ្លូវឃុំ/សង្កាត់បម្រើដល់ផលប្រយោជន៍ប្រចាំថ្ងៃរបស់បង្អូនប្រជាពលរដ្ឋប្រកបបររកស៊ីចិញ្ចឹមជីវិត។ជាក់ស្តែងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២២មានការដាក់ឳ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវចំនួន៦ខ្សែនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលមានក្រុមហ៊ុនដេញចូលរួមដេញថ្លៃមិនក្រោម១០០ក្រុមហ៊ុននោះទេតែមួយចំនួនធំពួកគេគ្រាន់តែមកសំកុកចាំទាមទាលុយពីក្រុមហ៊ុនណាដែលដេញថ្ងៃបានតែប៉ុណ្ណោះ។ ជុំវិញក្រុមមនុស្សដែលមកសំកុកចាំទាមទាលុយទឹកតែទាំងនោះត្រូវបានប្រភពច្បាស់ការបង្ហើបឳ្យដឹងថាគ្រប់អ្នកម៉ៅការដេញថ្លៃដែលមានបំណងចង់បានត្រូវតែចរចាជាមុនជាពួកគេដោយត្រូវតែដក់ភាគរយមកចែកឳ្យមនុស្សទាំងនោះបើមិនដូច្នេះទេគឺមិនអាចដេញថ្លៃបានដោយស្រួលឡើយពោលគឺពួកគេនឹងចូលអុកឡុកបង្ករភាពរញេរញ៉ៃពេញកម្មវិធីដេញថ្លៃជាក់ជាមិនខានហើយម្យ៉ាងទៀតពួកគេនឹងដាក់តម្លៃទាបរួចរត់ចោលតែម្តងដោយធ្វើយ៉ាងណាឳ្យការដេញថ្លៃមិនអាចដំណើរការទៅបាន។ប្រភពខាងលើឳ្យដឹងទៀតថាក្រុមអ្នកម៉ៅការទាំងនោះមិនខ្វល់ពីផលប្រប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេធ្វើយ៉ាងណាឳ្យតែពួកគេអាចយកប្រាក់របស់រដ្ឋមកចែកគ្នាបាន។ ករណីខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំផ្លឺពីប្រធានទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេតែយ៉ាងណាសូមឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តមេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍បំបាត់នូវការប្រព្រឹត្តិអំពើពុករលួយដោយបើចំហរក្រោមរូបភាពលុយទឹកតែរបស់ក្រុមអ្នកម៉ៅការខាងលើនេះផងព្រោះថាពួកគេកំពុងធ្វើឳ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្នាននិងម្យ៉ាងគឺបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្រោមការដឹករបស់សម្តេចតេជោដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីផលប្រយោជន៍សុខសុវត្ថិភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ... សូមអានត... »

ក្រុងសួងកំពុងប្រែមុខមាត់ថ្មីបន្ទាប់ពីមានការកសាងនូវហេដ្ឋារចនាសម័ន្ធផ្សេងៗជាច្រើន ពិសេសផ្លូវថ្នល់ដោយប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ

ក្រុងសួងកំពុងប្រែមុខមាត់ថ្មីបន្ទាប់ពីមានការកសាងនូវហេដ្ឋារចនាសម័ន្ធផ្សេងៗជាច្រើន ពិសេសផ្លូវថ្នល់ដោយប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ

ត្បូងឃ្មុំ៖ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកំពុងដំណើរយ៉ាងសកម្មក្នុងក្រុងសួងដែលជាក្រុង១ក្នុងចំណោមក្រុង/ស្រុកទាំង៧នៃខេត្តត្បូងឃ្មុំពិសេសការកសាងនិងជុលផ្លូវជាក់ស្តែងនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២២គម្រោងស្ថាបនាផ្លូវបេតុងចំនួន២ខ្សែដែលគម្រោងអភិវឌ្ឍន៍ឃុំ/... សូមអានត... »

ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២

ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២

(ភ្នំពេញ)៖ឯកឧត្ដមឧត្ដមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលោកជំទាវបានបរិច្ចាគថវិកាចំនួន១០,០០០ដុល្លារអាមេរិកចូលរួមជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២២។ នាកន្លងមកឯកឧត្ដមឧត្ដមសេនីយ៍ឯកនិងលោកជំទាវតែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា២០២២ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានាបន្តពង្រឹងភាពធន់សហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមសូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជានៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាដែលមានលេខគណនីដូចខាងក្រោម៖ *... សូមអានត... »

អាជ្ញាធរ​ខេត្តកំពត ចុះ​ផ្អាក​សកម្មភាព​លក់​ដី​ឡូត៍​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ក្រុមហ៊ុន ម៉​ន ដា​នី​នៅ​ផ្លូវជាតិ​លេខ​៤៣

អាជ្ញាធរ​ខេត្តកំពត ចុះ​ផ្អាក​សកម្មភាព​លក់​ដី​ឡូត៍​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ក្រុមហ៊ុន ម៉​ន ដា​នី​នៅ​ផ្លូវជាតិ​លេខ​៤៣

ខេត្តកំពត៖អាជ្ញាធរ​ខេត្តកំពតកាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​មុនបាន​ចុះ​ផ្អាក​សកម្មភាព​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​របស់​ក្រុមហ៊ុន«​ម៉​នដា​នី​» ដែល​គ្មាន​ច្បាប់​អនុញ្ញាតនិង​មិន​គោរព​តាម​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​។ ការ​ចុះ​ពិនិត្យនិង​ផ្អាក​សកម្មភាព​លក់​ដី​ឡូត៍​របស់​ក្រុមហ៊ុន​នេះបាន​ដឹកនាំ​ដោយ​លោកសេងសិរី​បុត្រអភិ​បាលរង​ខេត្តកំពតនិង​មន្ត្រី​ពាក់ព័ន្ធរួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ លោកគង់សាន់មេឃុំ​ព្រៃ​ខ្នងស្រុក​ទឹកឈូខេត្តកំពតដែល​បាន​ចុះ​ពិនិត្យ​សកម្មភាព​លក់និង​ផ្អាក​លក់​ដី​ឡូត៍​របស់​ក្រុមហ៊ុន«​ម៉​នដា​នី​»... សូមអានត... »

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង​ បបំពាក់ឋានន្ដរស័ក្ដិនិងប្រគល់ប័ណ្ណសរសេីរ​ លិខិតសរសេីរ​ ជូនមន្រ្ដីនគរបាលជាតិ

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង​ បបំពាក់ឋានន្ដរស័ក្ដិនិងប្រគល់ប័ណ្ណសរសេីរ​ លិខិតសរសេីរ​ ជូនមន្រ្ដីនគរបាលជាតិ

  ខេត្តត្បូងឃ្មុំ៖នៅរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២២​ឧត្ដមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ទ្វេរភាគី និងអន្តរជាតិ ចំនួន០៣ច្រក

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ទ្វេរភាគី និងអន្តរជាតិ ចំនួន០៣ច្រក

ត្បូងឃ្មុំ)៖ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត... សូមអានត... »

សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា

សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា

ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត... សូមអានត... »

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិស្វាយតាធម្មឃុំអំពិលតាពកស្រុកអូរាំងឪខេត្តត្បូងឃ្មុំសម្ដែងការសោកស្ដាយនិងអស់សង្ឃឹមចំពោះអភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមិនព្រមចុះដោះស្រាយរឿងបុគ្គលមួយរូបបានសាងសង់រំលោកយកប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិខណៈពួកគាត់បានស្នើឲ្យមានការដោះស្រាយករណីនេះជាច្រើនលើកច្រើនសារតែខាងអាជ្ញាធរស្រុកបានត្រឹមចុះវាស់វែងនឹងសន្យាខ្យល់ថានឹងដោះស្រាយ។ ក្នុងករណីនេះតំណាងប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាអាជ្ញាធរស្រុកនៅតែមិនបន្តដោះស្រាយពួកគាត់នឹងធ្វើដំណើរទៅសាលាខេត្តដើម្បីសុំអន្តរាគមន៍ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយបញ្ហានេះព្រោះថាប្រឡាយមួយនេះគឺជាច្រកតែមួយគត់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលចេញចូលធ្វើស្រែហើយពេលនេះគឺជារដូវចាប់ផ្ដើមភ្ជួរាស់ដើម្បីធ្វើស្រែហើយបើនៅតែមិនព្រមចុះវាស់វែងដោះស្រាយនោះពួកគាត់មិនមានផ្លូវសម្រាប់ចេញចូលធ្វើស្រែនោះទេ។ បើតាមតំណាងប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាករណីនេះគឺបានកើតឡើងជាយូរឆ្នាំមកហើយដោយឈ្មោះម៉ៅសុខល័ងបានសង់រំលោភយកប្រឡាយតែកន្លងមកប្រជាពលរដ្ឋមានផ្លូវចេញចូលតាមដីអ្នកភូមិនៅជាប់នោះមិនមានការតវ៉ាឬទាមទារភ្លាមៗនោះដែរប៉ុន្តែពេលនេះម្ចាស់ដីដែលជាប់ស្រឡាយមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើដំណើរលើដីគាត់ទៀតនោះទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរស្រុកជួយអន្តរាគមន៍ចុះវាស់វែងដីប្រឡាយនោះមកឲ្យប្រជាពលរដ្ឋជាសម្បត្តិរដ្ឋវិញ។បន្ទាប់ពីមានការស្នើអភិបាលស្រុកអូររាំងឪរួមទាំងមន្ត្រីពាក់ព័ន្ធក៏បានចុះទៅវាស់វែងប៉ុន្តែក្រោយការចុះវាស់វែងអស់រយះពេលជាច្រើនខែគឺមិនឃើញមានដំណោះស្រាយអ្វីឡើយ។តំណាងអ្នកភូមិខាងលើបន្តឲ្យដឹងទៀតថារហូតដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២អ្នកភូមិក៏បានធ្វើលិខិតស្នើសុំជួយដោះស្រាយជាថ្មីម្ដងទៀតទៅលោកអភិបាលស្រុកនិងបានយកលិខិតនោះទៅដាក់ដោយផ្ទាល់នៅសាលាស្រុកអូរាំងឪប៉ុន្តែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចេញមកទទួលនោះទេ។ប៉ុន្តែក្រោយមកព័ត៌មានមន្ត្រីម្នាក់បានមកជួបប្រជាពលរដ្ឋនិងបានលើកឡើងថា ខាងអាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលំនៅឋានវិញ។ តែយ៉ាងណាករណីនេះរហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០២២គេនៅមិនទាន់ឃើញខាងអាជ្ញាធរស្រុកអូររាំងឪចុះទៅវាស់វែងដីប្រឡាយខាងលើជូនប្រជាពលរដ្ឋវិញនៅឡើយទេ។ការមិនចុះនេះត្រូវបានប្រភពប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបង្ហើបឲ្យដឹងថាដោយសារតែអាជ្ញាធរស្រុកអាចនឹងទទួលបានផលប្រយោជន៍អ្វីមួយទើបពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតដូច្នេះ។ ការមិនព្រមចុះវាស់វែងដោះស្រាយនេះប្រជាពលរដ្ឋនៅក្នុងភូមិតាធម្មឃុំអំពិលតាពកស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថាពួកគាត់មិនអាចបន្តទ្រាំរង់ចាំបានទៀតនោះទេព្រោះថារដូវបង្កបង្កើនផលស្រូវចាប់ផ្ដើមហើយហើយពួកគាត់គ្មានផ្លូវសម្រាប់ចេញចូលនោះទេដូច្នេះនឹងធ្វើដំណើរយកសំណើសុំជួយអន្តរាគមន៍ដោយផ្ទាល់ជូនឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់អាចមានផ្លូវចេញចូលទៅបង្កបង្កើនផលស្រូវបានទាំងអស់គ្នា។ លោកងួនប៊ុណ្ណានអភិបាលស្រុកអូររាំងឪធ្លាប់ប្រាប់សារព័ត៌មានឲ្យដឹងថាករណីនេះករណីនេះស្រុកកំពុងបន្តនីតិវិធីហើយតែវិធានការច្បាប់ដោះស្រាយតាមរដ្ឋបាលគឺយូរបន្តិច។... សូមអានត... »

ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត

ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត

ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានិងសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីបន្តការពារសុខសន្តិភាពស្ថេរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្តទៀតគណៈសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋយើង។ការអំពាវនាវបែបនេះរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសម្ភោធសមិទ្ធិផលនានានឹងកាត់ឫសសីមាឆ្លងព្រះវិហារនៅវត្តបុព្វកសុវារីហៅវត្តជីទ្រុនស្ថិតនៅភូមិជីទ្រុនឃុំត្រពាំងព្រីងស្រុកតំបែរខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២២។ ឯកឧត្តមហ៊ុនម៉ាណែតបានលើកឡើងទៀតថាជាការពិតប្រទេសជាតិយើងកំពុងមានសុខសន្តិភាពហើយសុខសន្តិភាពនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទក្នុងនោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ដោយសម្ដេចបានជំរុញឲ្យមានការចាក់វ៉ាក់សាំងចាប់កុមារអាយុ៣ឆ្នាំឡើងទៅរហូតធ្វើឲ្យប្រទេសជាតិមានស្ថានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យពិសេសដំណើរការឲ្យប្អូនដែលជាទំពាំងស្នងឬស្សីបានចូលសិក្សារៀនសូត្រជាធម្មតាវិញ ... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com