List/Grid Monthly Archives: June 2021
ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី
ភ្នំពេញ)៖ក្រសួងរ៉ែនិងថាមពលនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះបានបង្ហាញនូវរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរីក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំកន្លងមកនេះដែលវិនិយោគដោយក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល(ខេមបូឌា)...
ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានដឹកនាំនូវកញ្ចប់ថ្នាំពេទ្យចម្រុះ ចំនួន ២០០កញ្ចប់ ដែលជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ប្រគល់ជូន ដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ មេមត់ និង ស្រុកក្រូចឆ្មារ ដើម្បីចូលរួមចំណែកក្នុងការផ្តល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រស្រុក ក្នុង ខេត្តត្បូងឃ្មុំ។ ថ្នាំរួមមាន _ថ្នាំឈឺ ចុកពោះ _ថ្នាំជំងឺរាគរុះ _ថ្នាំបង្កើនជាតិទឹក និងអស់កំលាំង _ថ្នាំក្តៅខ្លួន _ថ្នាំអាលែកហ្សុី _ថ្នាំផ្តាសាយ _ម៉ាស់ ៤០០០
អាជីវករដឹកផ្លែឈើមកពីប្រទេសវៀតណាម បានលើកឡើងថា? ពួកគាត់ត្រូវបានក្រុមគយចល័តផ្លូវជាតិលេខ១ គាបសង្កត់អោយបង់លុយ១ជើង១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ជាកំហិត
(ព្រៃវែង)៖ក្រុមអាជីវករអ្នកដឹកផ្លែឈើមកពីប្រទេសវៀតណាមចូលមកក្នុងប្រទេសកម្ពុជាបានអះអាងថា៖គយចល័តផ្លូវជាតិលេខ១ដែលមានស្នាក់ការនៅឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែងបានគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយចូលហោប៉ៅក្នុង១ជើងៗចាប់ពី១០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលពិតប្រាកដមែន!។ពោលគឺពួកគាត់ហ៊ានស្បថដាក់ជីវិតហ៊ានឱ្យក្រឡាប់ឡាននិងរន្ទះបាញ់ស្លាប់តៃហោងប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត។ អាជីវករឈ្មោះជាឆៃនីភេទស្រីអាយុ២៨ឆ្នាំបច្ចុប្បន្ននៅផ្សារនាគមាសខណ្ឌទួលគោករាជធានីភ្នំពេញបានបញ្ជាក់ថា៖គាត់បានដឹកផ្លែ(គូលែន)ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាដោយប្រើរថយន្តវ៉េអងក្នុង១ជើងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់!។អ្នកស្រីបន្ថែមទៀតថា៖រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែនក៍នៅតែបង់លុយចូលហោប៉ៅគយចល័តចំនួន៣០ម៉ឺនរៀលដដែរ?...
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
(ត្បូងឃ្មុំ)៖នាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងម៉ាសពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ត្បូងឃ្មុំកំពង់ចាមដឹកនាំដោយឯកឧត្តមអ៊ុកប៊ុនឈឿនប្រធានក្រុមសម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័កនិងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅខេត្តត្បូងឃ្មុំ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តមអ៊ុកប៊ុនឈឿនបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជាពិសេសសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនិងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។ ...
ទីប្រឹក្សាក្រសួងធម្មការប្រគល់អណ្តូងទឹក០៧កន្លែងដល់ពលរដ្ឋនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ
ត្បូងឃ្មុំ)៖អណ្តូងទឹកចំនួន០៧នៅឃុំរកាពប្រាំចំនួន០៥អណ្ដូងនិងឃុំទន្លេបិទចំនួន០២អណ្ដូងក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១ត្រូវបានឯកឧត្តមខាន់ខុនទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយកសមាគមបេសកកម្មដំណឹងល្អរួមដំណើរដោយឯកឧត្តមកេងប៊ុនណាអភិបាលរងខេត្តត្បូងឃ្មុំអញ្ជើញចុះប្រគល់ជូនពលរដ្ឋដើម្បីប្រើប្រាស់។ ឯកឧត្តមខាន់ខុនបានលើកឡើងថាអណ្តូងទាំង០៧ដែលប្រគល់ជូននាពេលនេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ–១៩នេះក៍ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបញ្ជាក់ថាអណ្តូងទាំងនេះក្រោមការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន(ប៊ីម៉ារៀលអ៊ីស្តេត)...
មេបញ្ជាការ វរ ការពារ ព្រំដែន គោក លេខ ៨២៣ត្រូវបានដក បញ្ឈរ ជើង ក្រោយ ប្រើ ហិង្សា ទៅលើ មន្ត្រី ក្រោមឱវាទ ខេត្តបាត់ដំបង,ស្រុកសំឡូត
បាត់ដំបង៖លោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតត្រូវបានលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញលិខិតបង្គាប់ការនិងបានចុះប្រកាសនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះ។ជុំវិញករណីប្រើហិង្សាទៅលើនាយផ្នែកភស្តុភាកណ្តាលចំណោមមនុស្សដែលជាការប្រមាថនិងមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនគរបាលក្រោមឱវាទ។ គួរបញ្ជាក់ថាថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងនៅក្នុងទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណបញ្ជាការកងឯកភាពស្រុកសំឡូតក្រោមអធិបតីភាពលោកណុបដារ៉ាអភិបាលរងខេត្តបាត់ដំបងក្នុងទិសដៅការពារនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឯអ្នកបង្កគឺជាលោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដែលបានវាយទៅលើលោកនាយផ្នែកភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមួយក្នុងការមើលងាយនិងប្រមាថយ៉ាងខ្លាំងដល់មន្ត្រីក្រោមឱវាទ។ទីបំផុតលោកវរសេនីយ៍ឯកយឹមវិចិត្រក៏ត្រូវបានការិយាល័យបុគ្គលិកកោះហៅឲ្យចូលខ្លួនដើម្បីសាកសួរហើយលោកក៏បានសារភាពថាពិតជាបានវាយទៅលើបុគ្គលនោះផងដែរគឺនៅពេលនេះការិយាល័យកំពុងរង់ចាំយោបល់និងការសម្រេចពីលោកឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង។ នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះស្នងការខេត្តបាត់ដំបងបានសម្រេចចេញលិខិតបង្គាប់ការមួយដកលោកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ដោយផ្អាកការងារជាបណ្តោះអាសន្ននិងប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោកវរសេនីយ៍ទោមាសមឿនដែលជាមេបញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣រហូតដល់មានការសម្រេចជាថ្មី៕
លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសហការី បាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ពេជ្រ ចន្ទមុនី ជូនក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នៅក្នុងទីស្នាក់ការបក្សស្រុកត្បូងឃ្មុំលោកហោសេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលព្រមទាំងសហការីបានប្រគល់ថ្នាំពេទ្យជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមហ៊ុនម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្ដាលនិងលោកជំទាវពេជ្រចន្ទមុនីជូនឯកឧត្តមហាក់សុខមករាប្រធានក្រុមការងារយុវជនគណបក្សខេត្ត្តត្បូងឃ្មុំសម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ...
រថយន្តដឹកដីមិនគ្របហុយទ្រលោមប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង តែអាជ្ញាធរមិនមានចំណាត់ការ
( ត្បូងឃ្មុំ): រថយន្តដឹកដីមិនគ្របហុយទ្រលោមតែអាជ្ញាធរស្រុកអូរាំងឳខេត្តត្បូងឃ្មុំមិនមានចំណាត់ការបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង។ លោកនីសុធីប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ថាចំពោះរថយន្តដឹកដីលោកប្រធានគ្រប់គ្រងមិនបានទេដោយសារមានរថយន្តដឹកដីមកពីខេត្តផ្សេងៗក៏ចូលមកដឹកដល់ក្ន្ងស្រុកអូរាំងឳខេត្តត្បូងឃ្មុំយើងដែរ។ លោកប្រធានបន្តថាចំពោះបញ្ហាបរិស្ថាននេះអាជ្ញាធរមូលដ្ឋានគួតែមានចំណាត់ការលើរឿងនេះ។ លោកងន់ប៊ុនណានអភិបាលស្រុកអូរាំងឳបានឲ្យដឹងថាបញ្ហានេះគឺទាក់ទងទៅលើមន្ទីររ៉ែនិងថាមពលមន្ទីរសាធារណ:ការមន្ទីរបរិស្ថាននិយាយរួមគឺអន្តរ:ក្រសួងជាអ្នកមានចំណាត់ការ៕...
ស្ត្រីម្នាក់ត្រូវមេភូមិស្ទឹង វាយបណ្តាល ឱ្យរងរបួសផ្ទៃមុខ ដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាខេត្តកណ្តាល ប៉ុន្តែតុលាការ(តម្កល់ទុកឥតចាត់ការ)
ឯកឧត្តម ជា សុផារ៉ា៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត
ត្បូងឃ្មុំ)៖ឯកឧត្តមជា សុផារ៉ា ថ្លែងលើកឡើងថាជំហគណបក្សប្រជាជនកម្ពុជាសមាជិកម្នាក់ជាសម្លេងគណបក្សមួយសន្លឹកនិងនៅតែបន្តគោលការណ៍រក្សាចាស់កសាងថ្មីពិសេសកម្លាំងយុវជនជាកម្លាំងសកម្មដែលធានាបាននិរន្តរភាពក្នុងការគាំទ្រការបោះឆ្នោតនិងបន្តឈ្នះឆ្នោត។ ឯកឧត្តមជាសុផារ៉ាបន្ថែមថាជាមួយនឹងការយកចិត្តទុកដាក់ទៅលើយុវជនក្តីតែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់គ្រប់សមាជិកបក្សទាំងអស់មិនថាថ្មីឫចាស់ដើម្បីរួមគ្នាស្រលាញ់គាំទ្រប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។ អនុប្រធានទី១ ...