ព័ត៌មានថ្មីៗ
ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីរ ស្រុកពេជ្រចិន្តា និងស្រុកកោះញែកឆ្លងកាត់តាមច្រកដាក់ដាំចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគ្រេងដោយគ្មានការទប់ស្កាត់
ខេត្តមណ្ឌលគិរី៖ មួយរយៈពេលកន្លងមកក៏ដូចពេលបច្ចុប្បន្នថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិកែនប្រជាពលរដ្ឋឲ្យចូល...
ក្នុងរយៈពេល៦ខែ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន
(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា...
តើលោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ ហ៊ានបង្រ្កាបនិងទប់ស្កាត់ ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែរីកដូចផ្សិតក្នុងស្រុកត្បូងឃ្មុំដែររឺទេ
ត្បូងឃ្មុំ:ពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ បានខ្សិបមកកាន់ (CPN TV)អោយដឹងថា ទីតាំងបើកល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាម {ទូរទស្សន៍ អនឡាញ}កំពុងតែពេញនិយមនិងរីកដូចផ្សិតក្នុងទឹកដីស្រុកត្បូងឃ្មុំ...
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣
ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២២ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព...
លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងក្រុមគ្រួសារ ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃចំនួន០៣វត្តក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ សម្រាប់នារដូវកាលពិធីបុណ្យចូលព្រះវស្សា
លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ...
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)ចំនួន៣០០នាក់ ដែលមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង២៦០០នាក់ដោយឥតគិតថ្លៃ ក្នុងស្រុកមេមត់
ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំអញ្ជើញជួបសំណេះសំណាលជាមួយ សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន...
សូកលុយឡើងធ្វើមន្ត្រី ពេលបានទ្រព្យនិងអំណាចពេញដៃ ផ្គាប់ចិត្តស្រីចុះចោលប្រពន្ធកូន
ខេត្តកំពង់ធំ៖រឿងប្រពន្ធលោកមេប៉ុស្តិ៍ទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ សុខចិត្តចិញ្ចឹមកូនពីរ និងរ៉ាប់រងបំណុលជាង១០មុឺនដុល្លារដែលបានខ្ចីពីធនាគារយកមកបំពេញ...
អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋដាំកូនឈើប្រណិត២៥០០ដើម និងលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ នៅមរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច អបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា
(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការបណ្តុះកូនឈើប្រណិតឲ្យបានយ៉ាងហោចណាស់...
អភិបាលខេត្តត្បូងឃ្មុំ ចូលរួមពិធីសិតព្រះពុទ្ធរូប និងសិតទៀនព្រះវស្សា ព្រមទាំងនាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនដល់វត្តទីបត្យារាម (ហៅវត្តកោះត្រែង) ក្នុងស្រុកក្រូចឆ្មារ
(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ១១០គ្រួសារ នៅស្រុកក្រូចឆ្មារ
(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បន្តនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តវត្តសីលារង្សី (ហៅវត្តថ្កូវ) និងវត្តវិហារទន្ទឹម
(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយ...
ចូលព្រះវស្សា! អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ...
មេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំ តែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅកណ្តាលក្រុងកំពង់ចាម ! មិនត្រឹមមានមោទនភាពនិងមុខរបរខុសច្បាប់របស់ខ្លួន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម...
ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមិថុនា និងលើកទិសដៅបន្ត…
(ត្បូងឃ្មុំ)លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ “ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល...
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២
ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា
នៅព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លី កក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន….!
ខេត្តរតនគិរី ស្រុកលំផាត់ ឃុំជ័យឧត្ដម ចំណុចអូរល្ពាក់គីឡូលេខ243 ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរីជនបំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាកតែមួយរយៈខ្លីឥឡូវរបួសចាស់រើឡើងវិញហើយ...
អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ក្នុងឃុំកក់ ស្រុកពញាក្រែក
ត្បូងឃ្មុំ)៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្ដារនីតិសម្បទា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវអតីតយុទ្ធជនទាំងអស់បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំយកមកបានដោយលំបាក
(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣...
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា
(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ...
ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២...
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន០៦ចំនុចរួមមាន៖ ១.សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ២.សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត ៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែឆ្នាំទី៤អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ៤.ការងារបោះឆ្នោតតែងតាំងមន្ត្រីរាជការសាលាខេត្ត ៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ ៦.បញ្ហាផ្សេងៗ ...
អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២នេះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនជាមច័ន្ទសោភ័ណរួមជាមួយបងប្អូនប្រជាពលរដ្ឋទូទៅបានអញ្ជើញទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរមួយរូបបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី០៥នៅការិយាល័យលេខ១១៦៨ក្នុងមណ្ឌលសាលាបឋមសិក្សាសខេងខ្នារស្ថិតក្នុងឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានក្តីសប្បាយរីករាយដែលបានបំពេញកាតព្វកិច្ចរួចរាល់ក្នុងនាមជាពលរដ្ឋមួយរូបសម្រាប់ឃុំ–សង្កាត់និងរាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានិងសម្រេចចិត្តឲ្យច្បាស់ដើម្បីជ្រើសរើសមេឃុំ–ចៅសង្កាត់ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើមពិសេសបន្តអភិវឌ្ឍន៍ភូមិឃុំសង្កាត់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមជម្រាបថា៖មណ្ឌលសាលាបឋមសិក្សាសខេងខ្នារមាន០៣ការិយាល័យនិងមានពលរដ្ឋមានឈ្មោះត្រូវបោះឆ្នោតចំនួន១១៦២នាក់រួមមាន៖ការិយាល័យលេខ១១៦៦មាន៣៩៤នាក់ការិយាល័យ១១៦៧មាន៣៤០នាក់និងការិយាល័យលេខ១១៦៨មានចំនួន៤២៨នាក់។ក្នុងនោះក៏មានគណៈបក្សចំនួន០៣ចូលរួមអង្កេតការណ៍ផងដែរគឺគណបក្សប្រជាជនកម្ពុជាគណបក្សភ្លើងទៀននិងគណបក្សហ៊្វុនសុិនប៉ិច។ បើតាមលោកហ៊ាងសុផលប្រធានលេខាធិការដ្ឋានគ.ជ.បខេត្តត្បូងឃ្មុំឱ្យដឹងថានៅទូទាំងខេត្តត្បូងឃ្មុំមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន១១គណបក្សមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតសរុបចំនួន៤៦៩,៥៦៨នាក់និងមានការិយាល័យបោះឆ្នោតសរុប១,៣១៨នាក់៕...
ក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវចំនួន៤ បានគេចវេស មិនព្រមដាក់សំណើដេញថ្លៃទេបន្ទាប់មន្រ្តីជំនាញ និងគណៈកម្មការលទ្ធកម្មរិតបន្តឹងពីនិតិវិធីក្នុងការចូលរួមដេញថ្លៃ
ត្បូងឃ្មុំ៖ក្រោយពីមានក្រុមហ៊ុនម៉ៅការដេញថ្លៃស្ថាបនាផ្លូវមួយចំនួនបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃមន្រ្តីជំនាញនិងប្រធានគណៈកម្មការលទ្ធកម្មបានរិតបន្តឹងនូវនិតិវិធីដើម្បីឳ្យដំណើរការដេញថ្លៃប្រព្រឹត្តិទៅរលួននិងមានតម្លាភាពជាក់ស្តែងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ក្នុងកម្មវិធីដេញថ្លៃស្ថាបផ្លូវនៅសាលាឃុំជីរោទី២មានម្ចាស់ចំនួន៣០ក្រុមហ៊ុនដែលបានចុះវត្តមានក្នុងចំណោមក្រុមហ៊ុនទាំង៣០នេះមានក្រុមហ៊ុនចំនួន៤ ១.ក្រុមហ៊ុនសេនសុវណ្ណារ៉ាចុះបញ្ជីនៅខេត្តត្បូងឃ្មុំ ២.ក្រុមហ៊ុនជាគឹមសាងចុះបញ្ជីនៅខរត្តកំពង់ឆ្នាំង ៣.ក្រុមហ៊ុនហ៊ាងលន់ចុះបញ្ជីនៅខេត្តព្រៃវែងដែលបុគ្គលឈ្មោះយ៉ានយឿនមកជាតំណាង ៤.ក្រុមហ៊ុនហុងលីហួរចុះបញ្ជីនៅខេត្តកំពង់ចាម)ដែលបានបានគេចវេសមិនព្រមដាក់សំណើដេញថ្លៃទេ ដូចនេះបើតាមការសន្និដ្ឋានក្រុមហ៊ុនទាំងនោះមិនមានឯកសារគ្រប់គ្រាន់នៅក្នុងស្រោមសំបុត្រទេគឺគាត់មានគោលបំណងមកអង្គុយអុកឡុកនិងទាមទាផលប្រយោជន៍ផ្សេងៗនៅក្នុងពេលកិច្ចលទ្ធកម្ម។ លោកជាប៊ុនពៅមេឃុំជីរោទី២និងជាប្រធានគណៈកម្មការលទ្ធកម្មបានលើកឡើងថាក្រុមហ៊ុនចំនួន៥បានដាក់សំណើរដេញថ្លៃខុសនិតិវិធីហើយលោកមិនអនុញ្ញាតិឳ្យចូលរួមក្នុងឃុំរបស់លោកទៀតនោះទេព្រោះក្រុមហ៊ុនទាំងនោះមានចេតនាបង្ករភាពអនាធិបតេយ្យដល់កម្មវិធីដេញថ្លៃ។លោកបន្តថាក្រោយមានការសម្រេចនេះក្រុមចំនួន៤បានទទួលយកកំហុសតែមានក្រុម១គឺក្រុមហ៊ុនវ៉ាន់សុធីបានបន្តការអុកឡុកច្រងែងច្រងាងគ្មានច្បាប់ទំលាប់មកលើរូបលោករបៀបមនុស្សព្រៃមិនស្គាល់ច្បាប់ទំលាប់មិនសមជាក្រុមហ៊ុនដែលត្រូវអនុញ្ញាតិឳ្យចូលរួមដេញថ្លៃលើកក្រោយទៀតនោះទេ។ ជុំវិញបញ្ហានេះម្ចាស់ក្រុមហ៊ុនម៉ៅការដេញថ្លៃមួយចំនួនបានខ្សឹបប្រាប់ឳ្យដឹងថាម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដែលមានរាយឈ្មោះដូចខាងលើតែងបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃជាច្រើនដងមកហើយដោយនេះមិនមែនជាលើកទី១នោះទេជាក់ស្តែងនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នៅឃុំក្រូចឆ្មារស្រុកក្រូចឆ្មារក៏មានសកម្មភាពស្រដៀងនេះដែរតែមកដល់ពេលនេះមិនទាន់មានមន្ត្រីជំនាញណាចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនៅឡើយទេ។ លោកស៊ឺងគីរីវណ្ឌីអនុប្រធានទីចាត់ការផែនការវិនិយោគសាលាខេត្តត្បូងឃ្មុំដែលចូលរួមជាអធិប្បតីក្នុងកម្មវិធីដេញថ្លៃខាងលើបានលើកឡើងថាក្រុមហ៊ុនទាំងអស់ដែលមិនពេញចិត្តចំពោះការសម្រេចរបស់ប្រធានគណៈកម្មការលទ្ធកម្មគឺមានសិទ្ធិតវ៉ាតែមិនមែនមកច្រងែងច្រង៉ាងបង្ករភាពអនាធិតេយ្យបែបនេះទេ។ ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដើម្បីកុំឳ្យបង្ករភាពអនាធិបតេយ្យបំផ្លាញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននេះ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
(ត្បូងឃ្មុំ)៖ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២នេះបានរៀបចំប្រជុំជួរនិងត្រួតពិនិត្យកម្លាំងដាក់បទបញ្ជាផែនការធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំងក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសផែនការការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្តនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបានជំរុញនិងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់គ្រប់ជាន់ថ្នាក់ក្តាប់ឲ្យបាននូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជួយសម្រួលចរាចរណ៍តាមដងផ្លូវពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះថ្ងៃបោះនិងក្រោយថ្ងៃបោះឆ្នោតពិសេសនៅតាមការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៥តែម្តង។ លោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាបន្ថែមថាបើទោះបីយើងជាប់បេសកកម្មលើការងារការពារការិយាល័យបោះឆ្នោតក៏ដោយប៉ុន្តែភារកិច្ចស្នូលគឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើររក្សាការងារតាមជំនាញក្នុងនោះថ្នាក់ដឹកនាំនាយ–នាយករងការិយាល័យត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការរាល់បទល្មើសនានាត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការក្នុងការដោះស្រាយរឿងក្តីនិងបញ្ហាជូនពលរដ្ឋ។ ជាចុងក្រោយ ...
អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន
(ត្បូងឃ្មុំ)៖នៅសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ–មន្ត្រីមន្ទីរព័ត៌មានខេត្តនិងអ្នកអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដែលបានខិតខំចុះយកព័ត៌មានផលិតផ្សព្វផ្សាយព័ត៌មានក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានាជាពិសេសទាំងមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំកិច្ចខិតខំប្រឹងប្រែងការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាកម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមកមិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មករយៈកាល២៤ឆ្នាំកម្ពុជាគឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេសមានការឯកភាពជាតិខ្មែរតែមួយមានព្រះមហាក្សត្រតែ១រាជរដ្ឋាភិបាលតែ១មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិមានការកសាងហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍលើគ្រប់វិស័យ ...