ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។

List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖លោកស្រីណែនស៊ីអ៊ីសលីកនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី(USAID) ប្រចាំនៅកម្ពុជាបានដឹកនាំប្រតិភូចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ។ ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំនាឳកាសនោះលោកស្រីណែនស៊ីអ៊ីសលីកបានជម្រាបជូនឯកឧត្តមបណ្ឌិតអភិបាលខេត្តថា ... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

Q ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននិងបានចូលនិវត្តន៍ទាំងអស់ដែលចំណាយពេលវេលាអស់១ជីវិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទង្វើដ៍ប្រពៃនេះបានដក់ជាប់ក្នុងបេះដូងឯកឧត្តមបណ្ឌិតជាដ៏រាបក៍ដូចជាឪពុកម្តាយអាណាព្យាបាលនិងពលរដ្ឋទូទាំងប្រទេស។ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលបន្ទាប់ពីនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនិងបន្តទៅអនាគតទាំងនេះគឺសុទ្ធសឹងចូលរួមផ្តើមចេញពីកត្តាធនធានមនុស្សដែលក្មួយៗសិស្សានុសិស្សក្រេបជញ្ជក់ចំណេះដឹងសីលធម៍សុជីវធម៍ពីលោកគ្រូអ្នកគ្រូនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន។ មានប្រសាសន៍បែបនេះក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១–២០២២គ្រប់កម្រិតសិក្សានៅទូទាំងខេត្តត្បូងឃ្មុំ។ ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកក្នុងឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តលោកនាយក–នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបីប្រភេទប្រធាន–អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមន្ទីរនានាជុំវិញខេត្តដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំនិងសិស្សានុសិស្សប្រមាណ១០៣៨នាក់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងនៅក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១–២០២២ក៏ដូចជាបានអបអរសាទរនិងសោមនស្សរីករាយក្រៃលែងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះក៍ដូចជាគ្រប់សាលារៀននៅទូទាំងខេត្តត្បូងឃ្មុំនាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនទើបវិស័យអប់រំមានសន្ទុះរីកចម្រើននិងអភិវឌ្ឍពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិតបានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រជាទំពាំងគុណភាពជាសសរទ្រូងប្រទេសជាតិចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួនក្រុមគ្រួសារនិងសង្គមជាតិកម្ពុជាទាំងមូល។ ជាមួយគ្នានេះដែរបន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ដោយឡែកនាឆ្នាំនេះបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានធ្វើការក្រើនរំលឹកក៏ដូចជាអំពាវនាវជាថ្មីម្តងទៀតដល់គ្រប់គ្រឹះស្ថានសិក្សាបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ–១៩ដោយអនុវត្តតាមអភិក្រម“៣កុំ៣ការពារ”... សូមអានត... »

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាល២នាក់ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជះឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសាយដេតអធិការនគរបាលស្រុកជាំក្សាន្តខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាមានករណីផ្ទុះគ្រាប់និងផ្ទុះមីនតោនចំនួន២ករណីផ្សេងគ្នាក្នុងភូមិតែមួយ។ករណីទី១កើតឡើងនៅវេលាម៉ោង១០៖១០នាទីព្រឹកដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូងបណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះហួនលីអាយុ៤៣ឆ្នាំជាកងទ័ពវរ៣៩៥ចំណុះកងពលតូចអន្តរាគមន៍លេខ៩។ ករណីទី២ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន២នាក់បាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់។លោកថាករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ៕   ... សូមអានត... »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ៥កើតខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះសម្តេចតេជោបាននាំទៅជាមួយជំនួយជាម៉ាស់ជាង៣លាននិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ–១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៧និងថ្ងៃទី០៨ខែមករាឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។  ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនិងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃពុធ១០រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេឃុំចៅសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន២២២នាក់នាសាលប្រជុំធំសាលាខេត្ត។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំអាជ្ញាធរក្រុង–ស្រុកក៏ដូចជាឃុំ–សង្កាត់លើការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាពដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តនិងទាក់ទាញអ្នកវិនិយោគផងដែរ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមកដើម្បីធ្វើការកែប្រែប្រកបទៅដោយសន្តិវិធីក្នុងការបម្រើដល់ប្រជាពលរដ្ឋដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថា«ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបញ្ចប់ការសិក្សាពីសាលាយោធាWest... សូមអានត... »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់ ដែលបានបន្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់ ដែលបានបន្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ)៖អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជនយុវនារីចំនួន១១៦នាក់ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូលនិងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយនិងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ អ្នកទាំង១១៦នាក់ដែលប្រកាសចូលថ្មីនាពេលនេះមកពីឃុំចំនួន០៥រួមមាន៖ឃុំចាន់មូលឃុំកំពាន់ឃុំជាំឃុំមេមងនិងឃុំមេមត់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក្នុងនាមសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិនិងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀតដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺមានតែការបង្រួបបង្រួបបង្រួមជាតិការពារនូវឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចលតាមរយៈការញុះញង់លាបពណ៌និងការរើសអើងជាតិសាសន៍ជាដើម។ នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរគឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃនិងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺក្នុងន័យថាកម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាននិងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ទាំងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបន្តគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាគ្រប់ៗអាណត្តិ៕... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាលោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃនិងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា<<ពេលពលរដ្ឋមានបញ្ហាអ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>>... សូមអានត... »

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

ត្បូងឃ្មុំ)៖លោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំបានអញ្ជើញប្រគល់ផ្ទះទំហំទទឹង០៤ម៉ែត្របណ្ដោយ០៦ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជាមចន្ទ័សោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់នីនផ្ទាល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿនដែលក្រីក្រជួបការលំបាក។ ព្រមទាំងនាំយកអំណោយរួមមានអង្ករ១៥០គីឡូក្រាមទឹកត្រី៨យួរទឹកស៊ីអ៉ីវ៨យួរទឹកសុទ្ធ១០យួរម៉ាស៨ប្រអប់ជែល៤ដបត្រីខ៥យួរនិងថវិកា១,៣១០,០០០រៀលផ្ដល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿននិងគ្រួសារក្រីក្រជួបការលំបាកចំនួន៥គ្រួសារទៀតដែលរស់នៅភូមិស្ទឹងតាថុកនិងភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ។ សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវខៀវសាមួនអនុប្រធានកិត្តិយសលោកជំទាវនីចាន់ធីតាប្រធានប្រតិបត្តិព្រមទាំងក្រុមការងាររួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអនុសាខាសមាគមនារីស្រុកតំបែរនិងអាជ្ញាធរស្រុកតំបែរ។ ក្នុងឱកាសនោះលោកជំទាវម៉េងវ៉ាន់ដានីនក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ក៏ដូចជារដ្ឋបាលខេត្តដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគ–បរិភោគជាច្រើនមុខនិងថវិកាមួយចំនួនផងដែរ។ លោកជំទាវក៏បានបង្ហាញនូវសមានចិត្តនិងទឹកចិត្តប្រកបដោយភាពមនុស្សធម៌យកមកផ្តល់ជូននៅពេលនេះអាចជួយសម្រាលនូវការលំបាករបស់ពួកគាត់បានមួយរយៈផងដែរជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃវិបត្តិកូវីដ–១៩នេះ។ ជាការឆ្លើយតបប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រជួបការលំបាកបន្ទាប់ពីទទួលបានផ្ទះនិងអំណោយបានលើកម្រាមដៃ១០ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំព្រមទាំងក្រុមការងារសមាគន៏ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕... សូមអានត... »

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

រសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបានអញ្ជើញទទួលជែលលាងដៃចំនួន៦៧៣កេស​... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com