ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” ដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកពីប្រវត្តិសាស្ត្រ
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានប្រារព្ធពីធីតាមបែបប្រពៃណីសាសនាបញ្ចុះបឋមសីលាសាងសង់រង្វង់មូល“រូបសំណាក់ហ្លួងព្រះស្ដេចកន”...
អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគិតគូរដល់ពន្លកទំពាំង និងអំពាវនាវមាតាបិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំងដល់មនុស្សពេញវ័យរហូតនាពេលនេះបន្តផ្តល់សម្រាប់កុមារាកុមារីជាពន្លកទំពាំងនិងបានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលរបស់កុមារសូមនាំកូនអាយុ៥ឆ្នាំមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នានៅគ្រប់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងក្រុង–ស្រុកទាំង៧ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណធ្វើការថ្លែងអំណរគុណនិងអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរួមដំណើរដោយអភិបាលរងខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មាតាបិតាអាណាព្យាបាលនិងកុមារាកុមារីដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពក្រែក១ក្នុងស្រុកពញាក្រែកនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំនៅទូទាំងខេត្តត្បូងឃ្មុំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់ដូសទី១និងដូសទី២ចាប់ពីថ្ងៃ២៨ខែវិច្ឆិកាដល់១១ខែធ្នូឆ្នាំ២០២១។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា<<សូមក្លាចកូវីដកុំក្លាហានជាមួយកូវីដ>>...
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋ២០០គ្រួសារដែលមានជីវភាពខ្វះខាតលំបាកក្នុងឃុំរការខ្នុរស្រុកក្រូចឆ្មារ។ មានប្រសាសន៍សំណេះសំណាល ...
អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១លោកហោសេរីវឌ្ឍន៍ប្រធានមូលនិធិប្រឆាំងកូវីដ១៩និងឯកឧត្តមហាក់សុខមករាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាគណៈអធិបតី ...
វត្តចំនួន៦ រងនូវការលិចលង់នៅខណ្ឌ ដង្កោ
គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះវត្តនៅតាមដងស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោគឺមានវត្តចំនួន៦បានទទួលរងនូវការលិចលង់គឺមានវត្ត: ១–វត្តសាក់សំពៅ ២–វត្តចំការខ្សាច់ ៣–វត្តព្រែកជ្រៃ ៤–វត្តហារាម ៥–វត្តទឹកថ្លា ៦–វត្តកំពុងក្តុល
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ
គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ...
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត
លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ក្នុងក្របខណ្ឌទូទាំងប្រទេសនិងឯកឧត្តមម៉ៅធនិនអភិបាល...
អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសខួបកំណើត គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ
(ត្បូងឃ្មុំ)៖ក្នុងឱកាសដ៏នក្ខត្តឫក្សមង្គលសួស្តីប្រពៃថ្លៃថ្លានៃពិធីខួបកំណើតឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគម្រប់៤៣ឆ្នាំឈានចូល៤៤ឆ្នាំ ថ្ងៃទី២០ខែតុលាឆ្នាំ១៩៧៧–ថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាមានឫទ្ធិទិសទាំងប្រាំបីទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរបវរមហាប្រសើរសិរីសួស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះយើងខ្ញុំសូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះឯកឧត្តមបណ្ឌិតដែលបានយកអស់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាពស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដីការពារ អធិបតេយ្យភាពជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនលើ គ្រប់វិស័យព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ស្ថិតក្នុងឱកាសដ៏មហោឡារិកប្រកបដោយក្តីសោមនស្សរីករាយនេះជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្ដមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រសូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួនជន្មាយុយឺនយូរបញ្ញាញាណវាងវៃដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិដ៏បវរនៃយើងនិងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស២៥៦៤ត្រូវនឹថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រាស់បង្គាប់តែងតាំងឯកឧត្តមម៉ៅធនិនជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសឯកឧត្តមជាវតាយដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់។ ឯកឧត្តមជាវតាយបានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមគណៈធិបតីព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពតនិងសមិទ្ធផលការងារបំរើជាតិនិងប្រជាជនដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ជាមួយគ្នានេះឯកឧត្តមម៉ៅធនិនបានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងបន្ទាប់ពីទទួលព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្ត។ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះក្នុងនោះក៏រួមមានទាំងឯកឧត្តមម៉ៅធនិនដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពតបន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានស្នើថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋខេត្តកំពតសូមផ្ដល់ការគាំទ្រឯកឧត្តមម៉ៅធនិនសម្រាប់ការបំពេញភារកិច្ចបំរើជាតិនិងប្រជាជនក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពតនិងបានថ្លែងអំណរគុណព្រមទាំងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមជាវតាយសម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។ ពីវេធិការអធិបតីនេះដែរសម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការទាំងអស់ខិតខំរួមគ្នាជាមួយឯកឧត្តមម៉ៅធនិនដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ–១៩ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បបាននិងកំពុងដំណើរការនាពេលនេះ។ សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារសិទ្ធិអំណាចនិងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការនិងវិសហមជ្ឈការ។ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។ សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តពិសេសអាជ្ញាធរមូលដ្ឋានសូមខិតខំប្រមូលបញ្ហាមតិយោបល់សំណូមពរនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនិងថាអភិបាលខេត្តទាំងអស់អាចពិចារណានិងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិន។ សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាលនិងក្រុមប្រឹក្សាខិតខំរួមគ្នាថែរក្សាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕...
សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
នារសៀលថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមងួនរតនៈជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តមសុខលូដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។ សូមជម្រាប់ជូនថានាព្រឹកថ្ងៃចន្ទទី១១ឆ្នាំ២០២១នេះសម្ដេចក្រឡាហោមសខេងក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខលូជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសឯកឧត្តមងួនរតនៈ។ ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលកំពង់ធំនារសៀលថ្ងៃនេះត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមប្រឹក្សាអភិបាលអភិបាលរងខេត្តនិងមន្ទីរ–អង្គភាពអាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ–១៩។ នាឱកាសនោះដែរឯកឧត្តមសុខលូអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោមសខេង ...
យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា
ត្បូងឃ្មុំ)៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលទទួលបន្ទុកស.ស.យ.កខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំដល់យុវជនស្ម័គ្រចិត្តស.ស.យ.កមកពីឃុំ–សង្កាត់ទាំង៦៤ទូទាំងខេត្តដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់យុវជនស.ស.យ.កទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះទឹកចិត្តដ៏ក្លៀវក្លារបស់ក្រុមយុវជនស.ស.យ.កយើងទាំងអស់ ...
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនយោធោអតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ២១ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ថវិកា៤៥លានរៀល ជួយបំពេញការសាងសង់អគារ
(ត្បូងឃ្មុំ)៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនៃកងពលតូចថ្មើរជើងលេខ២១។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះនៅទីបញ្ជាការដ្ឋានកងទ័ពកងពលតូចថ្មើរជើងលេខ២១ស្ថិតក្នុងស្រុកត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ នាឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងការកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំក៏ដូចជាទូទាំងប្រទេសដែលបានរួមដំណើរជាមួយសម្តេចតេជោនិងឥស្សរជនទាំងអស់ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនាំយកសុខសន្តិភាពជូនពលរដ្ឋនិងប្រទេសជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបង្ហាញអារម្មណ៍ចេញពីដួងចិត្តគោរពស្ញប់ស្ញែងនូវគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនបានចារដក់ជាប់នៅលើដើមទ្រូងពលរដ្ឋខ្មែរទូទាំងប្រទេសនូវពលីកម្មដ៏ធំធេងមួយនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តគូសបញ្ជាក់ថាសុខសន្តិភាពជាកត្តាចាំបាច់បំផុតបានធ្វើឲ្យប្រទេសជាតិសុខសានត្រាណមានការអភិវឌ្ឍន៍រីកចម្រើនឥតឈបឈរពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយពិសេសការយកចិត្តទុកជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនយើងសុទ្ធសឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្នើម។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំសង្ឃឹមយ៉ាងមុតមាំនិងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់បន្តឥតងាករេរគាំទ្រដាច់ខាតគណបក្សប្រជាជនគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីជារៀងដរាបដើម្បីបងប្អូនអតីតយោធិនយើងពលរដ្ឋយើងនិងប្រទេសជាតិកម្ពុជាយើងទាំងមូលបន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ«សម្តេចតេជោហ៊ុនសែនបិតាសុខសន្តិភាពនិងការអភិវឌ្ឍន៍នៃកម្ពុជា»។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រីម៉ុនមាគ៍ាស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំក៏បានឲ្យដឹងដែរថានៅទូទាំងខេត្តត្បូងឃ្មុំមានអតីតយុទ្ធជនជាង២០០០នាក់ខណៈ៣៨គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចរស់នៅខាងខេត្តក្រចេះដែលផ្តល់ជូននិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។ ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាមមី១កេសទឹកសុទ្ធ១កេសត្រីខ១យួរប៊ីចេង១កញ្ចប់ប្រេងឆា១ដបទឹកត្រី១ដបទឹកសុីអុីវ១ដបខ្ទឹមសថវិកា១០០.០០០រៀលនិងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១អង្ករ១តោនទឹកសុទ្ធ១០០កេសមី៦០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងថវិកាមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីតាមរយៈឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១នូវថវិកាចំនួន៤៥,០០០,០០០រៀលបន្ថែមផងដែរ ...
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តកិច្ចការពារបូរណភាពទឹកដី
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំសម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនិងប្រយុទ្ធជំងឺកូវីដ១៩ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារបូរណភាពទឹកដីគាំទ្រឥតងាករេរតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងទៅកាន់កងកម្លាំងយោធានាឳកាសនោះត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤គីឡូម៉ែត្រមិនឲ្យបុគ្គលណារឺប្រទេសណាឈ្លានពានទឹកដីនេះជាកតព្វកិច្ចកងកម្លាំង ...
អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនជាមច័ន្ទសោភ័ណនាព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំណុះសាលាខេត្តព្រមទាំងចែកជូនប្រេងសាំងនិងថវិកាដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមកនិងបន្តឲ្យកាន់តែល្អបន្ថែមទៀតក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខណៈដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការជួបជុំប្រារព្ធពិធីកាន់បិណ្ឌវេនទី៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមន្ត្រីរាជការសាលាខេត្តដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាពបន្តនាំយកនូវភាពជោគជ័យក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្ត។ ជាមួយគ្នានេះក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី–១៩ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវការពារការឆ្លងមេរោគនេះតាមវិធាន«៣កុំ៣ការពារ»...
អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ...
ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង
(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តដោយមានការចូលរួមពីអភិបាលរងខេត្តព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតដែលត្រូវបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះលទ្ធផលខេត្តត្បូងឃ្មុំសម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖ *ទី១៖អាយុ០៦–ក្រោម១២ឆ្នាំចំនួន៨៧,៨៣៨នាក់ *ទី២៖អាយុ១២–ក្រោម១៨ឆ្នាំចំនួន១០១,៦៥០នាក់ *ទី៣៖អាយុ១៨ឆ្នាំឡើងចំនួន៥១៨,១៣០នាក់ ក្នុងនោះចាក់បានដូសទី១ចំនួន៥៧៣,០៣៩ស្មើនឹង៨០,៩៨%,...
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសម្រាប់សាងសង់អគារជាបន្តពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។ ថ្លែងនាឳកាសនោះលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានបង្ហាញនូវសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈបង្ក្រាបបទល្មើសនានាធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួនពិសេសបន្តលើភារកិច្ចការងារនេះឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងអំពាវនាវឲ្យកងកម្លាងត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺCovid-19...
ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)
(ឡាប៉ាល់ម៉ា, អេស្ប៉ាញ)៖កម្អែលភ្នំភ្លើង, ផ្សែងនិងផេះបានជះពាសពេញផ្ទៃអាកាសនិងតំបន់ជុំវិញនៅលើកោះឡាប៉ាល់ម៉ា(La Palma) ប្រទេសអេស្ប៉ាញបន្ទាប់ពីភ្នំភ្លើងឃ្យូមប្រេវីអេហា(Cumbre...
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមទាំងអភិបាលរងខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ទអញ្ជើញទទួលសម្ភារៈបរិក្ខារពេទ្យចំរុះចំនួន១៥០កេសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជចន្ទមុនីប្រធានក្រុមប្រឹក្សាភិបាលTYDA...
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន)
នៅព្រឹកទី២៣ខែកញ្ញាឆ្នាំ២០២១ឯកឧត្ដមអ៊ុនចាន់ដាអភិបាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវញូងចរិយាអ៊ុនចាន់ដាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាម–ឯកឧត្តមខ្លូតផនប្រធានក្រុមប្រឹក្សាខេត្តរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តកំពង់ចាមនិងដោយមានអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២នៅវត្តសន្ឋររង្សីហៅ(វត្តខ្ពបតាងួន)...
អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ដើម្បីផ្តល់ការលើកទឹកចិត្តនិងជំរុញណែនាំបន្តពង្រឹងនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃ២៣ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តបានដឹកនាំមន្ទីរអង្គភាពជំនាញចុះពិនិត្យដោយផ្ទាល់សំណេះសំណាលលើកទឹកចិត្តដល់អាជ្ញាធរនិងកងកម្លាំងកំពុងឈរជើងនៅទីតាំងចំនួន០៤ទីតាំងក្នុងស្រុកក្រូចឆ្មារ។ នាឳកាសចុះសំណេះសំណាលឯកឧត្តមបណ្ឌិតបានឧបត្ថម្ភមី៤០កេសទឹកសុទ្ធ៤០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងកងកម្លាំងប្រមាណ៨៥នាក់ថវិកាក្នុងម្នាក់២ម៉ឺនរៀលសរុប១,៧០០,០០០រៀលនិងលោកមេភូមិមេឃុំសារ៉ុងនិងថវិកា។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានណែនាំក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើនិងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរស្របតាមនូវគោលនយោបាល«ភូមិ–ឃុំមានសុវត្ថិភាព»...
អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈអ្នកឧកញ៉ាឡេងណាវ៉ាត្រាប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។ អំណោយទាំងអស់រួមមានអង្ករ២០តោនម៉ាស១០០,០០០ម៉ាសអាល់កុល១,០០០លីត្រផ្លែតាង៉ែន(មៀនប៉ៃលិន)...
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង
ត្បូងឃ្មុំ)៖នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដោយសំណេះសំណាលឧបត្ថម្ភថវិកាដល់កម្មករនិងប្រជាពលរដ្ឋចំនួន១៧០នាក់ក្នុងម្នាក់១ម៉ឺនរៀលសរុប១,៧០០,០០០រៀលព្រមទាំងចែកសារ៉ុងមួយចំនួនទៀតផងដែរ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបញ្ជាក់ឲ្យដឹងថាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំដែលមានតម្លៃរហូតដល់១.៤លានដុល្លារបំពាក់ដោយបរិក្ខារទំនើបៗកំពុងដំណើរការសាងសង់បានប្រមាណជិត៨០%ហើយដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីស្រឡាងនេះមានកម្ពស់៤ជាន់ទំហំ៤,១៣៧ម៉ែត្រក្រឡាសាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡាតាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ១.៤លានដុល្លារអាមេរិក។ បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។ បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។ ទំនប់បង្ហៀរទឹកព្រែកតាកុចនេះមានប្រវែងបណ្តោយ១៥០ម៉ែត្រ....
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ និងនាំយកស្បៀងអាហារ និងថវិកាដល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង
ត្បូងឃ្មុំ)៖គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យផ្សារក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។ ដើម្បីផ្តល់ការលើកទឹកចិត្តនិងការណែនាំនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ទីតាំងដបិទខ្ទប់២កន្លែងនៅក្រុងសួង១កន្លែងនិងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។...
ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ
រយៈពេល៣ថ្ងៃពីថ្ងៃ១២ដល់ថ្ងៃ១៤ខែកញ្ញាឆ្នាំ២០២១ ផ្លែមៀនប៉ៃលិនដែលអ្នកឧកញ៉ាឡេងណាវ៉ាត្រាបាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំក្នុងតម្លៃខាតដើមចំនួន៥៨តោនក្នុងតម្លៃត្រឹមតែ១.៩០០រៀលក្នុង១គីឡូក្រាមត្រូវបានលក់អស់ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំស្ថិតនៅភូមិនិគមន៍លើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ ក្នុងថ្ងៃលក់ចុងក្រោយនេះអ្នកឧកញ៉ាឡេងណាវ៉ាត្រាក៏បានចុះពិនិត្យការលក់ដោយផ្ទាល់និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។ ក្នុងជំនួបសំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧកញ៉ា ...
អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលទទួលបានសិទ្ធិរ៉ុករករ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតបន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលនៅតំបន់សំពៅលូនក្នុងឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សូមជួយសហការជាមួយក្រុមហ៊ុនបង្កលក្ខណៈងាយស្រួលក្នុងការរុករករ៉ែមាសនៅតំបន់នេះ។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិតបានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាសនៅខេត្តត្បូងឃ្មុំពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះដោយធ្វើយ៉ាងណាកុំឳ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។...
គិតត្រឹមដើមខែកញ្ញានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៥៧ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
រដ្ឋបាលខេត្តត្បូងឃ្មុំបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនិងកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំយ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧នៅក្នុងមូលដ្ឋានទូទាំងខេត្ត។ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១នេះការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋមន្ត្រីរាជការកុមារនិងយុវវ័យមានដូចជា៖ –ប្រភេទវ៉ាក់សាំងSinopharm/Beijin...