ទាន់ហេតុការណ៍
ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ => ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រមាណ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ ———————————— => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត => ផ្លូវបេតុងចំនួន ៨ ខ្សែជាសមិទ្ធផលថ្មីទៀតនៅក្នុងស្រុកស្រីសន្ធនឹងលេចចេញជារូបរាងនាពេលខាងមុខនេះ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ៤៥៧នាក់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន => ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។ => បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

(ត្បូងឃ្មុំ)៖កុំព្យូទ័រយួរដៃ(computer latop) ចំនួន៥៤គ្រឿងព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)... សូមអានត... »

ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា

ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា សំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តសិស្សប្រលងជាប់បាក់ឌុបមកពី០៤ស្រុក ក្នុងខេត្តត្បូងឃ្មុំ ចំនួន១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា

ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំមេមត់ក្រូចឆ្មារនិងក្រុងសួងខេត្តត្បូងឃ្មុំអញ្ជើញសំណេះសំណាលផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុបសម័យប្រឡងឆ្នាំ២០២១មកពីស្រុកក្រុងចំនួន០៤គឺស្រុកត្បូងឃ្មុំស្រុកមេមត់ស្រុកក្រូចឆ្មារនិងក្រុងសួងសរុបចំនួន១៥៦០នាក់នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។ ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងក្រុមការងារចុះជួយខេត្តឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនាយក–នាយករងសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលប្រឡងជាប់។ សូមជម្រាបថាសិស្សនិទ្ទេសA... សូមអានត... »

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១​ និងលេីកទិសដៅអនុវត្តឆ្នាំ២០២២​ ក្រោមអធិបតីភាពឯកឧត្តមសាយ​... សូមអានត... »

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

ប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖លោកស្រីណែនស៊ីអ៊ីសលីកនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី(USAID) ប្រចាំនៅកម្ពុជាបានដឹកនាំប្រតិភូចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ។ ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំនាឳកាសនោះលោកស្រីណែនស៊ីអ៊ីសលីកបានជម្រាបជូនឯកឧត្តមបណ្ឌិតអភិបាលខេត្តថា ... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តស្ថាប័នតុលាការនាយក–នាយករងរដ្ឋបាលសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានច្រកចេញចូលតែមួយសាលាខេត្តប្រធាន–អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួនដោយបានធ្វើការពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍រួមមាន៖–សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត–សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្ត–សេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ(មករាកុម្ភៈមីនា)... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

Q ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននិងបានចូលនិវត្តន៍ទាំងអស់ដែលចំណាយពេលវេលាអស់១ជីវិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទង្វើដ៍ប្រពៃនេះបានដក់ជាប់ក្នុងបេះដូងឯកឧត្តមបណ្ឌិតជាដ៏រាបក៍ដូចជាឪពុកម្តាយអាណាព្យាបាលនិងពលរដ្ឋទូទាំងប្រទេស។ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលបន្ទាប់ពីនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនិងបន្តទៅអនាគតទាំងនេះគឺសុទ្ធសឹងចូលរួមផ្តើមចេញពីកត្តាធនធានមនុស្សដែលក្មួយៗសិស្សានុសិស្សក្រេបជញ្ជក់ចំណេះដឹងសីលធម៍សុជីវធម៍ពីលោកគ្រូអ្នកគ្រូនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន។ មានប្រសាសន៍បែបនេះក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១–២០២២គ្រប់កម្រិតសិក្សានៅទូទាំងខេត្តត្បូងឃ្មុំ។ ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកក្នុងឃុំជំនីកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តលោកនាយក–នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបីប្រភេទប្រធាន–អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមន្ទីរនានាជុំវិញខេត្តដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំនិងសិស្សានុសិស្សប្រមាណ១០៣៨នាក់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងនៅក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១–២០២២ក៏ដូចជាបានអបអរសាទរនិងសោមនស្សរីករាយក្រៃលែងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះក៍ដូចជាគ្រប់សាលារៀននៅទូទាំងខេត្តត្បូងឃ្មុំនាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនទើបវិស័យអប់រំមានសន្ទុះរីកចម្រើននិងអភិវឌ្ឍពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិតបានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រជាទំពាំងគុណភាពជាសសរទ្រូងប្រទេសជាតិចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួនក្រុមគ្រួសារនិងសង្គមជាតិកម្ពុជាទាំងមូល។ ជាមួយគ្នានេះដែរបន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ដោយឡែកនាឆ្នាំនេះបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានធ្វើការក្រើនរំលឹកក៏ដូចជាអំពាវនាវជាថ្មីម្តងទៀតដល់គ្រប់គ្រឹះស្ថានសិក្សាបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ–១៩ដោយអនុវត្តតាមអភិក្រម“៣កុំ៣ការពារ”... សូមអានត... »

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

ស្លាប់៣នាក់ បាត់ខ្លួនម្នាក់ និងរបួស២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ជនរងគ្រោះជាទាហាន និងកងកម្លាំងដោះមីន

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាល២នាក់ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជះឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសាយដេតអធិការនគរបាលស្រុកជាំក្សាន្តខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាមានករណីផ្ទុះគ្រាប់និងផ្ទុះមីនតោនចំនួន២ករណីផ្សេងគ្នាក្នុងភូមិតែមួយ។ករណីទី១កើតឡើងនៅវេលាម៉ោង១០៖១០នាទីព្រឹកដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូងបណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះហួនលីអាយុ៤៣ឆ្នាំជាកងទ័ពវរ៣៩៥ចំណុះកងពលតូចអន្តរាគមន៍លេខ៩។ ករណីទី២ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន២នាក់បាត់ខ្លួនម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់។លោកថាករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ៕   ... សូមអានត... »

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វា បើកកិច្ចប្រជុំសន្និបាត គណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ( ២០១៧ – ២០២២

ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិតថេងច័ន្ទសង្វាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វិហារលួងក្រុងសួងខេត្តត្បូងឃ្មុំបានថ្លែងថាគាំទ្ររប៉ែកភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះនិងគាំទ្ររជាឯកឆ័ន្ទនូវប៉ែកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន។ ឯកឧត្តមថ្លែងនៅក្នុងបរិវេណនៃវត្តវិហារហ្លួងក្រុងសួងខេត្តត្បូងឃ្មុំក្នុងពិធីដែលឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួងអាណត្តិទី៤(... សូមអានត... »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ៥កើតខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះសម្តេចតេជោបាននាំទៅជាមួយជំនួយជាម៉ាស់ជាង៣លាននិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ–១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៧និងថ្ងៃទី០៨ខែមករាឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។  ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនិងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា

អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា

ព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២នេះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសីនៃការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឆ្នាំ២០២១ដើម្បីអបអរសាទរថ្ងៃបុណ្យទិវារជ័យជំនះជាតិ៧មករា(៧មករា១៧៧៩~៧មករា២០២២)... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃពុធ១០រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេឃុំចៅសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន២២២នាក់នាសាលប្រជុំធំសាលាខេត្ត។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំអាជ្ញាធរក្រុង–ស្រុកក៏ដូចជាឃុំ–សង្កាត់លើការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាពដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តនិងទាក់ទាញអ្នកវិនិយោគផងដែរ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមកដើម្បីធ្វើការកែប្រែប្រកបទៅដោយសន្តិវិធីក្នុងការបម្រើដល់ប្រជាពលរដ្ឋដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថា«ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបញ្ចប់ការសិក្សាពីសាលាយោធាWest... សូមអានត... »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់ ដែលបានបន្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់ ដែលបានបន្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ)៖អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជនយុវនារីចំនួន១១៦នាក់ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូលនិងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយនិងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ អ្នកទាំង១១៦នាក់ដែលប្រកាសចូលថ្មីនាពេលនេះមកពីឃុំចំនួន០៥រួមមាន៖ឃុំចាន់មូលឃុំកំពាន់ឃុំជាំឃុំមេមងនិងឃុំមេមត់។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក្នុងនាមសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិនិងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀតដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺមានតែការបង្រួបបង្រួបបង្រួមជាតិការពារនូវឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចលតាមរយៈការញុះញង់លាបពណ៌និងការរើសអើងជាតិសាសន៍ជាដើម។ នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរគឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃនិងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺក្នុងន័យថាកម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាននិងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ទាំងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបន្តគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាគ្រប់ៗអាណត្តិ៕... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាលោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃនិងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា<<ពេលពលរដ្ឋមានបញ្ហាអ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>>... សូមអានត... »

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

ត្បូងឃ្មុំ)៖លោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំបានអញ្ជើញប្រគល់ផ្ទះទំហំទទឹង០៤ម៉ែត្របណ្ដោយ០៦ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជាមចន្ទ័សោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់នីនផ្ទាល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿនដែលក្រីក្រជួបការលំបាក។ ព្រមទាំងនាំយកអំណោយរួមមានអង្ករ១៥០គីឡូក្រាមទឹកត្រី៨យួរទឹកស៊ីអ៉ីវ៨យួរទឹកសុទ្ធ១០យួរម៉ាស៨ប្រអប់ជែល៤ដបត្រីខ៥យួរនិងថវិកា១,៣១០,០០០រៀលផ្ដល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿននិងគ្រួសារក្រីក្រជួបការលំបាកចំនួន៥គ្រួសារទៀតដែលរស់នៅភូមិស្ទឹងតាថុកនិងភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ។ សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវខៀវសាមួនអនុប្រធានកិត្តិយសលោកជំទាវនីចាន់ធីតាប្រធានប្រតិបត្តិព្រមទាំងក្រុមការងាររួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអនុសាខាសមាគមនារីស្រុកតំបែរនិងអាជ្ញាធរស្រុកតំបែរ។ ក្នុងឱកាសនោះលោកជំទាវម៉េងវ៉ាន់ដានីនក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ក៏ដូចជារដ្ឋបាលខេត្តដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគ–បរិភោគជាច្រើនមុខនិងថវិកាមួយចំនួនផងដែរ។ លោកជំទាវក៏បានបង្ហាញនូវសមានចិត្តនិងទឹកចិត្តប្រកបដោយភាពមនុស្សធម៌យកមកផ្តល់ជូននៅពេលនេះអាចជួយសម្រាលនូវការលំបាករបស់ពួកគាត់បានមួយរយៈផងដែរជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃវិបត្តិកូវីដ–១៩នេះ។ ជាការឆ្លើយតបប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រជួបការលំបាកបន្ទាប់ពីទទួលបានផ្ទះនិងអំណោយបានលើកម្រាមដៃ១០ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំព្រមទាំងក្រុមការងារសមាគន៏ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕... សូមអានត... »

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលជែលលាងដៃជាង១មុឺនដប ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

រសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបានអញ្ជើញទទួលជែលលាងដៃចំនួន៦៧៣កេស​... សូមអានត... »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគាំទ្រពេញទំហឹង និងបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញាវន្តតែមួយគត់ដែលសក្តិសមបំផុតសម្រាប់តំណែង បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត”

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគាំទ្រពេញទំហឹង និងបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញាវន្តតែមួយគត់ដែលសក្តិសមបំផុតសម្រាប់តំណែង បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត”

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ប្រកាសចំៗបែបនេះធ្វើឡើងក្នុងឳកាសដែលឯកឧត្តមបណ្ឌិតនិងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងទីកន្លែងព្រះសង្ឃប្រសូត្រធ្វើអំពីស្ពាន់និងមាសនៅវត្តសាមគ្គីសុខារាម(ហៅត្តច្រករំដេង)... សូមអានត... »

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)៖នារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះបានជំរុញឲ្យពង្រឹងមន្ដ្រីអ្នកនាំពាក្យតាមបណ្ដាស្ថាប័នពិសេសរដ្ឋបាលថ្នាក់ខេត្តដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលាជាមួយបណ្ដាសារព័ត៌មានផ្សេងៗ។ លោករដ្ឋមន្រ្តីខៀវកាញារីទ្ធក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការិយាល័យអ្នកនាំពាក្យនិងការិយាល័យព័ត៌មានទុកដើម្បីជាការឆ្លើយតបឲ្យថ្នាក់ដឹកនាំជាអភិបាលខេត្តរាជធានីមេបញ្ជាការស្នងការព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើតែអាចនិយាយតែរឿងណាដែលសំខាន់និងចាំបាច់បន្ទាន់ម្តងម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជាប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាននិងអ្នកនាំពាក្យគឺពាក់ព័ន្ធទៅនឹងវិជ្ជាបុគ្គលដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដោយក្នុងនោះគឺជ្រើសរើសយកអភិបាលរងខេត្តរាជធានីម្នាក់ដែលអាចជួបជាប្រចាំជាមួយអភិបាលខេត្តរាជធានីនិងយកមន្រ្តីសាលាខេត្តម្នាក់ទៀតព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។នេះជាការលើកឡើងរបស់លោករដ្ឋមន្ដ្រី។ ទន្ទឹមនេះក៏ត្រូវមានមន្រ្តីនៃមន្ទីរព័ត៌មានម្នាក់ទៀតចូលរួមក្នុងកិច្ចការងារការិយាល័យព័ត៌មាននិងអ្នកនាំពាក្យព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្តក្រុងរបស់ខ្លួនដឹងពីការងារធ្វើជាសេចក្តីថ្លែងការណ៍ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយណាខ្លះបានទាន់ពេលវេលា។ដូច្នេះមន្រ្តីព័ត៌មានត្រូវយល់ឲ្យច្បាស់ពីពាក្យស្លោករបស់ក្រសួងព័ត៌មានគឺប្លែកលឿនទុកចិត្តបានទីណាពេលណាក៏បាន។ លោកបន្ថែមថាមន្ត្រីព័ត៌មានត្រូវតែនិយាយតែពាក្យពិតកុំកុហកឲ្យសោះបើមិនដូច្នេះទេនឹងបាត់ជំនឿទុកចិត្តជាក់ជាមិនខាន។លោករដ្ឋមន្ដ្រីបានលើកឡើងថានៅក្នុងសម័យនេះដើម្បីគ្រប់គ្រងអំណាចបានគឺត្រូវចែងចែកព័ត៌មានឲ្យបានរហ័សហើយត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ទាំងអស់។ឆ្លៀតក្នុងឱកាសនេះលោកខៀវកាញារីទ្ធបានជំរុញដល់មន្រ្តីគ្រប់ផ្នែកត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អមានកិច្ចសហការជាមួយមន្ទីរជុំវិញខេត្តទើបធ្វើឲ្យរាល់កិច្ចការងារប្រព្រឹត្តទៅដោយរលូននិងទទួលបានប្រសិទ្ធិភាពនិងលទ្ធផលល្អ។ សូមជម្រាបថាបន្ទាប់ពីបានដំណើរការអស់រយ:ពេល២ថ្ងៃរួចមកអង្គសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន»... សូមអានត... »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី«... សូមអានត... »

លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង

លោក ឈួរ ច័ន្ទឌឿន អាចនិងជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១គឺសម្តេចបញ្ជាក់ថា«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។  សម្តេចតេជោហ៊ុនសែនផ្ញើរសារបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹកនិងវាទទីយកដីបឹងទន្លេសាបជាពិសេសនៅខេត្តកំពង់ឆ្នាំង!តាមរយៈសារជាសម្លេងសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖«អនាធិបតេយ្យបែបនេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុកឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រានយកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើងដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះចាំបាច់មានវិធានការ»។ សម្តេចបញ្ជាក់ថា«ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។សម្តេចតេជោបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រើប្រាស់កម្លាំងថ្មើរជើងទាំងជើងទឹកនិងឧទ្ធម្ភាគចក្រត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រកអាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។ក្នុងរឿងនេះសម្តេចបានស្នើដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។ដូច្នេះក្នុងករណីនេះបើលោកឈួរច័ន្ទឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងពាក់ព័ន្ធការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា!... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប

អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ខណៈបេក្ខជនចូលរួមមានចំនួន១៣៣រូប

ត្បូងឃ្មុំ)៖  នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ ការប្រឡងជ្រើសរើសនេះធ្វើឡើងនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំមានបេក្ខជនចូលរួមមានចំនួន១៣៣រូប។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តមានប្រសាសន៍លើកឡើងថាការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់សម្រាប់ប្អូនៗគ្រប់រូបតែអ្វីដែលកាន់តែសំខាន់នោះគឺក្រោយការការៀនសូត្រដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារមិនថាក្នុងក្របខណ្ឌរដ្ឋឬឯកជននោះទេដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។ ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តបណ្ឌិតក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពដើម្បីទទួលបានជោគជ័យរៀងៗខ្លួនហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាពនិងភាពយុត្តិធម៌។ សូមជម្រាបថាការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ ... សូមអានត... »

លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ

លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ

ភ្នំពេញ÷ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែងរបស់ឈ្មោះផ្លក់ស្ថិតនៅភូមិទ្រា3 សង្កាត់មានជ័យទី1 ខណ្ឌខណ្ឌមានជ័យរាជធានីភ្នំពេញកន្លងមកត្រូវបានលោកសនភឿនមេប៉ុស៌្តសង្កាត់ស្ទឹមានជ័យទី1... សូមអានត... »

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត

នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តនាយក–នាយករងសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទអភិបាលក្រុង–ស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបដែលធ្វើឡើងនៅសាលប្រជុំ«ក»... សូមអានត... »

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ  ម៉េង  វ៉ាន់ដានីន  បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)៖នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវ  ម៉េង  វ៉ាន់ដានីន  បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ)... សូមអានត... »

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ... សូមអានត... »

ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។

ខេត្តត្បូងឃ្មុំ ៖  ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។សូមបញ្ជាក់ថា?ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ច្រកដូង៧ដើម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយមិនខ្លាចជំងឺឆ្លងថ្មីប្រភេទ delta។

កាស៊ីណូច្រកដូង៧ដើមដែលមានម្ចាស់ឈ្មោះហេងហើយធ្លាប់អាជ្ញាធរខេត្តមានចំណាត់ការដោយឱ្យព្រះរាជអាជ្ញានគរបាលនិងកងរាជអាវុធហត្ថចុះស្រាវជ្រាវត្រួតពិនិត្យហើយលទ្ធផលបង្ហាញថាខុសច្បាប់ឈានដល់បិទទីតាំងមួយនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃរួចដំណើរការឡើងវិញដដែលថែមទាំងរំលោភអាជ្ញាប័ណ្ណលើសដើម។កាស៊ីណូច្រកដូង៧ដើមស្ថិតនៅឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះមានឈ្មោះលឹមនិងវ៉ាជាអ្នកជួលហើយគេមើលឃើញភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលលេងសុទ្ធតែជាពលរដ្ឋខ្មែរទោះជាមានសន្តិសុខនិងសមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។ អ្នកនិយមចូលលេងបន្តថាសកម្មភាពនេះបានបញ្ជាក់ថាសូម្បីតែអ្នកមានលុយនៅស្រុកមេមត់និងអ្នកក្នុងខេត្តនិងក្រៅខេត្តទាំងស៊ីវិលមន្ត្រីរាជការសមត្ថកិច្ចក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ចាក់លុយយ៉ាងសប្បាយនិងមានសុវត្ថិភាពរលូនដូចដើម។ ទីតាំងកាស៊ីណូខាងលើមាននេះសង្វៀនជល់មាន់ចាក់ភ្នាល់សប្បាយហូរកញ្ជ្រៀវលាន់ឮអឺងកងរំពងមានទាំងពលរដ្ឋខ្មែរ–វៀតណាមក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែងបែបអនាធិបតេយ្យជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ។ ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងប្រជាជនសំណូមពរដល់ជំនាញថ្នាក់លើដូចជាខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គស្នងការនគរបាលនៃក្រសួងមហាផ្ទៃពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មអគ្គស្នងការនគរបាលជាតិដែលជាអ្នកមើលការខុសត្រូវនេះតែម្តងគួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសងក្លាយជាជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិជម្លោះក្រុមគ្រួសារនិងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិភាព។ គួរបញ្ជាក់ថាកន្លងមកករណីនេះជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នារបៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាបហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថាចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ៕  សូមអានត... »

ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

ពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

ព្រឹកថ្ងៃសុក្រ៨កើតខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តកំពតមានរៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអនុ​ប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាឯកឧត្តម​... សូមអានត... »

ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com