ព័ត៌មានថ្មីៗ
មន្ត្រីនគរបាលប៉ុស្តិ៍ស្រែព្រះ ត្រូវបានលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រមាថគំរាមបាញ់សម្លាប់ ករណីឃាត់រថយន្តដឹកឈើខុសច្បាប់
ខេត្តមណ្ឌលគិរី៖នាយរងប៉ុស្តិ៍នគរបាលម្នាក់ត្រូវបានរងការគម្រាមបាញ់សម្លាប់ចោលពីលោកសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង(អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី)...
ខេត្តចំនួន០៦រួមមាន ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ទទួលអំណោយ ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ពីសម្តេចតេជោ ហ៊ុនសែន តាមរយៈលោកជំទាវ ឳ វណ្ណឌីន នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំតំណាងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ខេត្តចំនួន០៦រួមមានខេត្តត្បូងឃ្មុំខេត្តក្រចេះខេត្តមណ្ឌលគិរីខេត្តកំពង់ចាមខេត្តព្រៃវែងនិងខេត្តស្វាយរៀងអញ្ជើញទទួលថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសព្រមទាំងអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិតលីអាយលែនតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។ ពិធីប្រគល់–ទទួលនេះប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោក–លោកស្រីប្រតិភូអមដំណើរឯកឧត្តមអភិបាលរងខេត្តនាយករដ្ឋបាលប្រធាន–អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រធានមន្ទីរសុខាភិបាលទាំង៦ខេត្តនិងអ្នកពាក់ព័ន្ធ។ នាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសាន៏លើកឡើងពីការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ជាក់ស្តែងថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បាននាំយកនូវថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោដើម្បីប្រគល់ជូនមន្ទីរសុខាភិបាលទាំង៦ខេត្តសម្រាប់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ដែលជាអំណោយដ៏មានសារសំខាន់សម្រាប់ឱ្យដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យយើងកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនបានថ្លែងថានៅថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បាននាំយកនូវថេបប្លេតព្រមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យនៅតាមបណ្តាខេត្ត។ លោកជំទាវបានបញ្ជាក់ថានេះបានឆ្លុះបញ្ចាំងឱ្យឃើញថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រជាពលរដ្ឋយើងអាចទទួលបាននូវវ៉ាក់សាំងនេះនិងបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនអាចខ្វះបាននូវវត្ដមានរបស់សម្ដេចតេជោហ៊ុនសែនព្រោះគ្រប់ពេលវេលានិងកាលៈទេសៈទាំងអស់ដែលប្រទេសជាតិជួបនឹងការលំបាកវត្ដមានរបស់សម្ដេចតែងតែបង្ហាញនិងនៅជាប់ជានិច្ចជាពិសេសក៏បានដោះស្រាយនូវបញ្ហានានានិងផ្ដល់លទ្ធភាពជាច្រើនជូនដល់ប្រជាពលរដ្ឋ។ លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនបន្ថែមថាថេបប្លេតនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខនេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យសម្រាប់ការងារចាក់វ៉ាក់សាំងនេះជាឧបករណ៍មួយដ៏មានសារៈសំខាន់នៅក្នុងការចូលរួមចំណែកសម្រាប់ការពារបុគ្គលពីភាពធ្ងន់ធ្ងរនៃការវាយលុករបស់មេរោគកូវីដ–១៩និងកាត់បន្ថយបានជាអតិបរិមានៃការចូលសម្រាកពេទ្យនិងអត្រាមរណភាពផងដែរ។ ជាមួយគ្នានោះលោកជំទាវវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកផងដែរសូមបន្ដចូលរួមនៅក្នុងការអនុវត្ដនូវវិធានសុខាភិបាលនិងយ័ន្ដការពារដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែអំពាវនាវគឺ៣ការពារនិង៣កុំនិងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ចដើម្បីកម្ពុជារូចផុតពីការឆ្លងជំងឺកូវីដ–១៩។ សូមជម្រាបថាសម្ភារដែលប្រគល់ជូនរួមមាន៖ថេបប្លេតឡេបថប(Labtop),...
លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោហង្សវណ្ណៈនៅក្រសួងមហាផ្ទៃត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនមកតុលាការនៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជាង២ម៉ឺនដុល្លាររត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិតែមិនបានសម្រេច។ លោកឧត្តមសេនីយ៍ទោហង្សវណ្ណៈបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង៣សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល។ តាមប្រភពព័ត៌មានដែលទទួលបានគឺលោកហង្សវណ្ណៈត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោកម៉ៅស៊ីណាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកហង្សវណ្ណៈជាប់ចោទពីបទ«ឆបោក»...
ផ្លូវមួយខ្សែជាប្រយោជន៍ពលរដ្ឋនៅសង្កាត់វិហារលួង ក្រុងសួង ត្រូវបានស្ថាបនាជួសជុលឡើងវិញ, អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យដំណើរការជួសជុល និងបទដ្ឋានបច្ចេកទេសគុណភាពផ្លូវ
ត្បូងឃ្មុំ)៖ជាការឆ្លើយតបចំពោះតម្រូវការនិងសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអភិបាលខេត្តត្បូងឃ្មុំបានសម្រេចជួសជុលផ្លូវកៅស៊ូប្រភេទDBST...
ឯកឧត្តម អ៊ុម ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យភូមិសាស្ត្របិទខ្ទប់ភូមិ និងដឹកនាំកិច្ចប្រជុំដាក់ចេញនូវវិធានការយុទ្ធសាស្ត្រមួយចំនួន
កំពង់ចាម:នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគបាលខេត្តកំពង់ចាមរួមជាមួយតំណាងរាស្ត្រមណ្ឌលកំពង់ចាមដឹកនាំក្រុមការងារចម្រុះខេត្ត,...
សមាគមចិញ្ចឹមត្រីនៅ កម្ពុជាថ្កោលទោស លោក ខាន់ សុវណ្ណ ពាក់ព័ន្ធនឹង សម្តីដែលថា ប្រជាពលរដ្ឋ ខ្មែរ មិន ចេះ ចិញ្ចឹមត្រី
សេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃនេះសមាគមវារីវប្បករនៅកម្ពុជាបានសម្តែងប្រតិកម្មចំពោះសម្តីរបស់លោកខាន់សុវណ្ណដែលជាអ្នកលេងបណ្តាញសង្គមក្រោយគាត់បាននិយាយថា«ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី»...
ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី
ភ្នំពេញ)៖ក្រសួងរ៉ែនិងថាមពលនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះបានបង្ហាញនូវរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរីក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំកន្លងមកនេះដែលវិនិយោគដោយក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល(ខេមបូឌា)...
ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានដឹកនាំនូវកញ្ចប់ថ្នាំពេទ្យចម្រុះ ចំនួន ២០០កញ្ចប់ ដែលជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ប្រគល់ជូន ដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ មេមត់ និង ស្រុកក្រូចឆ្មារ ដើម្បីចូលរួមចំណែកក្នុងការផ្តល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រស្រុក ក្នុង ខេត្តត្បូងឃ្មុំ។ ថ្នាំរួមមាន _ថ្នាំឈឺ ចុកពោះ _ថ្នាំជំងឺរាគរុះ _ថ្នាំបង្កើនជាតិទឹក និងអស់កំលាំង _ថ្នាំក្តៅខ្លួន _ថ្នាំអាលែកហ្សុី _ថ្នាំផ្តាសាយ _ម៉ាស់ ៤០០០
អាជីវករដឹកផ្លែឈើមកពីប្រទេសវៀតណាម បានលើកឡើងថា? ពួកគាត់ត្រូវបានក្រុមគយចល័តផ្លូវជាតិលេខ១ គាបសង្កត់អោយបង់លុយ១ជើង១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ជាកំហិត
(ព្រៃវែង)៖ក្រុមអាជីវករអ្នកដឹកផ្លែឈើមកពីប្រទេសវៀតណាមចូលមកក្នុងប្រទេសកម្ពុជាបានអះអាងថា៖គយចល័តផ្លូវជាតិលេខ១ដែលមានស្នាក់ការនៅឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែងបានគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយចូលហោប៉ៅក្នុង១ជើងៗចាប់ពី១០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលពិតប្រាកដមែន!។ពោលគឺពួកគាត់ហ៊ានស្បថដាក់ជីវិតហ៊ានឱ្យក្រឡាប់ឡាននិងរន្ទះបាញ់ស្លាប់តៃហោងប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត។ អាជីវករឈ្មោះជាឆៃនីភេទស្រីអាយុ២៨ឆ្នាំបច្ចុប្បន្ននៅផ្សារនាគមាសខណ្ឌទួលគោករាជធានីភ្នំពេញបានបញ្ជាក់ថា៖គាត់បានដឹកផ្លែ(គូលែន)ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាដោយប្រើរថយន្តវ៉េអងក្នុង១ជើងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់!។អ្នកស្រីបន្ថែមទៀតថា៖រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែនក៍នៅតែបង់លុយចូលហោប៉ៅគយចល័តចំនួន៣០ម៉ឺនរៀលដដែរ?...
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
(ត្បូងឃ្មុំ)៖នាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងម៉ាសពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ត្បូងឃ្មុំកំពង់ចាមដឹកនាំដោយឯកឧត្តមអ៊ុកប៊ុនឈឿនប្រធានក្រុមសម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័កនិងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅខេត្តត្បូងឃ្មុំ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តមអ៊ុកប៊ុនឈឿនបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជាពិសេសសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនិងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។ ...
ទីប្រឹក្សាក្រសួងធម្មការប្រគល់អណ្តូងទឹក០៧កន្លែងដល់ពលរដ្ឋនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ
ត្បូងឃ្មុំ)៖អណ្តូងទឹកចំនួន០៧នៅឃុំរកាពប្រាំចំនួន០៥អណ្ដូងនិងឃុំទន្លេបិទចំនួន០២អណ្ដូងក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១ត្រូវបានឯកឧត្តមខាន់ខុនទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយកសមាគមបេសកកម្មដំណឹងល្អរួមដំណើរដោយឯកឧត្តមកេងប៊ុនណាអភិបាលរងខេត្តត្បូងឃ្មុំអញ្ជើញចុះប្រគល់ជូនពលរដ្ឋដើម្បីប្រើប្រាស់។ ឯកឧត្តមខាន់ខុនបានលើកឡើងថាអណ្តូងទាំង០៧ដែលប្រគល់ជូននាពេលនេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ–១៩នេះក៍ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបញ្ជាក់ថាអណ្តូងទាំងនេះក្រោមការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន(ប៊ីម៉ារៀលអ៊ីស្តេត)...
មេបញ្ជាការ វរ ការពារ ព្រំដែន គោក លេខ ៨២៣ត្រូវបានដក បញ្ឈរ ជើង ក្រោយ ប្រើ ហិង្សា ទៅលើ មន្ត្រី ក្រោមឱវាទ ខេត្តបាត់ដំបង,ស្រុកសំឡូត
បាត់ដំបង៖លោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតត្រូវបានលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញលិខិតបង្គាប់ការនិងបានចុះប្រកាសនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះ។ជុំវិញករណីប្រើហិង្សាទៅលើនាយផ្នែកភស្តុភាកណ្តាលចំណោមមនុស្សដែលជាការប្រមាថនិងមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនគរបាលក្រោមឱវាទ។ គួរបញ្ជាក់ថាថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងនៅក្នុងទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណបញ្ជាការកងឯកភាពស្រុកសំឡូតក្រោមអធិបតីភាពលោកណុបដារ៉ាអភិបាលរងខេត្តបាត់ដំបងក្នុងទិសដៅការពារនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឯអ្នកបង្កគឺជាលោកវរសេនីយ៍ឯកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ផ្ទាល់តែម្តងដែលបានវាយទៅលើលោកនាយផ្នែកភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមួយក្នុងការមើលងាយនិងប្រមាថយ៉ាងខ្លាំងដល់មន្ត្រីក្រោមឱវាទ។ទីបំផុតលោកវរសេនីយ៍ឯកយឹមវិចិត្រក៏ត្រូវបានការិយាល័យបុគ្គលិកកោះហៅឲ្យចូលខ្លួនដើម្បីសាកសួរហើយលោកក៏បានសារភាពថាពិតជាបានវាយទៅលើបុគ្គលនោះផងដែរគឺនៅពេលនេះការិយាល័យកំពុងរង់ចាំយោបល់និងការសម្រេចពីលោកឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង។ នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះស្នងការខេត្តបាត់ដំបងបានសម្រេចចេញលិខិតបង្គាប់ការមួយដកលោកយឹមវិចិត្រមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ដោយផ្អាកការងារជាបណ្តោះអាសន្ននិងប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោកវរសេនីយ៍ទោមាសមឿនដែលជាមេបញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣រហូតដល់មានការសម្រេចជាថ្មី៕
លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសហការី បាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ពេជ្រ ចន្ទមុនី ជូនក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នៅក្នុងទីស្នាក់ការបក្សស្រុកត្បូងឃ្មុំលោកហោសេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលព្រមទាំងសហការីបានប្រគល់ថ្នាំពេទ្យជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមហ៊ុនម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្ដាលនិងលោកជំទាវពេជ្រចន្ទមុនីជូនឯកឧត្តមហាក់សុខមករាប្រធានក្រុមការងារយុវជនគណបក្សខេត្ត្តត្បូងឃ្មុំសម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ...
រថយន្តដឹកដីមិនគ្របហុយទ្រលោមប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង តែអាជ្ញាធរមិនមានចំណាត់ការ
( ត្បូងឃ្មុំ): រថយន្តដឹកដីមិនគ្របហុយទ្រលោមតែអាជ្ញាធរស្រុកអូរាំងឳខេត្តត្បូងឃ្មុំមិនមានចំណាត់ការបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង។ លោកនីសុធីប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ថាចំពោះរថយន្តដឹកដីលោកប្រធានគ្រប់គ្រងមិនបានទេដោយសារមានរថយន្តដឹកដីមកពីខេត្តផ្សេងៗក៏ចូលមកដឹកដល់ក្ន្ងស្រុកអូរាំងឳខេត្តត្បូងឃ្មុំយើងដែរ។ លោកប្រធានបន្តថាចំពោះបញ្ហាបរិស្ថាននេះអាជ្ញាធរមូលដ្ឋានគួតែមានចំណាត់ការលើរឿងនេះ។ លោកងន់ប៊ុនណានអភិបាលស្រុកអូរាំងឳបានឲ្យដឹងថាបញ្ហានេះគឺទាក់ទងទៅលើមន្ទីររ៉ែនិងថាមពលមន្ទីរសាធារណ:ការមន្ទីរបរិស្ថាននិយាយរួមគឺអន្តរ:ក្រសួងជាអ្នកមានចំណាត់ការ៕...
ស្ត្រីម្នាក់ត្រូវមេភូមិស្ទឹង វាយបណ្តាល ឱ្យរងរបួសផ្ទៃមុខ ដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាខេត្តកណ្តាល ប៉ុន្តែតុលាការ(តម្កល់ទុកឥតចាត់ការ)
ឯកឧត្តម ជា សុផារ៉ា៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត
ត្បូងឃ្មុំ)៖ឯកឧត្តមជា សុផារ៉ា ថ្លែងលើកឡើងថាជំហគណបក្សប្រជាជនកម្ពុជាសមាជិកម្នាក់ជាសម្លេងគណបក្សមួយសន្លឹកនិងនៅតែបន្តគោលការណ៍រក្សាចាស់កសាងថ្មីពិសេសកម្លាំងយុវជនជាកម្លាំងសកម្មដែលធានាបាននិរន្តរភាពក្នុងការគាំទ្រការបោះឆ្នោតនិងបន្តឈ្នះឆ្នោត។ ឯកឧត្តមជាសុផារ៉ាបន្ថែមថាជាមួយនឹងការយកចិត្តទុកដាក់ទៅលើយុវជនក្តីតែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់គ្រប់សមាជិកបក្សទាំងអស់មិនថាថ្មីឫចាស់ដើម្បីរួមគ្នាស្រលាញ់គាំទ្រប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។ អនុប្រធានទី១ ...
ប្រតិភូក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធសព លោក កែវ កុសល ប្រធានក្រុមប្រឹក្សាស្រុកមេមត់ ដែលទទួលមរណៈភាព ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ
ព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តត្បូងឃ្មុំអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកកែវកុសលប្រធានក្រុមប្រឹក្សាស្រុកមេមត់នៅគេហដ្ឋានទីរួមស្រុកមេមត់។ លោកកែវកុសលបានទទួលមរណៈភាពកាលពីវេលាម៉ោង១រំលងអាធ្រាត្រថ្ងៃទី៣១ខែឧសភាឈានចូលថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ ...
សម្តេចពិជ័យសេនា ទៀ បាញ់៖ ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឲ្យចិននោះទេ
ភ្នំពេញ)៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះបានបញ្ជាក់ឱ្យដឹងថាភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណងហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញមិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។ សម្តេចពិជ័យសេនាបានបញ្ជាក់ដូច្នេះថា៖«ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជាខាងផ្នែកសមុទ្រឬឱ្យកម្ពុជាមានមូលដ្ឋានដើម្បីមានកន្លែងសមរម្យមានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រមានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។សព្វថ្ងៃនេះគឺឃើញច្បាស់ហើយទឹកវារ៉ាក់តូចអត់មានរោងជាងទេដូច្នេះគេមកជួយនេះកម្ពុជាដឹងគុណណាស់អរគុណគេហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់គេជួយដោយអត់មានចំណងទេ»។ សម្តេចពិជ័យសេនាបញ្ជាក់ថារាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការងារឲ្យកងទ័ពជើងទឹកមានតម្រូវការសាងសង់,...
លោកឧត្តមសេនីយ៍ទោស្នងការ: ការសម្របសម្រួលដោយសន្តិវិធីឈ្នះឈ្នះ គឺយេីងឈ្នះទាំងអស់គ្នា
កំពង់ចាម: នាព្រឹកថ្ងៃទី២៩លោកឧត្តមសេនីយ៍ទោឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម...
ចាប់ខ្លួនបានហើយយុវជនដែលលើកគ្នាទៅវាយយុវជនម្នាក់នៅព្រៃកប្បាស
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតទៅលើយុវជនម្នាក់នៅស្រុកព្រៃកប្បាសខេត្តតាកែវដែលការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នៅចំណុចភូមិកំពែកខាងត្បូងឃុំកំពែកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះអៀងខេងអាយុ២៣ឆ្នាំស្នាក់នៅភូមិក្តាញ់ឃុំក្តាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូននគរបាលនៃស្នងការខេត្តតាកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ...
សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្តពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ–១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេចស្ថិតនៅភូមិអន្លងជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍លើកឡើងថា ...
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធាដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយនាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានបានសម្តែងនូវការសោកស្តាយនិងបាននាំយកថវិការដ្ឋបាលខេត្តរួមមានថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពនិងក្រុង–ស្រុកសរុបចំនួន១៥,៥៦០,០០០រៀលក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់២លានរៀលទៅប្រគល់ជូនក្រុមគ្រួសារនៃសពក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមានឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត១០លានរៀលឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាចំនួន០៣លានរៀលឯកឧត្តមវងសូតចំនួន១លានរៀលស្នងការនគរបាលខេត្ត២លាន៦៧ម៉ឺនរៀលតំបន់ប្រតិបត្តិការសឹករកខេត្ត២លានរៀលក៍ដូចជាសាខាកាកបាទក្រហមខេត្តថវិកាចំនួន០២លានរៀលព្រមទាំងអង្ករ១០០គីឡូមី៤កេសទឹកសុទ្ធ៣កេសទឹកផ្លែឈើ២កេសត្រីខ២យួរទឹកត្រី១យួរទឹកស៊ីអ៊ីវវ១យួរប្រេងឆា២ដប។ តមកឯកឧត្តមបណ្ឌិតរួមទាំងប្រតិភូបានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែកដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន២,៥០០,០០០រៀលនិងកងកម្លាំងចំនួន១៥នាក់ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធាដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័កនូវថវិកាចំនួន៦,៥០០,០០០រៀលផងដែរ។ សូមជម្រាបថា៖កាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១មានករណីបុរសអ្នកជំងឺកូវីដ–១៩ជាជនញៀនថ្នាំម្នាក់បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះមឿនម៉ឺនអាយុ៣៨ឆ្នាំមានទីលំនៅភូមិក្រពើសារឃុំដំរិលស្រុកអូររាំងឪត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ ចំណែកបុរសជាយោធានិងជាជនរងគ្រោះឈ្មោះមានវ៉ៃអាយុ២៩ឆ្នាំនៅភូមិហួចកើតឃុំក្រែកស្រុកពញាក្រែកជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែកត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ក្នុងហេតុការណ៍នោះជនសង្ស័យបានប្រើដំបងនិងចបកាប់វាយចំសៀតផ្ការបស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ដោយសារអំណាចនៃថ្នាំញៀនខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។ ក្រោយកើតហេតុឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោសក្នុងមន្ទីរពេទ្យរីឯសាកសពជនរងគ្រោះបានយកទៅបូជានៅវត្តសមាធិក្នុងស្រុកពញាក្រែក៕ ...
លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងការណែនាំពីឯកឧត្តមប៉ែនកុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ! នៅយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានដឹកនាំ ...
ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ
ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃកម្ពុជានាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៨៧ឆ្នាំឈានចូល៨៨ឆ្នាំដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១។
មន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលអោយរងរបួសធ្ងន់
ខេត្តកំពង់ធំ)÷អំពើហិង្សាមួយបានកើតឡើងនៅចំណុចភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំវេលាម៉ោងប្រមាណ៧.៣០នាទីព្រឹកថ្ងៃទី២៣ឧសភា២០២១បណ្តាលឲ្យស្ត្រីម្នាក់ទទួលរងរបួសធ្ងន់និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ប្រភពពីស្ត្រីរងគ្រោះឈ្មោះកួចមួយហៀកអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាជនបង្កជាអតីតប្តីមានឈ្មោះស៊្រុនពេជ្ររស្មីមានអាយុ៣៦ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះរៀបរាប់បន្តទៀតថាដំបូងជនបង្កស្រ៊ុនពេជ្ររស្មីមកឈប់ម៉ូតូមុខតូបហើយស្រែកសួរថាកូននៅឯណា?...
លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»
កណ្តាល៖លោកអនុសេនីយ៍ឯកអ៊ុនសំអាតអត្តលេខ៦៥១៤៤អាយុ៣៥ឆ្នាំជាមន្រ្តីនៅការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបែកធ្លាយសំឡេងអួតក្អេងក្អាងថា«១អាទិត្យធ្វើការតែមួយថ្ងៃទេ»...
ជប៉ុនផ្តល់ជំនួយអង្ករមកខេត្តត្បូងឃ្មុំ, អភិបាលខេត្ត នាំយកទៅចែកជូនពលរដ្ឋដែលរងគ្រោះធម្មជាតិ ៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១នេះបានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងស្រុកក្រូចឆ្មារអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនាពេលកន្លងទៅចំនួន៥០០គ្រួសារ។ សកម្មភាពនេះធ្វើឡើងក្នុងមូលដ្ឋានស្រុកក្រូចឆ្មារស្ថិតនៅបរិវេណវត្តកញ្ចក់ទីរួមស្រុកក្រូចឆ្មារព្រមទាំងផ្តល់ថវិកាមួយចំនួនលើកទឹកចិត្តដល់មេឃុំក្រុមប្រឹក្សាឃុំស្មៀនឃ្មុំមេភូមិនិងប្រជាការពារផងដែរ។ មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាយើងទាំងអស់គ្នាដឹងហើយថាជំងឺកូវីដ–១៩បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣កុំនិង៣ការពារដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍នៅខេត្តត្បូងឃ្មុំទាំងមូល។ ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការជម្រុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូលសូមបន្តដាំដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗសម្រាប់ជាម្អូបអារហារនិងអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ–១៩ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អនិងទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនហើយប្រសិនបើមានបញ្ហាអ្វីត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់។ តមកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេនិងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ...